ចេះនាំគ្នាទៅផ្ទះសំណាក់ធ្វើរឿងបែបណឹងកើត(មានវីដេអូ)
រាជធានីភ្នំពេញ ៖ យុវជនចំនួន៥នាក់ និងស្ត្រីម្នាក់បានទៅដេកនៅក្នុងផ្ទះសំណាក់មួយកន្លែងហើយ
រាជធានីភ្នំពេញ ៖ យុវជនចំនួន៥នាក់ និងស្ត្រីម្នាក់បានទៅដេកនៅក្នុងផ្ទះសំណាក់មួយកន្លែងហើយ
រាជធានីភ្នំពេញ ៖ យុវជនចំនួន៥នាក់ និងស្ត្រីម្នាក់បានទៅដេកនៅក្នុងផ្ទះសំណាក់មួយកន្លែងហើយត្រូវបានកម្លាំងនគរបាលអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យ និងនគរបាលព្រហ្មទណ្ឌខណ្ឌចុះទៅធ្វើការឃាត់ខ្លួនបានក្នុងពេលដែលកម្លាំងនគរបាលខាងលើទទួលបានដំណឹងថា នៅក្នុងផ្ទះសំណាក់មួយនោះជាកន្លែងលាក់ខ្លួនរបស់ក្រុមសេពគ្រឿងញៀន ។ បន្ទាប់មកនគរបាលបាននាំអ្នកទាំង៦នាក់នោះរួមជាមួយវត្ថុតាងគឺឧបករណ៍សេពគ្រឿងញៀនដែលដកហូតបានទៅកាន់ផ្នែកព្រហ្មទណ្ឌនគរបាលខណ្ឌដើម្បីធ្វើការសាកសួរ និងពិនិត្យទឹកនោមរកសារធាតុញៀន ។
ប្រតិបត្តិការណ៍ចុះឆែកឆេរខាងលើនោះបានធ្វើឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ នៅផ្ទះសំណាក់យីហោ «ផ្កាថ្កុលមាស» ដែលមានទីតាំងស្ថិតនៅក្នុងភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ជនសង្ស័យទាំង៦នាក់នោះទី១-ឈ្មោះ ភាព ទុំកាន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ, ទី២-ឈ្មោះ ច្រឹក ពិសិដ្ឋ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិចោមចៅ សង្កាត់ចោមចៅ, ទី៣-ឈ្មោះ សុខ សំអាន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិចោមចៅ សង្កាត់ចោមចៅ និងមានស្រុកកំណើត នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ, ទី៤-ឈ្មោះ យន់ សុខចាន់ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិចោមចៅ សង្កាត់ចោមចៅនិងមានស្រុកកំណើតនៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ, ទី៥-ឈ្មោះ ប៉ុក ចាន់ថន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរបើកបររថយន្ត ស្នាក់នៅក្នុងភូមិព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ និងទី៦-ឈ្មោះ ម៉ក់ គេមហ្វុង ភេទស្រី អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពពីនគរបាលបានឱ្យដឹងថា ក្រុមវង្វេងផ្ទះខាងលើនេះអត់គិតពីការងារធ្វើការរកស៊ីនោះទេពួកគេបាននាំគ្នាទៅសម្ងំលាក់ខ្លួននៅក្នុងផ្ទះសំណាក់មួយនោះទាំងព្រឹកតែម្ដងមិនដឹងថា ក្រុមគ្រួសារបានដឹងឬអត់ ប៉ុន្តែបើតាមការសន្និដ្ឋានអ្នកទាំងនោះជាមនុស្សដែលក្រុមគ្រួសារនិយាយលែងស្ដាប់ទៅហើយ ដែលពួកគេជាមនុស្សរឹងរូស និងតែងតែដើរលេងមិនសូវចូលផ្ទះថែមទៀតផងហើយសង្ស័យថា នាំគ្នាសេពគ្រឿងញៀននៅទីនោះទៀតទោះជាយ៉ាងណាពួកគេមិនមែនស្នាក់នៅក្នុងបន្ទប់តែមួយជាមួយគ្នានោះទេ ពួកគេបានស្នាក់នៅក្នុងបន្ទប់ចំនួន៣ផ្សេងពីគ្នាហើយកម្លាំងសមត្ថកិច្ចក៏បានដកហូតបានឧបករណ៍សម្រាប់សេពគ្រឿងញៀនមួយចំនួនផងដែរ ៕
ចែករំលែកព័តមាននេះ