ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្នាំ​ញៀន​ចំនួន​៤៤​កញ្ចប់ និងជនសង្ស័យត្រូវបានចាប់ខ្លួន

6 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ មុខសញ្ញា​លក់​ចែកចាយ​ថ្នាំ​ញៀន​ម្នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ជាមួយនឹង​ថ្នាំ​ញៀន​ចំនួន​៤៤​កញ្ចប់​កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០១៧​នៅ​ចំនុច ក្រុម​៧ ភូមិ​១ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ។

លោក​វរសេនីយ៍ឯក ស៊ុន សុ​ផាត ស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​បាន​ឲ្យ​ដឹង​ថា ៖ កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០១៧ នេះ សមត្ថកិច្ច​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​លេខ​១ ក្រុងព្រះសីហនុ បាន​ឆ្មក់​ចូលចាប់​ឆែកឆេរ​នៅ​បន្ទប់​ជួល​មួយ​កន្លែង ស្ថិត​នៅ​ក្រុម​ទី​៧ ភូមិ​១ សង្កាត់​លេខ​១​ក្រុងព្រះសីហនុ ដោយ​ចាប់​យក​បាន​ថ្នាំ​ញៀន​មេ​ត​ហ្វេ​តា​មីន ចំនួន​៤៤​កញ្ចប់ ក្នុង​នោះ​មាន​កញ្ចប់​តូច​ចំនួន​៤០ និង​កញ្ចប់​ធំ​៤ ទម្ងន់​សរុប​១៤.៧​ក្រាម ព្រមទាំង​ឃាត់ខ្លួន​មុខសញ្ញា​ម្នាក់ ឈ្មោះ នៅ ប្រុស ហៅ លី អាយុ​២៥​ឆ្នាំ ស្នាក់​នៅផ្ទះ​កើតហេតុ​ខាងលើ ។

លោក​វរសេនីយ៍ឯក ស៊ុន សុ​ផាត ស្នងការ​រង​បាន​បញ្ជាក់​ថា ៖ ដោយ​ទទួល​បាន​បទបញ្ជា និង​ការ​ណែនាំ​ផ្ទាល់​ពី ឯកឧត្តម​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ លោក​បាន​ដាក់​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ​គ្រប់មុខ​ព្រួញ ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន ជាប់​ជា​និច្ច ពីព្រោះ​ថា ការ​បោះ​ឆ្នោត​កាន់តែ​ខិត​ជិត​ចូល​មក​ដល់ មុខសញ្ញា​ល្មើស អាច​នឹង​ឆ្លៀតឱកាស​ចេញ​ធ្វើ​សកម្មភាព ។