បារាំងចេញច្បាប់ហាមប្រើអំពើហិ.ង្សាលើកុមារ
សារព័ត៌មាន «Live Science» កាលពីពេល ថ្មីៗកន្លងមកផ្សាយថា បារាំងបានចេញច្បាប់ហាមវាយកុមារលើគ្រប់ករណី ទោះបីជារឿងអាក្រក់បែបណាក៏ដោយ ប្រសិនបើមានការល្មើសនឹងមានទោសតាមច្បាប់ និង
សារព័ត៌មាន «Live Science» កាលពីពេល ថ្មីៗកន្លងមកផ្សាយថា បារាំងបានចេញច្បាប់ហាមវាយកុមារលើគ្រប់ករណី ទោះបីជារឿងអាក្រក់បែបណាក៏ដោយ ប្រសិនបើមានការល្មើសនឹងមានទោសតាមច្បាប់ និង
សារព័ត៌មាន «Live Science» កាលពីពេល ថ្មីៗកន្លងមកផ្សាយថា បារាំងបានចេញច្បាប់ហាមវាយកុមារលើគ្រប់ករណី ទោះបីជារឿងអាក្រក់បែបណាក៏ដោយ ប្រសិនបើមានការល្មើសនឹងមានទោសតាមច្បាប់ និងជាប្រទេសទី៥២ នៅលើពិភពលោកដែលមានច្បាប់នេះ ក្រោយពីទទួលការអនុម័តកាលពីថ្ងៃទី២២ ធ្នូ ២០១៦ ។
ច្បាប់នេះបានប្បញ្ញត្តិនៅក្នុងច្បាប់គ្រប់គ្រងនៃផ្នែក«ច្បាប់ពលរដ្ឋ និងសមភាព»ដែលកំណត់ថា«ហាមធ្វើបាបកុមារគ្រប់ករណីទាំងភាពធ្ងន់លើផ្នែករាងកាយ ឬផ្លូវចិត្ត រួមទាំងធ្វើឱ្យបាត់បង់កិត្តិយស» ។
លោកហ្គីលឡេស ឡាស៊ីមី ប្រធានគម្រោងការឃោសនាប្រឆាំងនឹងអំពើហិង្សារបស់អង្គការ ដើម្បីកុមារនៅប្រទេសបារាំងលើកឡើងថាច្បាប់នេះនឹងជួយគ្រប់គ្រងអំពើរបស់អាណាព្យាបាលនិងបង្ហាញឱ្យយល់ច្បាស់ថា អំពើហិង្សានឹងបង្កគ្រោះថ្នាក់ដល់កុមារ ។ ច្បាប់នេះគឺជាចំណុចចាប់ផ្តើមដ៏ល្អនឹងជួយបញ្ឈប់អំពើហិង្សានៅក្នុងប្រទេស ទោះបីជារឿងតូច ឬធំក៏ដោយ ។
ប្រទេសនៅអឺរ៉ុបភាគច្រើន បច្ចុប្បន្នមានច្បាប់ហាមដាក់ទោសលើកុមារដោយអំពើហិង្សាស្ទើរជិតគ្រប់ប្រទេស ។ ចំពោះឥរិយាបថរបស់បារាំងនេះធ្វើឱ្យអឺរ៉ុបនៅសល់តែ៤ប្រទេសប៉ុណ្ណោះដែលការដាក់ទោសលើកុមារស្របតាមច្បាប់ រួមមានអង់គ្លេស អីុតាលី ស្វ៊ីស និងឆែក ៕
ចែករំលែកព័តមាននេះ