បាត់ខ្លួន២ថ្ងៃរកឃើញសព សង្ស័យអ្នករត់តាកស៊ីរំលោ.ភសម្លា.ប់
ខេត្តស្វាយរៀង ៖ នារីវ័យ១៨ឆ្នាំម្នាក់ទៅចូលរួមពិធីខួបកំណើតក្មួយនៅខេត្តព្រះវិហារ ត្រលប់មកវិញជិះរថយន្តតាក់ស៊ីមកក្រុងបាវិតប៉ះចំជនល្មោភកាមនាំយក
ខេត្តស្វាយរៀង ៖ នារីវ័យ១៨ឆ្នាំម្នាក់ទៅចូលរួមពិធីខួបកំណើតក្មួយនៅខេត្តព្រះវិហារ ត្រលប់មកវិញជិះរថយន្តតាក់ស៊ីមកក្រុងបាវិតប៉ះចំជនល្មោភកាមនាំយក
ខេត្តស្វាយរៀង ៖ នារីវ័យ១៨ឆ្នាំម្នាក់ទៅចូលរួមពិធីខួបកំណើតក្មួយនៅខេត្តព្រះវិហារ ត្រលប់មកវិញជិះរថយន្តតាក់ស៊ីមកក្រុងបាវិតប៉ះចំជនល្មោភកាមនាំយកទៅរំលោភរួចសម្លាប់ត្រូវបានអ្នកឃ្វាលក្របីប្រទះឃើញ កាលពីវេលាម៉ោង៥ និង១៥នាទីល្ងាច ថ្ងៃទី៤ សីហា ២០១៧ នៅចំណុចគុម្ពរំចេក ស្ថិតនៅភូមិចុងសំរិទ្ធ សង្កាត់បាទី ក្រុងបាវិត។ ជនរងគ្រោះឈ្មោះ សុវណ្ណ សុខម៉ាលីន អាយុ១៨ឆ្នាំ ជាបុគ្គលិកកាស៊ីណូ ហ្គូដឡាក់ ក្រុងបាវិត មានទីលំនៅភូមិដូនម៉ៅលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលបានបាត់ខ្លួនកាលពីថ្ងៃទី២ សីហា ២០១៧នៅក្រុងបាវិត។
បើតាមបុរសឈ្មោះ ប៉ូយ សុវណ្ណ អាយុ៣៨ឆ្នាំ ជាឪពុក និងស្ត្រីឈ្មោះ តឿ ស្រីឡូត អាយុ៣៥ឆ្នាំ ត្រូវជាម្តាយសពជនរងគ្រោះបានឲ្យដឹងថា កូនស្រីរបស់គាត់ឈ្មោះ សុវណ្ណ សុខម៉ាលីន បានមកធ្វើការជាបុគ្គលិកកាស៊ីណូ ហ្គូដឡាក់ នៅក្រុងបាវិត បានរយៈពេល១ឆ្នាំមកហើយ កាន់ផ្នែកកាម៉េរ៉ាសុវត្ថិភាព ហើយបានទៅចូលរួម ខួបកំណើតក្មួយ នៅខេត្តព្រះវិហារ កាលពីថ្ងៃទី៣១ កក្កដា ២០១៧ ហើយនៅថ្ងៃទី២ សីហា ២០១៧ បានជិះរថយន្តពីខេត្តព្រះវិហារ មករាជធានីភ្នំពេញ រួចក៏បានជិះរថយន្តតាក់ស៊ី ពីរបេនរថយន្តផ្សារអូឡាំពិក បន្តមកកាន់ក្រុងបាវិតដើម្បើចូលធ្វើការវិញ។ ប្រភពដដែលបន្តទៀតថា ដោយធ្វើដំណើរពីភ្នំពេញមកក្រុងបាវិត ហើយមុនពេលកើតហេតុ ប្អូនស្រីបាន ខលទូរស័ព្ទមកម្តាយថាខ្លួនមកដល់ជីភូហើយ តែតាក់ស៊ីចូលដាក់ម៉ូយតាមច្រកផ្លូវមួយ (ប្អូនស្រីថាចូលជ្រៅ )។
ហើយមួយម៉ោងក្រោយមកម្តាយ ខលតាមទូរស័ព្ទទៅវិញមិនអាចទាក់ទងបាន។ លុះព្រឹកឡើងថ្ងៃទី៣សីហា ក៏ប្តឹងសមត្ថកិច្ចនគរបាលក្រុងបាវិតតែម្តង។ ហើយឪពុកម្តាយ យាយ និងសាច់ញាតិមានការព្រួយបារម្ភក៏នាំគ្នាមកតាមរកកូនស្រី ចៅ នៅក្រុងបាវិត ជាមួយសមត្ថកិច្ច។ ខាងសមត្ថកិច្ចក៏បានធ្វើសេចក្តីជូន៖ សេចជូនដំណឹងរបស់អធិការដ្ឋាននគរបាលក្រុងបាវិត សូមជម្រាបដល់សាធារណៈជនម្ចាស់ផ្ទះជួល ផ្ទះសំណាក់ សណ្ឋាគារ និងបងប្អូនដែលលេងបណ្តាញសង្គមហ្វេសប៊ុកទាំងអស់ឲ្យបានជ្រាបថា៖ ដោយមានករណីបាត់ប្អូនស្រីម្នាក់នេះបានបាត់ខ្លួនកាលពីល្ងាច ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ រហូតមកដល់ពេលនេះគ្មានដំណឹង។ ដោយធ្វើដំណើរពីភ្នំពេញមកក្រុងបាវិត ហើយមុនពេលកើតហេតុ ប្អូនស្រីបាន ខលទូរស័ព្ទមកម្តាយថាខ្លួនមកដល់ជីភូហើយ តែតាក់ស៊ីចូលដាក់ម៉ូយតាមច្រកផ្លូវមួយ (ប្អូនស្រីថាចូលជ្រៅ )។ ហើយមួយម៉ោងក្រោយមកម្តាយ ខលតាមទូរស័ព្ទទៅវិញមិនអាចទាក់ទងបាន។ បើបងប្អូនបានឃើញ ឬលឮដំណឹងរបស់ប្អូនស្រីដែលមានភិនភាគដូចខាងក្រោម សូមទាក់ទងតាមលេខទូរស័ព្ទ លេខ 088 872 18 33 / 098 88 10 18 / 088 882 82 97 / 011 82 82 97 និង 096 882 82 97។
ក្រោយពីទទួលពាក្យបណ្តឹងរបស់ក្រុមគ្រួសាររួចមក លោកវរៈសេនីយ៍ទោ កែវ គង់ អធិការនៃអធិការដ្ឋាននគរបាលក្រុងបាវិតបានដាក់ផែនការដល់មន្ត្រីក្រោមឱវាទចុះស្រាវជ្រាវតាមមូលដ្ឋាន តាមផ្ទះជួល ផ្ទះសំណាក់ និងសណ្ឋាគារទូទាំងក្រុងបាវិតក៏ប៉ុន្តែរកមិនឃើញ។ រហូតដល់ម៉ោង៥ និង១៥នាទីល្ងាច ថ្ងៃទី៤ សីហា ២០១៧ ក្មេងឃ្វាលក្របី ពេលដេញក្របីត្រលប់ទៅផ្ទះវិញស្រាប់តែប្រទះឃើញ សពមនុស្សស្រី ហើមអណ្តែតទឹកទាំងខ្លួនអាក្រាតកាយ នៅក្នុងទឹកអែបផ្លូវក្បែរគុម្ពរំចេក ក៏រាយការណ៍ជូនសមត្ថកិច្ចមកពិនិត្យមើល។ បើតាមសមត្ថកិច្ចការិយាល័យបច្ចេកទេសស្នងការដ្ឋាននគបាលខេត្តបានឲ្យដឹងថា លទ្ធផលនៃការពិនិត្យ និងការសន្និដ្ឋាន គឺជាករណីរំលោភសម្លាប់។ ប្រភពបន្តទៀតថា សពត្រូវឃាតក រំលោភ រួចយកខ្សែរឹតកសម្លាប់ ហើយដឹកមកទម្លាក់ចោលនៅចំណុចកើតហេតុខាលើ អូសសពទម្លាក់ក្នុងទឹកហើយយកដុំថ្មសង្កត់ពីលើដើម្បីបំបាត់ភស្តុតាង ក៏ប៉ុន្តែពេលសពហើមទើបអណ្តែតទឹកទើបក្មេងឃ្វាលក្របីប្រទះឃើញ ម្យ៉ាងនៅចំណុចកើតហេតុគឺឆ្ងាយពីផ្ទះអ្នកស្រុក ទើបជាឱកាសឧក្រិដ្ឋជនធ្វើសកម្មភាព។
ប្រភពដដែលក៏បានបង្ហើបឲ្យដឹងទៀតថា អ្នករត់តាក់ស៊ី បានដឹកជនរងគ្រោះពង្វាងផ្លូវ គឺចេញពីផ្សារជីភូ ទៅតាមផ្លូវលំ រួចដឹកទៅតាមខាងជើងសាលាស្រុកចន្ទ្រា រួចចុះមកតាមផ្លូវលំពីត្បូងមកជើងវិញមកតាមសង្កាត់បាទី ចូលមកក្រុងបាវិត លុះមកដល់ចំណុចកើតហេតុ គឺយប់ជ្រៅ និងដាច់ពីផ្ទះអ្នកស្រុកស្ងាត់ ជនបីសាចតណ្ហា ក៏ឈប់រថយន្តធ្វើសកម្មភាពចាប់រំលោភរហូតបានសម្រេចរួចយកខ្សែរឹតកជនរងគ្រោះសម្លាប់តែម្តងហើយបានបើករថយន្តចូលទៅក្រុងបាវិតដែមានចម្ងាយប្រមាណជាងមួយគីឡូម៉ែត្រប៉ុណ្ណោះ។ បើតាមស្ត្រីជាម្តាយបានឲ្យដឹងថាឃាតកបានយកកាបូបស្ពាយ១ ទូរសព្ទ័ដៃ១គ្រឿង ប្រាក់មួយចំនួន និងកាបូបសំលៀកបំពាក់ផងដែរ។ ក្រោយពិនិត្យសាកសពរួចសមត្ថកិច្ចបានប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ចែករំលែកព័តមាននេះ