ខេត្តកំពត ៖ សេចក្តីរាយការណ៍បន្តឱ្យដឹងនារសៀលថ្ងៃទី០៤ វិច្ឆិកា នេះថា ពាក់ព័ន្ធសាកសពបុរសត្រូវឃាតកររុំស្កុតជិត ដែលគេប្រទះឃើញនៅក្នុងទឹកត្រពាំងតាមផ្លូវជាតិលេខ៣ ក្បែរស្ពានអូរក្រសាក្នុងភូមិទ្វាថ្មី ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត ត្រូវបានស្គាល់អត្តសញ្ញាណហើយ ។
ប្រភពឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះឃឹម នី ហៅលល ភេទប្រុស អាយុ២៨ឆ្នាំ ជាអ្នករត់តាក់ស៊ី មានអាសយដ្ឋាន នៅភូមិវត្តអង្គ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត ។
ក្រោយពីបានស្គាល់អត្តសញ្ញាណហើយ សមត្ថកិច្ចសន្និដ្ឋានដំបូងថា ជារឿងប្លន់សម្លាប់យករថយន្ត នេះបើតាមការអះអាងរបស់ក្រុមគ្រួសារជនរងគ្រោះ ដែលពេលនេះ រថយន្តជនរងគ្រោះកាមរីហើម ពណ៌សំបកឪឡឹក មានពាក់ស្លាកលេខភ្នំពេញ ១C-៩៨១១បានបាត់ ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវរកឃាតករ និងរថយន្តដែលបាត់នោះ ។
ចែករំលែកព័តមាននេះ