យុវជន៤នាក់ត្រូវចាប់ខ្លួនពេលតែមួយនៅ២កន្លែងផ្សេងគ្នា
ខេត្តកំពត ៖ យុវជន៤នាក់ត្រូវបាននគរបាលក្រុងកំពតចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១៨ ខែតុលាឆ្នាំ២០១៦ ដោយចាប់នៅភូមិទ្វីខាងត្បូង២នាក់ និង២នាក់ …
ខេត្តកំពត ៖ យុវជន៤នាក់ត្រូវបាននគរបាលក្រុងកំពតចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១៨ ខែតុលាឆ្នាំ២០១៦ ដោយចាប់នៅភូមិទ្វីខាងត្បូង២នាក់ និង២នាក់ …
ខេត្តកំពត ៖ យុវជន៤នាក់ត្រូវបាននគរបាលក្រុងកំពតចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១៨ ខែតុលាឆ្នាំ២០១៦ ដោយចាប់នៅភូមិទ្វីខាងត្បូង២នាក់ និង២នាក់ទៀតនៅភូមិអូរតូច សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត បន្ទាប់ពីស៊ើបដឹងថា ពួកគេទាំង៤នាក់មានគឿងញៀនជាប់ខ្លួន ។
សមត្ថកិច្ចនគរបាលក្រុងកំពតបានឲ្យដឹងថា យុវជនទាំង៤នាក់ដែលចាប់ខ្លួនមាន ១-ឈ្មោះ ស្មាច់ រ័ត្ន អាយុ៣២ឆ្នាំ នៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាំង ស្រុកទឹកឈូ, ២-ឈ្មោះ ប៉ែន បូរីនិរ័ន្ត ហៅប៉ារីស អាយុ២៩ឆ្នាំ នៅភូមិព្រែកត្នោត ឃុំកំពង់គ្រែង ស្រុកទឹកឈូ, ៣-ឈ្មោះ សាយ ស៊ុន អាយុ១៨ឆ្នាំ នៅភូមិស្វាយធំ សង្កាត់ក្រាំងអំពិល ក្រុងកំពត និង ៤-ឈ្មោះ អ៊ូត ហាក់ អាយុ១៧ឆ្មាំ នៅភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត ។
សមត្ថកិច្ចឲ្យដឹងទៀតថា ក្រោយពេលឃាត់ខ្លួនជនទាំង៤នាក់ នគរបាលបានរកឃើញមានម្សៅគឿងញៀនពណ៌សថ្លាចំនួន៧កញ្ចប់ រួចបញ្ជូនពួកគេទៅកាន់ស្នងការនគរបាលខេត្តកំពតដើម្បីបន្តនិតិវិធី ៕
ចែករំលែកព័តមាននេះ