ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះ​តែ​ស្វាយ​​មួយ​ដើមធ្វើ​ឱ្យ​​ផ្អើល​​ក្រុង​ទាំង​ព្រឹក​

13 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង៖ ជម្លោះ​​បែក​ផ្សែង​មួយ​រវាង​ប្រជា​ពល​រដ្ឋ​​ខ្មែរ និង​វៀត​ណាម​បណ្តាល​ឱ្យ​​ផ្អើល​អាជ្ញា​ធរ​​ក្រុង​ទាំង​ព្រឹក​ដោយ​សារ​តែ​ការ ​វាស់​ដី​ធ្វើ​ផ្លូវ​សម្រួល​ដល់​ការ​ធ្វើ​ចរា​ចរណ៍​​ និង​ការ​ពារ​គ្រោះ​​អគ្គិភ័យ​​កើត​ឡើង ខណៈ​​ភាគី​មួយ​វាស់​ទៅ​ប៉ះ​ដើម​ស្វាយ​បន្តិច​​ចង់​កា.ប់​ចេញ​ ហើយ​ត្រូវ​បាន​ភាគីមួយ​ទៀត​​រារាំង​​មិន​ឱ្យ​​គេ​កា.ប់​ចេញ

ខេត្តស្ទឹងត្រែង៖ ជម្លោះ​​បែក​ផ្សែង​មួយ​រវាង​ប្រជា​ពល​រដ្ឋ​​ខ្មែរ និង​វៀត​ណាម​បណ្តាល​ឱ្យ​​ផ្អើល​អាជ្ញា​ធរ​​ក្រុង​ទាំង​ព្រឹក​ដោយ​សារ​តែ​ការ​វាស់​ដី​ធ្វើ​ផ្លូវ​សម្រួល​ដល់​ការ​ធ្វើ​ចរា​ចរណ៍​​ និង​ការ​ពារ​គ្រោះ​​អគ្គិភ័យ​​កើត​ឡើង ខណៈ​​ភាគី​មួយ​វាស់​ទៅ​ប៉ះ​ដើម​ស្វាយ​បន្តិច​​ចង់​កាប់​ចេញ​ ហើយ​ត្រូវ​បាន​ភាគីមួយ​ទៀត​​រារាំង​​មិន​ឱ្យ​​គេ​កាប់​ចេញ​ ក៏​​កើត​ការ​ប្រកែក​គ្នា​​ឡើង​តឹង​សរសៃ​.ក​​រៀង​ខ្លួន​ទើប​​អាជ្ញា​ធរ​ក្រុង​ហៅ​ភាគី​ទាំង​សង​ខាង​ផ្លូវ​ទៅ​សាលា​ក្រុង​ទាំង​ព្រឹក​ដើម្បី​ដោះ​ស្រាយ ។ ​ហេតុ​ការណ៍​នេះ​បាន​កើតឡើង​​កាល​ពី​ព្រឹក​ថ្ងៃទី​៨ កក្កដា ​ឆ្នាំ​២០១១ នៅ​ខាង​ត្បូង​ស្ពាន​​ដំណាក់​ សង្កាត់​​​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង ។

តាម​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា ​មុន​ពេល​កើត​មាន​ទំនាស់​គ្នា​នេះ​គឺ​មាន​ប្រជា​ពល​រដ្ឋ​​នៅ​ក្នុង​មូល​ដ្ឋាន​នោះ បាន​ស្នើ​សុំ​ឱ្យ​អាជ្ញា​​ធរ​ដែន​ដី​រៀប​​ចំ​ផ្លូវ​មួយ​ដែល​​អាច​ឱ្យ​រថយន្ត​​​ពន្លត់​​អគ្គិ​ភ័យ​​ចេញ​ចូល​បាន​​ស្រួល​សម្រាប់​ជួយ​​អន្តរា​គមន៍​ឱ្យបាន​​ទាន់​ពេល​​វេលា​។ ​ការ​ស្នើ​សុំ​​នេះ​មាន​ប្រជា​ពល​រដ្ឋ​​នៅ​​ផ្លូវ​ម្ខាង​ជំរុញ​​ឱ្យ​ខិត​ចូល​​ដី​ប្រជា​ពល​រដ្ឋ​ផ្លូវ​ម្ខាង​​ទៀតដែល​ជា​​ជន​ជាតិ​​វៀតណាម​​​ឱ្យ​​​ច្រើន​ជាង​​​ខាង​ខ្លួន​រហូត​មាន​ទំនាស់​​មួយ​ប្រាវ​​កើត​ឡើង​យា៉ង​តឹង​សរសៃ.ក​ដាក់​​គ្នា​ ដោយ​សារ​តែ​ដើម​ស្វាយ​មួយ​ដើម​​នៅ​ខាង​ដី​គ្រួសារ​វៀតណាម​​​ប៉ះ​ចិញ្ចើម​​ផ្លូវ​ទើប​សុំ​​ឱ្យ​កាប់​ចេញ​​ តែ​គ្រួសារ​វៀតណាម​​នោះ​មិន​ព្រម​ក៏​បង្ក​ជា​ជម្លោះ​​កើត​​ឡើង​​ធ្វើ​ឱ្យ​អាជ្ញា​ធរ​​ឈឺ​​ក្បាល​​​ទាំង​ព្រឹក​​ក៏​ហៅ​ទៅ​សាលា​ក្រុង​ដើម្បី​ដោះ​​ស្រាយ ។

លោក​កែវ ​ជឿម ​អភិ​បាល​រង​​ក្រុង​​បាន​ឱ្យ​ដឹង​ថា ចំពោះ​​ការ​ចុះ​រៀប​ចំ​​ផ្លូវ​តូច​​ឱ្យ​ធំ​ទូលាយ​នេះ​គឺ​ចង់​បញ្ចៀស​រាល់​បញ្ហា​​ផ្សេងៗ​ដែល​​អាច​កើត​ឡើង​​ ជា​​ពិសេស​​គ្រោះ​អគ្គិ​ភ័យ​​។ មុន​នឹង​ចុះ​អនុ​វត្ត​ការ​ងារ​នេះ ខាង​អាជ្ញា​ធរ​យើង​មាន​ភូមិ​បាល​ក្រុង សង្កាត់​​បាន​អញ្ជើញ​ប្រជា​ពល​រដ្ឋ​​ដែល​​រស់​នៅ​សង​ខាង​ផ្លូវ និង​មាន​ទំនាស់​គ្នា​​នោះ​​មក​ដោះ​ស្រាយ​​ហើយ​ក៏​បាន​ឯក​ភាព​គ្នា​​យល់​ព្រម​​ឱ្យ​​​មាន​ការ​​ធ្វើ​ផ្លូវ​នោះ​ ។ រី​ឯ​​ដើម​ស្វាយ​​មួយ​ដើម​ដែល​ភាគី​គ្រួសារ​​ជា​ជន​ជាតិ​វៀតណាម​​អះអាង​ថា ​ជា​ដើម​ស្វាយ​​​របស​់ខ្លួន និង​រារាំង​មិន​ឱ្យ​កាប់​​នោះ​ក៏​ត្រូវ​កាប់​ផ្តួល​ចេញដើម្បី​ឱ្យ​ផ្លូវ​មាន​ភាព​ទូលាយ​​ហើយ​ដែរ ។

លោក​ជា វណ្ណ ​ចៅ​សង្កាត់​ស្ទឹង​ត្រែង ​បាន​បញ្ជាក់ថា ​ការ​ដែល​​អាជ្ញា​ធរ​​សម្រេច​ថា ​ត្រូវ​តែ​អនុ​វត្ត​​​នោះ​ ព្រោះ​យើង​​​បាន​អញ្ជើញ​​ពួកគាត់​​មក​ពិភាក្សា​ជា​ច្រើ​ន​ដង​មក​​ហើយ ​ហើយ​អ្វីដែ​ល​ជា​បញ្ហា​​នោះ គឺ​ប្រជា​​ជន​វៀតណាម​ពីរ​បី​គ្រួសារ​​​ប៉ុណ្ណោះ​ដែល​រារាំង​មិន​ឱ្យ​កាប់​​ដើម​ស្វាយ​​ដែល​​ប៉ះ​​ពេល​អូស​ខ្សែ​តម្រង់​ផ្លូវ តែ​ការ​ពិត​ដើម​ស្វាយ​​មួយ​ដើម​នេះ​ស្ថិត​ក្នុង​ចំណី​ផ្លូវ​សោះ ​។ ទោះ​បី​ជា​យ៉ាងណា​បន្ទាប់​ពី​​យើង​អញ្ជើញ​ប្រធាន​សមា​គម​វៀតណាម​ ព្រម​ទាំង​ភូមិ​បាល​​ក្រុង​ អាជ្ញា​ក្រុង និង​តំណាង​តុលា​ការ​​ចុះ​មក​មើល​​ដោយ​ផ្ទាល់ និង​មាន​ការ​សម្រប​​សម្រួលគ្នា​​ ទើប​គ្រួសារ​​វៀត​ណាម​​​ទាំង​នោះ​យល់​ព្រម​ឱ្យ​កាប់​ដើម​ស្វាយ​នោះ​ចេញ៕