ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីក្រុង​ខ្មែរ «Cam​bo​dia Town» ត្រូវ​បាន​បង្កើត​នៅ​លើ​ទឹក​ដី​សហ​រដ្ឋ​អាមេ​រិក​ក្នុង​ក្រុង​ឡង​ប៊ិច រដ្ឋ​កាលី​ហ្វ័រ​នី​ញ៉ា

13 ឆ្នាំ មុន

​​​បើ​​​​ទោះបី​ជា​​មានវ័យ​៧២​ឆ្នាំ អង្គុយ​​លើ​កៅ​អី​រុញ ​និង​មាន​ជំងឺ​ប្រចាំកាយផងក្តី ក៏លោក​ឆាំង ​​សុង​​​ អតីត​​​​រដ្ឋ​មន្ត្រី​​​​ក្រសួង​ឃោសនា​ការ​​កម្ពុជា​នៅចន្លោះ​ពី​​ឆ្នាំ ​១៩៧០ ​​ដល់ឆ្នាំ​១៩៧៥ ​បាន​ចូល​រួម​សម្តែង​​ការ​អបអរ​សាទរ ​ការ​អនុញ្ញាត​ឱ្យ​បង្កើត​​ទីក្រុង​កម្ពុជា (Cambodia Town) ស្ថិត​​​ក្នុងទីក្រុង​ឡងប៊ិច ​​សហរដ្ឋអាមេរិក ។ លោក​​ឆាំង សុងបាន​​​ថ្លែង​​​​​ថា ការ​ចុះហត្ថ​លេខា​​​​​ព្រម​ព្រៀង​មានតាំងពី​ថ្ងៃទី១៦

បើ​​​​ទោះបី​ជា​​មានវ័យ​៧២​ឆ្នាំ អង្គុយ​​លើ​កៅ​អី​រុញ ​និង​មាន​ជំងឺ​ប្រចាំកាយផងក្តី ក៏លោក​ឆាំង ​​សុង​​​ អតីត​​​​រដ្ឋ​មន្ត្រី​​​​ក្រសួង​ឃោសនា​ការ​​កម្ពុជា​នៅចន្លោះ​ពី​​ឆ្នាំ ​១៩៧០ ​​ដល់ឆ្នាំ​១៩៧៥ ​បាន​ចូល​រួម​សម្តែង​​ការ​អបអរ​សាទរ ​ការ​អនុញ្ញាត​ឱ្យ​បង្កើត​​ទីក្រុង​កម្ពុជា (Cambodia  Town) ស្ថិត​​​ក្នុងទីក្រុង​ឡងប៊ិច ​​សហរដ្ឋអាមេរិក ។

លោក​​ឆាំង សុងបាន​​​ថ្លែង​​​​​ថា ការ​ចុះហត្ថ​លេខា​​​​​ព្រម​ព្រៀង​មានតាំងពី​ថ្ងៃទី១៦ ​កក្កដា ​​​ហើយ​​លោក​មានមោទនភាព​​​​ខ្លាំងណាស់ ​ដែល​បាន​ចូល​រួម​​​ក្នុង​​​​ពិធី​​ជាប្រវត្តិ​សាស្ត្រ​នា​ពេលនេះ ។ ​មានស្លាក​សញ្ញា​​​​ជា​ច្រើន​តាម​​ដង​ផ្លូវ​ក្នុងទី​ក្រុង​ឡងប៊ិច ​​​បង្ហាញ​ពីទីតាំង​​ក្រុងកម្ពុជា​​​​ និង​ជា​​តំណាង​​​ប្រជាជន​ខ្មែ​រ​ច្រើន​​លាន​នាក់​​​​ដែល​​​​រស់​នៅ​ឆ្ងាយ​ពីទឹកដី​​​កំណើត ។​ ​លោក​ឆាំង ​សុង​​មាន​ប្រសាសន៍​ថា ​«​ខ្ញុំ​សូម​​អរគុណ​​​ដល់ទី​ក្រុង​ឡង​ប៊ិច ​​​និងអរគុណ​យុវជន​ និង​យុវនារី ​​ដែល​បាន​រួម​ដៃ​​គ្នាបង្កើត​ទីក្រុង​កម្ពុជា​នៅ​ក្នុង​​សហ​រដ្ឋអា​មេរិក» ។

ក្នុងការ​ប​ម្រើជាតិ​មាតុ​ភូមិ​​ពី​ឆ្នាំ​១៩៧០​ដល់​ឆ្នាំ​១៩៧៥​ លោក​​ឆាំង សុងមាន​ឱកាស​បាន​មក​រស់​នៅ​លើ​ទឹក​ដី​សហ​រដ្ឋ​អាមេរិក ខណៈ​ពេល​ដែល​កង​ទ័ព​ខ្មែរ​ក្រហម​ចូលកាន់​កាប់​ប្រទេស​ជាតិ​ទាំង​មូល​ ហើយ​ក៏​មាន​ប្រជា​ជន​កម្ពុជា​ជា​ច្រើន​លាន​នាក់​​​គ្មាន​សំណាង​ដូច​គាត់​។ នៅគ្រា​នោះ​ដែរ ​មាន​ប្រជា​ជន​កម្ពុជា​ប្រហែល
១​៥០.០០០​​នាក់​រស់​នៅ​ជំរំ​ព្រំ​ដែន​ថៃ ​គេច​ពី​របប​ប្រល័យ​ពូជ​សាសន៍​ប៉ុល​ ពត។

លោកស្រី​សាន សីុថា ជា​អ្នក​នៅ​រស់​​រាន​មាន​ជីវិត​ ដោយ​រត់​គេច​ពី​របប​ប្រល័យ​ពូជ​សាសន៍​កាត់​ចំការ​មីន​ដើម្បី​បាន​ទៅ​ដល់​ព្រំ​ដែន​ថៃ និង​សុំ​ជំនួយ​ពី​អង្គការ​សហ​ប្រជា​ជាតិ​ក្នុង​សម័យ​នោះ​និង​មក​ដល់​សហ​រដ្ឋ​អាមេរិក​ឆ្នាំ​១៩៨១​ជាមួយ​គ្រួសារ​ ។ ពេល​នោះ​គាត់​មិន​ចេះ​និយាយ​ភាសា​អង់​គ្លេស​ទេ តែ​ក្រោយ​មក​គាត់​និយាយ​បាន​យ៉ាង​ល្អ​ ហើយ​ថែម​ទាំង​បាន​បញ្ចប់​ការ​សិក្សា​ក្នុង​ឆ្នាំ​១៩៩៦​។ លោកស្រី​ក៏​មិន​ដែល​បំភ្លេច​ទឹក​ដី​កំណើត​ដែរ និង​ថែម​ទាំង​ជួយ​អភិវឌ្ឍ​សហ​គមន៍​ខ្មែរ​ក្នុង​រដ្ឋ​កាលី​ហ្វ័រ​នី​ញ៉ា​​ទៀតផង​ ​។

កិច្ច​ការ​​បង្កើត​​ទីក្រុង​​កម្ពុជា​ត្រូវ​ចំណាយ​​ពេល​៧ឆ្នាំ និងទើប​​​ត្រូវ​ក្រុមប្រឹក្សា​​​​​ទីក្រុង​​អនុ​ម័ត​​​​យ​ល់ព្រម ។ ​តាមរយៈ​​​ទិន្ន​ន័យ​​​របស់ការិយា​ល័យ​ចំនួន​​​​ប្រជាជន​​​អាេមរិក​នាឆ្នាំ​២០០៥បង្ហាញ ​​​ថា ប្រជាជន​​កម្ពុជា​រស់នៅសហរដ្ឋអាមេរិក​​​មាន​ចំនួន​​២៤១.០២៥​នាក់ ។​ យោង​តាម​​ប្រសាសន៍​របស់​​លោក​ឆាំង​ សុង​​ថា ពេលនេះ​នៅ​​ទីក្រុង​​​ឡងប៊ិច មាន​​ប្រជាជន​​កម្ពុជា​​ចំនួន​៥០.០០០
នាក់ ៕