លោក ហ៊ុន ម៉ាណែត អញ្ជើញត្រួតពិនិត្យអគារ២ខ្នង
ខេត្តស្ទឹងត្រែង ៖ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ បន្ទាប់ពីអមដំណើរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
ខេត្តស្ទឹងត្រែង ៖ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ បន្ទាប់ពីអមដំណើរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
ខេត្តស្ទឹងត្រែង ៖ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ បន្ទាប់ពីអមដំណើរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចុះជួបអាជីវករផ្សារសាមគ្គីស្ទឹងត្រែង និងសិស្ស នៃសាលាគរុកោសល្យភូមិភាគស្ទឹងត្រែង រួចលោក ហ៊ុន ម៉ាណែត បានអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់អាគារការិយាល័យមួយខ្នង៤បន្ទប់ និងអាគាសិក្សាបីជាន់មួយខ្នង១៨បន្ទប់ ដែលជាអំណោយ ដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន ជូនដល់វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន អូពងមាន់ ។
ឆ្លៀតក្នុងឱកាសនោះដែរ លោក ហ៊ុន ម៉ាណែត បានជួបសំណេះសំណាលសាកសួរសុខទុក្ខ អ្នកគ្រូ លោកគ្រូ នៃវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន អូពងមាន់ និងប្រជាពលរដ្ឋ ដែលកំពុងរស់នៅចំណុចអូពងមាន់ ភូមិរាជានុគោល សង្កាត់ព្រះបាត ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។
លោក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ៖ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺពិតជាបានផ្តល់នូវភាពរីកចំរើនពិតប្រាកដជូនជាតិមាតុភូមិ ដូចអ្វីដែលប្រជាពលរដ្ឋបានឃើញ ពីការរីកចំរើនរបស់កម្ពុជា ក្នុងពេលបច្ចុប្បន្ន ។ ជាក់ស្តែងការដ្ឋានអគារសិក្សា និងការិយាគ្រូបង្រៀន ដែលកំពុងដំណើរសាងសង់នៅពេលនេះ គឹ សម្តេច បានផ្តល់ជូនដល់អនុវិទ្យា ប៊ុន រ៉ានី ហ៊ុន សែន អូពងមាន់ ដើម្បីបង្កលក្ខណៈងាយស្រួលដល់សិស្សានុសិស្ស បានសិក្សារៀនសូត្រចំណេះដឹង យកបកប្រើប្រាស់ និងជួយអភិវឌ្ឍន៍សង្គមជាតិទៅអនាគត ។
លោកបន្តថា ៖ ធនធានមនុស្ស គឺពិតជាសំខាន់ណាស់ ដូចនេះហើយទើប សម្តេចតេជោ ខិតខំប្រឹងប្រែងកសាងសាលារៀន ឲ្យបានច្រើន មិនត្រឹមតែប៉ុណ្ណោះ សម្តេច ក៏បានអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធមាន ផ្លូវ ស្ពាន មន្ទីរពេទ្យ ជាដើម ។
លោក ឌឺ សុជាតិ គ្រូបង្រៀនមួយរូប នៅអនុវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន អូពងមាន់ បានឲ្យដឹងថា ៖ អគារការិយាល័យមួយខ្នង៤បន្ទប់ និងអគារសិក្សាបីជាន់មួយខ្នង១៨បន្ទប់ ដែលលោក ហ៊ុន ម៉ាណែត ចុះមកពិនិត្យ នាពេលនេះ គឺត្រូវបាន សម្តេច ផ្តល់ជូនសាលា ក្នុងអំឡុងពេលដែលសម្តេចអញ្ជើញចុះសំណេះសំណាលសាកសួរសុខទុក្ខ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស កាលពីឆ្នាំ២០១៦ មកម្ល៉េះ ហើយការសាងសង់នៅពេលមិនទាន់បានរួចរាល់នៅឡើយទេ ប៉ុន្តែដំណើរការរដ្ឋានសាងសង់នៅតែបន្តទៅមុខជាធម្មតា ។
សូមបញ្ជាក់ផងដែរថា ៖ ក្នុងឱកាសនោះដែរ ដោយមានការសំណូមពរ ពីប្រជាពលរដ្ឋលោក ហ៊ុន ម៉ាណែត បានផ្តល់ជូននូវអគារសាសនាមូស្លីមមួយខ្នង៣បន្ទប់ ផ្តល់ស៊ីម៉ងត៍១៥តោន ឥដ្ឋ១ម៉ឺនដុំ ដល់វត្តអូពងមាន់ ជូន ICOME ចំនួន១០គ្រឿង ដល់ប្រជាការពារភូមិ និងជួសជុលផ្លូវ ង.៤២ ប្រវែង១០០ម៉េត្រ និងពង្រីកទំហំផ្លូវ៤ម៉ែត្រ និងធ្វើការសិក្សាផ្លូវមួយខ្សែនៅគីឡូ១២ ដើម្បីធ្វើការស្ថាបនា ៕
ចែករំលែកព័តមាននេះ