ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បក្ស​ហ៊្វុន​ស៊ិ​ន​ប៉ិចបាន​អាស​ន្នៈ​របស់​បក្ស​សង្គ្រោះ​បាន​ជាតិ​ច្រើន​ជាងគេ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ មន្ត្រីជាន់ខ្ពស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ហៅ​កាត់​ថា (គ​.​ជ​.​ប​) បាន​ធ្វើការ​បែងចែក​អាស​ន្នៈ របស់​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៥៥​កៅអី​រួច​ហើយ នៅ​ថ្ងៃ​ទី​២៣ វិច្ឆិកា នេះ​ ដែល​ក្នុង​នោះ​គណបក្ស​ហ៊្វុន​ស៊ិ​ន​ប៉ិច…

រាជធានី​ភ្នំពេញ​ ៖ មន្ត្រីជាន់ខ្ពស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ហៅ​កាត់​ថា (គ​.​ជ​.​ប​) បាន​ធ្វើការ​បែងចែក​អាស​ន្នៈ របស់​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៥៥​កៅអី​រួច​ហើយ នៅ​ថ្ងៃ​ទី​២៣ វិច្ឆិកា នេះ​ ដែល​ក្នុង​នោះ​គណបក្ស​ហ៊្វុន​ស៊ិ​ន​ប៉ិច របស់​សម្តេច​ក្រុម​ព្រះ​នរោត្តម រណ​ឬ​ទ្ធិ ទទួល​បាន​ច្រើន​ជាងគេ គឺ​៤១​អាសន្នៈ ។​

​លោក​ សោម សូរ​រី​ដា អគ្គលេខាធិការ​រង គ​.​ជ​.​ប បាន​ឲ្យ​ថា ​ការ​បែងចែក​អាស​ន្នៈ របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើ​រួចរាល់​ហើយ ដោយ​មាន​គណបក្ស​នយោបាយ​ចំនួន​៥​តែ​ប៉ុណ្ណោះ​នឹង​បាន​ទទួល ។​

​លោក​បាន​បញ្ជាក់​ថា​៖
– ទី​១ .​គណបក្ស​ហ៊្វុន​ស៊ិ​ន ប៉ិច​ទទួល​បាន​៤១​អាស​ន្នៈ​,
– ទី​២.​គណបក្ស​សញ្ជាតិ​កម្ពុជា​ទទួល​បាន​២​អាសន្នៈ​,
– ទី​៣ .​គណបក្ស​អភិ​វឌ្ឍន៍​សេដ្ឋកិច្ច​ទទួល​បាន​១​អាសន្នៈ,
– ទី​៤. គណបក្ស​ខ្មែ​ឈប់​ក្រ​ទទួល​បាន​៥អាសន្នៈ,
– និង​ទី​៥ .​គណបក្ស​សម្ព័ន្ធ ដើម្បី​ប្រជាធិបតេយ្យ ទទួល​បាន​៦​អាសន្នៈ

​ចំណែក​ទី​៦.​គណបក្ស​សាធារណ​រដ្ឋ​ប្រជាធិបតេយ្យ មិន​ទទួល​បានអាសន្នៈនោះ​ទេ​ដោយ​សន្លឹក​ឆ្នោត​បានការ​មិន គ្រប់​នឹង​ទទួល​បានអាសន្នៈ។​

​លោក​បាន​ឲ្យ​ដឹង​ថា ​ការ​បែង​ចែង​អាស​ន្នៈ​អាណត្តិ​ទី​៥​រដ្ឋសភា ត្រូវ​បាន​ទៅ​ដល់​រដ្ឋសភា បន្ទាប់​មក​រដ្ឋសភា​នឹង​ធ្វើការ​បែង​ចែង​តាម​នីតិវិធី​របស់​ខ្លួន ដូច​ជា​ការ​ចូល​ស្បថ ​ដើម្បី​ទទួល​​តំណែង​ជាដើម​។ ជាមួយ​គ្នា​នោះ​ដែរ បើ​តាម​លោក​អគ្គលេខាធិការ​ង​គ​.​ជ​.​ប​. ក៏​បាន​ឲ្យ​ដឹង​ថា ​រហូត​មក​ដល់​ពេល​នេះ គ​.​ជ​.​ប​ ​មិន​ទាន់​បាន​ធ្វើការ​បែងចែកអាសន្នៈ​ក្រុម​ប្រឹក្សា​ឃុំ​-​សង្កាត់ របស់​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ ព្រោះថា​ គ​.​ជ​.​ប​. មាន​រយៈពេល​១៤​ថ្ងៃ​ក្នុង​បែងចែក តែ​រហូត​មក​ដល់​ពេល​នេះ ក្រសួងមហាផ្ទៃ​មិន​ទាន់​បញ្ជូន​លិខិត​ជា​ផ្លូវការ​នោះ​ទេ ហើយ​គណបក្ស ​​នយោបាយ​ដែល​ត្រូវ​ទទួល​កំពុង​តែ​ពិនិត្យ​បញ្ជី​ឈ្មោះ​របស់​ខ្លួន​។

​សូម​បញ្ជាក់​ថា ​ការ​បោះ​ឆ្នោត​អាណត្តិ​ទី​៥​នេះ គណបក្ស​ហ៊្វុន​ស៊ិ​ន​ប៉ិច មិន​ត្រូវ​បាន​ពល​រដ្ឋ​បោះ​ឆ្នោត​ជូន​នោះ​ទេ សូ​ម្បី​តែ​មួយ​កៅអី​នៅ​សភា​ក៏​មិន​បាន​ដែរ បើ​ទោះបី​គណបក្ស​នេះ​​ធ្លាប់​ទទួល​បាន​អាស​ន្នៈ​ច្រើន​លើសលប់​កាលពី​អាណត្តិ​ទី​១ នៃ​រដ្ឋសភា ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ