ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​ម៉ា​ឡេ​ស៊ី​បើករថយន្ត​បុក​ម៉ូតូ​ស្លា.ប់​ម្នាក់​របួសធ្ងន់​ម្នាក់​ធ្លាក់​ថ្នាំ​ញៀន​៣​កញ្ចប់

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​ជនជាតិ​ម៉ា​ឡេ​ស៊ី​បើករថយន្ត​កំពុង​តែ​ស៊ី​ញ៉ូ​បត់​ឆ្វេង​បុក​ម៉ូតូ​ហុងដា​ឌ្រី​ម ចំ​ពីមុខ​ពេញទំហឹង​បណ្តាល​ឱ្យ​ស្លាប់​ម្នាក់​ជ្រុះ​ថ្នាំ​ញៀន​៣​កញ្ចប់​តូច និង​របួសធ្ងន់​ម្នាក់ គ្រោះថ្នាក់​អកុសល​នេះ​បាន​កើតឡើង​១២​និង​១៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម​កែង​ផ្លូវ​២៤២ ស្ថិត​នៅ​ក្នុង​សង្កាត់​ចតុមុខ…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​ជនជាតិ​ម៉ា​ឡេ​ស៊ី​បើករថយន្ត​កំពុង​តែ​ស៊ី​ញ៉ូ​បត់​ឆ្វេង​បុក​ម៉ូតូ​ហុងដា​ឌ្រី​ម ចំ​ពីមុខ​ពេញទំហឹង​បណ្តាល​ឱ្យ​ស្លាប់​ម្នាក់​ជ្រុះ​ថ្នាំ​ញៀន​៣​កញ្ចប់​តូច និង​របួសធ្ងន់​ម្នាក់ គ្រោះថ្នាក់​អកុសល​នេះ​បាន​កើតឡើង​១២​និង​១៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម​កែង​ផ្លូវ​២៤២ ស្ថិត​នៅ​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ។ ជន​រង​គ្រោះ​ដែល​ស្លាប់​មានឈ្មោះ ប្រុ​ញ ឧត្តម ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​ជា​ចុងភៅ​នៅ​កោះ​ពេជ្រ មានស្រុក​កំណើត​នៅ​ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​ជា​ជន​ជាតិ​ម៉ា​ឡេ​ស៊ី​បើករថយន្ត​ម៉ាក​ឡិច​ស៊ី​ស​៤៥០ ពណ៌​ស្លែ ពាក់​ស្លាក​លេខ ភ្នំពេញ ២M-១២៣៦ តាម​​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​បាន​ស៊ី​ញ៉ូ​បត់​ឆ្វេង ចំណែក​ម៉ូតូ​មួយ​គ្រឿង​​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០០៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១K-៣៦២៦ ជិះ​គ្នា​២​នាក់​​បើក​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​យ៉ាង​លឿន​ដូច​ហោះ មក​ដល់​ចំណុច​​កើតហេតុ​ក៏​ត្រូវ​រថយន្ត​បុក​ចំ​ពីមុខ​ពេញទំហឹង​បណ្តាល​ឱ្យ​អ្នក​បើក​ម៉ូតូ​ដួល​បោក​ក្បាល​ស្លាប់​​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ រីឯ​អ្នក​រួម​ដំណើរ​ជាមួយ​រង​របួសធ្ងន់​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន ចំណែក​ម៉ូតូ​បុក​ជាប់​នៅ​មុខ​រថយន្ត​រង​ការ​ខូចខាត​ទាំង​ម៉ូតូ និង​រថយន្ត ។

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​បន្ត​ទៀត​ថា រថយន្ត​ជនជាតិ​ម៉ា​ឡេ​ស៊ី​មិន​បាន​បើក​លឿន​នោះ​ទេ​គឺ​ម៉ូតូ​បើក​លឿន​ពេល​រថយន្ត​បត់​គ្រាន់តែ​បន្ថែម​ល្បឿន​បន្តិច​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​តែ​ម្តង ។ ចំណែក​ជន​រង​គ្រោះ​ដែល​ស្លាប់​នៅ​កន្លែង​កើតហេតុ​នោះ​មាន​ជ្រុះ​ថ្នាំ​ញៀន​ចេញពី​ហោប៉ៅ​ចំនួន​៣​កញ្ចប់​តូច​ផង​ដែរ ។ ក្រោយ​ពេល​កើតហេតុ​អ្នក​បើករថយន្ត​ព្រមទាំង​រថយន្ត​និង​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ។ ចំណែក​សព​ជន​រង​គ្រោះ​វិញ​ត្រូវ​បាន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​នៅ​ឯ​ស្រុក​កំណើត​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ