ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​ម៉េច​ទើប​ដឹង​ថា ម៉ាស៊ីនត្រជាក់​រថយន្ត​អ្នក​ដល់​ពេល​បញ្ចូល​ហ្គា​ស​ថ្មី ?

6 ឆ្នាំ មុន

នៅ​ពេល​ទិញ​រថយន្ត​ថ្មីថ្មោង លោក​អ្នក​ពិតជា​មាន​អារម្មណ៍​ថា ជិះ​ស្រួល​និង​ផាសុកភាព​ពិសេស​គឺ​ម៉ាស៊ីនត្រជាក់​ផ្តល់​ខ្យល់​ត្រជាក់​បាន​ល្អ​គួរ​ជាទី​ពេញចិត្ត ប៉ុន្ដែ​រយៈពេល​ច្រើន​ខែ​ក្រោយមក អ្វី​ៗ​ក៏​មាន

នៅ​ពេល​ទិញ​រថយន្ត​ថ្មីថ្មោង លោក​អ្នក​ពិតជា​មាន​អារម្មណ៍​ថា ជិះ​ស្រួល​និង​ផាសុកភាព​ពិសេស​គឺ​ម៉ាស៊ីនត្រជាក់​ផ្តល់​ខ្យល់​ត្រជាក់​បាន​ល្អ​គួរ​ជាទី​ពេញចិត្ត ប៉ុន្ដែ​រយៈពេល​ច្រើន​ខែ​ក្រោយមក អ្វី​ៗ​ក៏​មានការ​ផ្លាស់​ប្តូរ​បន្ដិច​ម្ដង​ៗ ពិសេស​គឺ​ម៉ាស៊ីនត្រជាក់ ក៏​លែង​សូវ​ត្រជាក់​ដូច​មុន​ទៀត​ដែរ​។ ដល់​ពេល​នោះ តើ​យើង​គួរតែ​បញ្ចូល​ហ្គា​ស​ថ្មី​ដែរ​ឬទេ?

ពិត​ណាស់ ការ​បាត់បង់​សមត្ថភាព​ត្រជាក់ គឺជា​សញ្ញា​ដែល​ស្រួល​ដឹង​ជាទី​បំផុត ដោយសារ​តែ​កម្រិត​ហ្គា​ស​ត្រជាក់​ធ្លាក់​ចុះ​ទាប ទើប​វា​មិន​អាច​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ធ្វើ​ឲ្យ​ខ្យល់​ឆ្លងកាត់​មាន​សីតុណ្ហភាព​ត្រជាក់​បាន ។ អ្នក​អាច​ដឹង​ដោយ​គ្រាន់តែ​ពិនិត្យ​ទៅ​លើ​ខ្យល់​ដែល​បាន​បាញ់​មក ។ ពេល​ខ្លះ​វា​មិនសូវ​ត្រជាក់ ឯ​ពេល​ខ្លះ​ទៀត វា​បាញ់​ចេញ​តែ​ខ្យល់​ធម្មតា​ដូច​កង្ហា​អីចឹង​ដែរ ។

ចំណុច​មួយទៀត​ដែល​យើង​គួរ​ដឹង គឺ​មានការ​លេច​ចេញ​នូវ​ទឹក​ហ្គា​ស​ម៉ាស៊ីនត្រជាក់​ចេញ​មក​ក្រៅ​សើម​ៗ ដោយ​អាច​ឃើញ​វា​មាន​សណ្ឋាន​ដូច​ជា​ទឹករំអិល​ៗ​នៅ​ខាងក្រោម​រថយន្ត ។ ការ​លេច​នេះ គឺ​នឹង​ធ្វើ​ឲ្យ​ហ្គា​ស​ម៉ាស៊ីនត្រជាក់​អស់​ក្នុង​ពេល​ខាង​មុខ ។ យើង​ត្រូវ​តែ​យក​ទៅ​ជាង ដើម្បី​រក​មើល​កន្លែង​ដែល​ធ្លាយ​នោះ ដើម្បី​ជួសជុល ហើយ​បញ្ចូល​ហ្គា​ស​ជា​ថ្មី​ជា​ការ​ស្រេច ៕