ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​ចិន​ប្រុសស្រី៤នាក់ក្នុង​នោះ​ម្នាក់ជា​សង្ឃត្រូវ​បាន​ព្រះ​រា​ជ្ញ​អាជ្ញាសម្រេច​ឃុំខ្លួន​បណ្តោះ​អាសន្ន

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ជនជាតិ​ចិន​ប្រុស​ស្រី​ចំនួន​៤​នាក់​ក្នុង​នោះ​ម្នាក់​ជា​សង្ឃ ហើយ​ជន​បង្ក​ប្រុស ស្រី​ទាំង​៣​បាន​វាយ​គ្នា​ទៅ​វិញ​ទៅ​មក​ជាមួយ​ខ្មែរ​បណ្តាល​ឱ្យ​របួស​ទាំង​សងខាង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ផ្លូវ​ក្នុង​ក្រុង​សៀមរាប ។ ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ជន​បង្ក​ជា​ជនជាតិ​ចិន​ចំនួន​៣​នាក់ ព្រួត​គ្នា​វាយ​ទៅ​លើ​ជន​រង​គ្រោះជា​ច្រើន​ដៃ ហើយ​ជន​រង​គ្រោះ​ក៏​តបត​ដៃ​វិញ​បណ្តាល​ឱ្យ​ជនជាតិ​ចិន​ម្នាក់​ឈាម​ធ្មេញ…

ខេត្តសៀមរាប ៖ ជនជាតិ​ចិន​ប្រុស​ស្រី​ចំនួន​៤​នាក់​ក្នុង​នោះ​ម្នាក់​ជា​សង្ឃ ហើយ​ជន​បង្ក​ប្រុស ស្រី​ទាំង​៣​បាន​វាយ​គ្នា​ទៅ​វិញ​ទៅ​មក​ជាមួយ​ខ្មែរ​បណ្តាល​ឱ្យ​របួស​ទាំង​សងខាង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ផ្លូវ​ក្នុង​ក្រុង​សៀមរាប ។ ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ជន​បង្ក​ជា​ជនជាតិ​ចិន​ចំនួន​៣​នាក់ ព្រួត​គ្នា​វាយ​ទៅ​លើ​ជន​រង​គ្រោះជា​ច្រើន​ដៃ ហើយ​ជន​រង​គ្រោះ​ក៏​តបត​ដៃ​វិញ​បណ្តាល​ឱ្យ​ជនជាតិ​ចិន​ម្នាក់​ឈាម​ធ្មេញ ម្នាក់​បែក​ភ្នែក ចំណែក​លោក សង្ឃ​ដែល​ដើរ​បិណ្ឌ​បាត្រ និង​លក់​អង្កាំ​ឱ្យ​ភ្ញៀវ​ទេសចរណ៍ នៅ​តាម​ទី​សាធារណៈ​ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ ក្នុង​ខេត្តសៀមរាប ដែល​ជា​ខេត្ត​ទេសចរណ៍ ផង​នោះ​ត្រូវ​បាន​លោក កើត វ​ណ្ណា​រ៉េ​ត ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្តសៀមរាប សម្រេច ឱ្យ​ឃុំខ្លួន បណ្តោះអាសន្ន​នៅ​ស្នងការដ្ឋាន នគរបាល​ខេត្តសៀមរាប ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តសៀមរាប​វិញ​នៅ​ថ្ងៃស្អែក​នេះ​បើ​តាម​សម្តី​របស់​សមត្ថកិច្ច ។

ហេតុ​ការ​ឃាត់ខ្លួន​ជនជាតិ​ចិន​ប្រុស​ស្រី​៤​នាក់​នោះ​បាន​ធ្វើ​ឡើង​រយៈពេល​២​ថ្ងៃ គឺ ថ្ងៃ​ទី​៣០ ខែវិច្ឆិកា និង​ថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ​២០១៧ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ស៊ី​វត្ថា ត្រង់​ចំណុច​មុខ​ធនាគារ​អេ​ស៊ី​លី​ដា (​ផ្សារ​កណ្តាល​) ស្ថិត​នៅ​ភូមិ​មណ្ឌល​២ សង្កាត់​ស្វាយ​ដង្គំ និង​ត្រង់​ចំណុច​មុខ​ភោជនីយដ្ឋាន​ហា​ដ​រ៉ក់ ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលា​កំរើក ក្រុង​-​ខេត្តសៀមរាប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ