អង្គភាពប្រឆាំងអំពើពុករលួយ ស្នើអភិបាលខេត្តពិនិត្យលើករណីឧកញ៉ា សា លាង
ខេត្តរតនគិរី ៖ អង្គភាពប្រឆាំងអំពើពុករលួយ(ACU) កាលពីពេលថ្មីៗកន្លងមកនេះបានធ្វើលិខិតមួយច្បាប់ ចុះហត្ថលេខាដោយលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង
ខេត្តរតនគិរី ៖ អង្គភាពប្រឆាំងអំពើពុករលួយ(ACU) កាលពីពេលថ្មីៗកន្លងមកនេះបានធ្វើលិខិតមួយច្បាប់ ចុះហត្ថលេខាដោយលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង
ខេត្តរតនគិរី ៖ អង្គភាពប្រឆាំងអំពើពុករលួយ(ACU) កាលពីពេលថ្មីៗកន្លងមកនេះបានធ្វើលិខិតមួយច្បាប់ ចុះហត្ថលេខាដោយលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ផ្ញើទៅលោក ថង សាវុន អភិបាលខេត្ត ស្នើឲ្យពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីរបស់ឧកញ៉ា សា លាង ប្រធានក្រុមហ៊ុន ហេង តារា ដែលលោកឧកញ៉ា ជាប្រធានផ្សារបានលុង ដែលរងការចោទប្រកាន់ថា យកថ្លៃភាស៊ីនិងថ្លៃជួលតូបលើសសៀវភៅបន្ទុក ។
ក្នុងលិខិតរបស់ACUបានសំអាងថា បានទទួលពាក្យបណ្តឹងដែលរាយការណ៍មកថាក្រុមហ៊ុន ហេង តារា បានយកភាស៊ីក្រៅបរិវេណផ្សារ យកភាស៊ីថ្លៃអនាម័យជាន់គ្នា និងយកថ្លៃជួលតូបលើសសៀវភៅបន្ទុក ។ ACU បានដាក់លិខិតស្នើឲ្យអភិបាលខេត្តរតនគិរីដោះស្រាយបញ្ហានេះ ។
ទាក់ទងនឹងករណីខាងលើ លោកឧកញ៉ា សា លាង ប្រធានក្រុមហ៊ុន ហេង តារា បានប្រាប់អ្នកសារព័ត៌មាននៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ថាខាងក្រុមហ៊ុនមិនបានយកថ្លៃភាស៊ី ថ្លៃតូបលើសពីសៀវភៅបន្ទុកនោះទេ ។ រីឯការយកភាស៊ីថ្លៃអនាម័យក្រៅបរិវេណផ្សារជាន់គ្នា គឺក្រុមហ៊ុន ជា គួង ជាអ្នកយក ។
លោកឧកញ៉ា សា លាង បន្តថា ខាងក្រុមហ៊ុនបង់ថ្លៃប្រមូលអនាម័យក្នុង១ខែ៣លានរៀលជូនក្រុមហ៊ុន ជា គួង ដូច្នេះខាងលោកមិនបានយកថ្លៃភាស៊ីអនាម័យនោះទេ ។ លោកឧកញ៉ា សា លាង បន្ថែមថា កន្លងមកទោះបីខាងអាជ្ញាធរខេត្ត និងទីស្តីការគណរដ្ឋមន្ត្រី បានចេញលិខិតឲ្យបញ្ឈប់យ៉ាងណាក្តី ក៏ពួកគេនៅបន្តយកដដែល ។ រហូតមកដល់ពេលនេះពុំទាន់ឃើញខាងអាជ្ញាធរខេត្ត ចុះមកពិនិត្យនិងដោះស្រាយបាតុភាពនៅផ្សារបានលុងនេះនៅឡើយទេ ។
ជុំវិញករណីខាងលើនេះដែរ នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ អ្នកយកព័ត៌មានយើងបានទូរស័ព្ទសុំការបំភ្លឺពីលោក ញ៉ែម សំអឿន អភិបាលរងខេត្ត និងជាអ្នកនាំពាក្យសាលាខេត្ត ប៉ុន្តែទូរស័ព្ទចូលជាច្រើនដងត្រូវបានចុចផ្តាច់វិញ ។
នៅពេលនេះ អ្នកយកព័ត៌មានមិនទាន់បានទទួលព័ត៌មានពីអាជ្ញាធរដែនដីថា តើដំណោះស្រាយរឿងផ្សារបានលុងត្រូវបញ្ចប់ដោយរបៀបណានោះទេ ។ រីឯការស្វែងរកការបំភ្លឺពីលោកជា គួង ដែលជាក្រុមហ៊ុនបដិបក្ខនឹងគ្នានោះមិនបានទទួលជោគជ័យឡើយ ៕
ចែករំលែកព័តមាននេះ