គោរមងារ «ឧកញ៉ា» ត្រូវបានកែប្រែខុសគ្នា5ដង
រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចធ្វើការផ្លាស់ប្តូរ ឬតម្លើងថ្លៃចំពោះគោរមងារ «ឧកញ៉ា»
រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចធ្វើការផ្លាស់ប្តូរ ឬតម្លើងថ្លៃចំពោះគោរមងារ «ឧកញ៉ា»
រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចធ្វើការផ្លាស់ប្តូរ ឬតម្លើងថ្លៃចំពោះគោរមងារ «ឧកញ៉ា» ដល់សប្បុរស់ជនណាដែលមានបំណងចូលរួមកសាង និងអភិវឌ្ឍន៏ប្រទេសជាតិដោយមានតម្លៃចាប់ពី៥០ម៉ឺនដុល្លារសហរដ្ឋអាមេរិកឡើងទៅត្រូវបានទទួលគោរមងារជា «ឧកញ៉ា» ខណៈពីមុនគោរមងារ «ឧកញ៉ា» តម្រូវត្រឹមតែ១០ម៉ឺនដុល្លារប៉ុណ្ណោះ ។
យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលដែលបោះត្រា និងចុះហត្ថលេខាដោយសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ ដែលបានផ្សព្វផ្សាយនៅថ្ងៃទី១ ខែមេសា២០១៧ បានសម្រេចថា ចំណុចទី១ មាត្រាទី២ នៃអនុក្រឹតលេខ១៥ ចុះថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៩៤ ត្រូវបានធ្វើការកែសម្រួលដូចតទៅ ៖
ទី១ថ្មី ៖ សប្បុរសជនដែលបានធ្វើអំណោយជូនរដ្ឋជាថវិកា ឬសម្ភារដែលមានតម្លៃលើសពី១០ម៉ឺនដុល្លារសហរដ្ឋអាមេរិកឡើងទៅត្រូវបានជូនមេដាយស្ថាបនាជាតិថ្នាក់លេខ១ ។ អនុក្រឹត្យ ដដែលនោះបានឲ្យដឹងទៀតថា ចំពោះសប្បុរសជនដែលបានធ្វើអំណោយជូនរដ្ឋជាថវិកា ឬសម្ភារដែលមានតម្លៃលើសពី៥០ម៉ឺនដុល្លារសហរដ្ឋអាមេរិកឡើងទៅត្រូវបានរាជរដ្ឋាភិបាលស្នើសុំព្រះរាជយោបល់ដ៏ខ្ពង់ខ្ពស់នៃព្រះករុណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូង ដើម្បីទ្រង់ព្រះរាជទានគោរមងារជា «ឧកញ៉ា» ។ បទប្បញ្ញាតិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹតនេះត្រូវទុកជានិរាករណ៏ ។
ចំណែកមន្ត្រីព្រះបរមរាជវាំងបានឲ្យដឹងថា តាមការប៉ាន់ស្មានចាប់តាំងពីឆ្នាំ១៩៩៤រហូតដល់ឆ្នាំ២០១៧នេះចំនួន «ឧកញ៉ា» នៅព្រះរាជាណាចក្រកម្ពុជាអាចកើនដល់ជិត១ពាន់នាក់ ។ មន្ត្រីដដែលបានបញ្ជាក់ថា ក្នុងអំឡុងពេលមុននោះសប្បុរសជនដែលបានធ្វើអំណោយជូនរដ្ឋជាថវិកា ឬសម្ភារដែលមានតម្លៃលើសពី១០ម៉ឺនដុល្លារសហរដ្ឋអាមេរិកឡើងទៅត្រូវបានទទួល គោរមងារជា «ឧកញ៉ា» ប៉ុន្តែចាប់ពីពេលនេះតទៅ «ឧកញ៉ា» ត្រូវបានឡើងថ្លៃខ្ពស់ ៕
ចែករំលែកព័តមាននេះ