សហរដ្ឋអាមេរិក-ប្រទេសអ៊ីរ៉ង់ ៖ មុននេះលោកស្រីនិកគីហាឡី ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិនិយាយថា សហរដ្ឋអាមេរិកនឹងកសាងក្រុមចម្រុះមួយប្រឆាំងអ៊ីរ៉ង់ដោយលោកស្រីអះអាងថា មីស៊ីលដែលបាញ់ចេញពីយេម៉ែនលើទីក្រុងរីយ៉ាដជាមីស៊ីលផលិតនៅអ៊ីរ៉ង់ ។ អ្នកវិភាគអ៊ីរ៉ង់ម្នាក់ថ្លែងប្រាប់SPUTNIK ថា ការគំរាមកំហែងបែបនេះពុំមានអ្វីថ្មីនោះទេ។
លោកអាលីរីហ្សារីហ្សាហាហ៍ អ្នកសង្កេតការណ៍នយោបាយនៃមជ្ឈមណ្ឌលវិភាគអមមេដឹងនាំកំពូលអ៊ីរ៉ង់គូសបញ្ជាក់ថាវាពុំមែនជាលើកទីអួយឡើយដែលលោកស្រីហាឡីធ្វើការគំរាមកំហែងអ៊ីរ៉ង់នោះ ព្រោះការគំរាមកំហែងប្រហាក់ប្រហែលគ្នានោះធ្លាប់់បញ្ចេញដោយរដ្ឋការអាមេរិកមុន រួចតែងលើកឡើងជាប់ក្រោមប្រធានាធិបតីលោកដូណាល់ត្រាំ។
អ្នកសង្កេតការណ៍នយោបាយអ៊ីរ៉ង់រូបនេះបន្តថា ការចោទប្រកាន់បែបនោះតែងធ្វើជាប់
ចាប់តាំងពីឆ្នាំ១៩៧៩មក ពិសេសចាប់តាំងពីជ័យជម្នះនៃបដិវត្តន៍អ៊ិស្លាមមកម្ល៉េះ ។
ម្យ៉ាងវិញទៀតគំនិតបង្កើតក្រុមចម្រុះមួយប្រឆាំងអ៊ីរ៉ង់របស់អាមេរិកគ្មានអ្វីថ្មីទេ ព្រោះគេធ្លាប់បង្កើតរួចហើយកាលពីអតីតកាល។
លោករំលឹកជាពិសេសពីក្រុមចម្រុះអន្តរជាតិប្រឆាំងចលនាតស៊ូអ៊ិស្លាមដែលអ៊ីរ៉ង់ដើរតួនាទីសំខាន់មួយព្រមទាំងពីប្លុកអារ៉ាប៊ីសាអ៊ូឌីត អាមេរិក អ៊ីស្រាអែល ដែលប្រមូលផ្ដុំប្រទេសជាច្រើននៅឈូងសមុទ្រពែរ្ស៍ ។ លោកបន្តថា កាលពីមុនក្រុងវ៉ាស៊ិនតោនធ្លាប់ចោទប្រកាន់ទាក់រឿងទីកន្លែងដែលអ៊ីរ៉ង់មានវត្តមាននៅស៊ីរី ក៏ប៉ុន្តែពេលនេះទោះបីជាលោកខាងលិចក៏ពុំហ៊ានបដិសេធតួនាទីសំខាន់របស់អ៊ីរ៉ង់ក្នុងដំណោះស្រាយនៃវិបត្តិនិងការតស៊ូប្រឆាំងភេរវកម្មនៅស៊ីរីដែរ។
និយាយពីយេម៉ែនលោកអាលីរីហ្សារីហ្សាហាហ៍ ធ្វើការកត់សម្គាល់ថា អ៊ីរ៉ង់បានផ្ដល់ឲ្យយេម៉ែនហើយនឹងបន្តផ្ដល់នាពេលអនាគតផងដែរនូវជំនួយមួយពិសេសជំនួយមនុស្សធម៌។
ប្រសិនបើចាំបាច់អ៊ីរ៉ង់ក៏នឹងបញ្ជូនផងដែរបណ្ដាទីប្រឹក្សាយោធារបសខ្លូន់ទៅចូលរួមក្នុងប្រតិបត្តិការជួយទ្រទ្រង់ដល់ប្រជាជនយេម៉ែនរងការជិះជាន់សង្កត់សង្កិន ។ គេក៏ត្រូវចងចាំដែរថា អ៊ីរ៉ង់ពុំមែនជាប្រភពនៃរាល់ឧប្បត្តិហេតុដែលកើតមានក្នុងតំបន់ឡើយ។
សហរដ្ឋអាមេរិកអះអាងថា ម៉ីស៊ីលបាញ់ចេញពីយេម៉ែនកាលពីខែមុនមកលើអារ៉ាប៊ីសាអ៊ូឌីតដោយពួកឧទ្ទាមស៊ីអ៊ីតហ៊ូធីជាមីស៊ីលផលិតនៅអ៊ីរ៉ង់ ហើយចោទអ៊ីរ៉ង់ថារំលោភបំពានបណ្ដាដំណោះស្រាយអង្គការសហប្រជាជាតិដែលហាមឃាត់មិនឲ្យផលិតបណ្ដាមីស៊ីល ។ លើសពីនេះទៀតអាមេរិកចោទអ៊ីរ៉ង់ថាជួយទ្រទ្រង់ដល់ភេរវកម្មព្រមទាំងមានឥរិយាបថឈ្លានពានក្នុងតំបន់ទៀតផង៕
ចែករំលែកព័តមាននេះ