ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈុត​អាពាហ៍ពិពាហ៍​ប្រចាំឆ្នាំ​2017​បែប​សិច​ស៊ី​និង​ទាន់សម័យ

7 ឆ្នាំ មុន

២០១៧ ជា​ឆ្នាំ​ថ្មី​មាន​ភាព​ងាយស្រួល​សម្រាប់​នារី​ដែល​ជិត​រៀប​អាពាហ៍ពិពាហ៍​អាច​ជ្រើសរើស​ឈុត​តាម​ចំណង់​ចំណូលចិត្ត​របស់​ខ្លួន ។ ឈុត​មួយ​ចំនួន​មាន​លក្ខណៈ​ទាន់សម័យ​ស្រប​តាម​ចំណង់ចិត្ត​របស់​នារី​បច្ចុប្បន្ន​សម្រាប់​ជ្រើសរើស ។

២០១៧ ជា​ឆ្នាំ​ថ្មី​មាន​ភាព​ងាយស្រួល​សម្រាប់​នារី​ដែល​ជិត​រៀប​អាពាហ៍ពិពាហ៍​អាច​ជ្រើសរើស​ឈុត​តាម​ចំណង់​ចំណូលចិត្ត​របស់​ខ្លួន ។ ឈុត​មួយ​ចំនួន​មាន​លក្ខណៈ​ទាន់សម័យ​ស្រប​តាម​ចំណង់ចិត្ត​របស់​នារី​បច្ចុប្បន្ន​សម្រាប់​ជ្រើសរើស ។

១-​ឈុត​អាពាហ៍ពិពាហ៍​រំលេច​បូ​ពីមុខ ៖ ឈុត​នេះ​សម្រាប់​នារី​ជិត​រៀប​អាពាហ៍ពិពាហ៍​អាច​ជ្រើសរើស​យក ព្រោះ​ជា​ម៉ូ​ដ​ម្យ៉ាង​មាន​លក្ខណៈ​ទាន់សម័យ និង​លេចធ្លោ ។

២-​ឈុត​អាពាហ៍ពិពាហ៍​លក្ខណៈ​ជា​ខោ ៖ ជា​ឈុត​កូនក្រមុំ​មាន​ភាព​លេចធ្លោ ដូច្នេះ​កូនក្រមុំ​រូប​ណា​ចង់បាន​ឈុត​បែប​នេះ​គួរ​យក​ក្រណាត់​លក្ខណៈ​កូនក្រមុំ​រំលេច​ដោយ​ក្បូរ​ក្បាច់រចនា​គួរ​ឱ្យ​ចង់​គយគន់ ។

៣-​ឈុត​អាពាហ៍ពិពាហ៍​រំលេច​ដោយ​ផ្កា ៖ ជា​ម៉ូ​ដ​សម្រាប់​ឆ្នាំ​២០១៧ រំលេច​ដោយ​ក្បូរក្បាច់​ផ្កា​នៅ​លើ​ឈុត នឹង​បង្កើន​លក្ខណៈ​សុភាព​រាបសា ។

៤-​ឈុត​អាពាហ៍ពិពាហ៍​នៅ​ត្រង់​ក​រំលេច​ចង្អូរ​ចុះ​ក្រោម​ក្បែរ​រន្ធ​ផ្ចិត ៖ សក្តិ​សម​ចំពោះ​នារី​ដែល​ចង់​បង្ហាញ​ចង្អូរ​ដើមទ្រូង​ដ៏​ស្រស់​ស្អាត ស្លៀកពាក់​បាន​ទាំង​ស្ត្រី​មាន​ដើមទ្រូង​តូច និង​ធំ ។

៥-​ឈុត​អាពាហ៍ពិពាហ៍​សិច​ស៊ី​ទាក់ទាញ​អារម្មណ៍ ៖ ជា​ឈុត​សម្រាប់​កូនក្រមុំ​មាន​លក្ខណៈ​សុភាព​រាប​ក្នុង​ឆ្នាំ​២០១៧ ដោយ​ផ្នែក​ខាងលើ​មាន​បង្ហាញ​សាច់​ដ៏​ផូរផង់ ។

៦-​ឈុត​អាពាហ៍ពិពាហ៍​ខើច​ខាង​មុខ​វែង​ខាងក្រោយ ៖ សក្តិ​សម​ទៅ​លើ​ស្ត្រី​មាន​រាង​រាវ​ស្តើង ត្រូវការ​បង្ហាញ​រូបរាង​ដ៏​ស្រស់​ស្អាត និង​មាន​ទំនុកចិត្ត​លើ​ខ្លួន ។

៧-​ឈុត​អាពាហ៍ពិពាហ៍​រំលេច​ដោយ​ក្បូរក្បាច់​ស្រស់ស្រាយ ៖ ឈុត​នេះ​សក្តិ​សម​លើ​ស្ត្រី​មាន​រូបរាង​សិច​ស៊ី ហើយ​បច្ចុប្បន្ន​កំពុង​ពេញ​និយម​បំផុត​អាច​តុបតែង​សម្រាប់​នារី​គ្រប់លក្ខណៈ   ៕