ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​គេ​ហៅ​ថា ​ខ្ទើ.យ​ ក៏ផ្ទុះ​ហិ.ង្សា​វ៉ៃប្រាវ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ដោយសារ​តែ​ខឹង​គេ​ហៅ​ថា ខ្ទើ.យ ក៏​ក្លាយជា​ទំនាស់​ពាក្យ​សម្ដី​ឈាន​ទៅ​ប្រើ​ហឹ​ង្សា បណ្តាល​ឱ្យ​

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ដោយសារ​តែ​ខឹង​គេ​ហៅ​ថា ខ្ទើយ ក៏​ក្លាយជា​ទំនាស់​ពាក្យ​សម្ដី​ឈាន​ទៅ​ប្រើ​ហឹ​ង្សា បណ្តាល​ឱ្យ​រង​របួស​ខ្លួនឯង រយះ​ថ្ងាស់​យ៉ាងដំណំ​។ ករណី​ទំនាស់​ខាងលើ​កើតឡើង​ម៉ោង​០៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១១ កុម្ភៈ ២០១៧ នៅ​ផ្លូវ​បេតុង ភូមិ​ថ្ម​គោ​១ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

យុវជន​ដែល​រង​របួស​ឈ្មោះ គឹ​ម  ង៉ែត អាយុ​១៧​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​ផ្លូវ​បេតុង ភូមិ​ថ្ម​គោ​១ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ របួស​ថ្ងាស់​មុខ​ផ្នែក​ខាងឆ្វេង​។ អ្នក​បង្ក​ឈ្មោះ កង ពេ​ជ​មុន្នី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ថ្ម​គោ​១ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​សម្ដី​យុវជន​រង​គ្រោះ​បាន​ប្រាប់​ថា មុន​កើតហេតុ​ខណៈ​ដែល​ខ្លួន​ដើរមក​លេង​ក្រៅ​ផ្ទះ​ស្រាប់តែ​មនុស្ស​ក្នុងផ្ទះ ជន​បង្ក​បាន​ស្រែក​ដៀមដាម​ឱ្យ​ខ្លួន​ថា ជា​ខ្ទើយ ដោយសារ​ខឹង​ក៏​ក្លាយជា​ទំនាស់​ពាក្យ​សម្ដី​ទៅ​វិញ​ទៅ​មក ស្រាប់តែ​គ្រួសារ​ជន​បង្ក​ខាងលើ​មាន​គ្នា​ប្រហែល​១០​នាក់​មក​ព្រួត​វាយ​មក​លើ​គាត់​តែ​ម្នាក់ឯង បណ្តាល​ឱ្យ​រង​របួស​រយះ​ថ្ងាស់​ខាងឆ្វេង​ហូរ​ឈាម​ពេញ​មុខតែ​ម្តង​។

បើ​តាម​សម្ដី​បុរស​ដែល​ចោទ​ជា​អ្នក​បង្ក​បាន​ប្រាប់​សមត្ថកិច្ច​ថា មុន​កើតហេតុ​ក្មួយ​ស្រី​គាត់​ឈ្មោះ រុណ សុភ​ត្ត្រា អាយុ​១៩​ឆ្នាំ បាន​មក​ឈរ​លេង​មុខ​ផ្ទះ ក្រោយមក​ស្រាប់តែ​ឃើញ​មាន​ទំនាស់​ជាមួយ​យុវជន​ខាងលើ ពេល​នោះ​គាត់​បាន​ចេញពី​ក្នុងផ្ទះ​មក​ជួយ​អន្តរាគមន៍ និង​បាន​ប្រវាយប្រតប់​ជាមួយ​យុវជន​ខាងលើ​មែន ប៉ុន្តែ​ប្រើ​ដៃ​ទៅ​វិញ​ទៅ​មក​ទេ ចំណែក​ក្បាល​ដែល​បែក​នោះ គឺ​យុវជន​នេះ​ដួល​ប៉ះ​ដុំ​ថ្ម​ដោយ​ខ្លួនឯង​ទេ​។

ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​ស្នាក់​នៅ​ក្បែ​ចំណុច​ខាងលើ បាន​លួច​ប្រាប់​ថា តាម​ពិត​គ្រួសារ​ទាំង​០២​ខាងលើ​នេះ ឃើញ​មាន​ទំនាស់​ជេរ​គ្នា​ទៅ​វិញ​ទៅ​មក​តាំងពី​រសៀល​ថ្ងៃ​ទី​១០ កុម្ភៈ  មកម្ល៉េះ និង​ចេះ​តែ​ដៀ​ម​តាម​សម្ដី​ទៅ​វិញ​ទៅ​មក រហូត​ដល់​យប់​កើតហេតុ​ផ្ទុះ​រឿង​វាយតប់​គ្នា​តែ​ម្តង​។

ក្រោយ​ហេតុការណ៍​កើតឡើង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ហៅ​ភាគី​សងខាង​មក សម្របសម្រួល​គ្នា​បញ្ចប់រឿង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ ដោយ​គ្រាន់​ចេញថ្លៃ​ថ្នាំ​ព្យាបាល។