សម្តេចតេជោ ហ៊ុន សែន ៖ បើត្រាំឈ្នះ សភាពការណ៍ពិភពលោកល្អ
រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្ហាញទស្សនៈផ្ទាល់ខ្លួនថា «សម្រាប់ខ្ញុំនិយាយដោយត្រង់
រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្ហាញទស្សនៈផ្ទាល់ខ្លួនថា «សម្រាប់ខ្ញុំនិយាយដោយត្រង់
រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្ហាញទស្សនៈផ្ទាល់ខ្លួនថា «សម្រាប់ខ្ញុំនិយាយដោយត្រង់ ខ្ញុំចង់ឲ្យត្រាំឈ្នះខ្លាំងណាស់ បើត្រាំឈ្នះពិភពលោកអាចនឹងមានការប្រែប្រួល ហើយអាចមានសភាពការណ៍ល្អផង ព្រោះត្រាំ ជាអ្នករកស៊ី គឺត្រាំមិនចង់ឲ្យមានសង្គ្រាមទេ» ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបង្ហាញទស្សនៈផ្ទាល់ខ្លួនសម្តេចខាងលើ បានធ្វើឡើងនៅព្រឹកថ្ងៃទី០៣ វិច្ឆិកា ២០១៦ ក្នុងឱកាសដែល សម្តេចតេជោអញ្ជើញធ្វើបាឋកថាស្តីពី «ការដឹកនាំ បញ្ជាកម្លាំង សភាពការណ៍ជាតិ អន្តរជាតិ និងបញ្ហាផ្សេងៗ» ជូនដល់ថ្នាក់ដឹកនាំ គ្រូនគរបាលជាតិ និងនិស្សិត នៅបណ្ឌិតសភានគរបាលកម្ពុជា ។
បើតាមសម្តេចតេជោ ហ៊ុន សែន ប្រសិនបើលោកស្រី ហ៊ីលឡារី គ្លីនតុន ជាប់ឆ្នោត ទំនាក់ទំនងអាមេរិកនិងចិន អាចទ្រាំទ្របាន តែទំនាក់ទំនងអាមេរិកនិងរុស្ស៊ី នឹងមានការលំបាក តែបើលោកត្រាំឈ្នះឆ្នោតវិញ លោកត្រាំអាចនឹងក្លាយជាមិត្តភក្តិជាមួយលោក ពូទីន ប្រធានាធិបតីរុស្ស៊ី៕
ចែករំលែកព័តមាននេះ