ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថប្រយោជន៍​ចំនួន​6​យ៉ាង​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នៃ​ផ្លែ​ម្ទេស

8 ឆ្នាំ មុន

ម្ទេស​ជា​ប្រភព​នៃ​វីតាមីន A B C និង E និង​សារធាតុ​រ៉ែ​ជា​ច្រើន​មាន​ដូច​ជា molybdenum ម៉​ង់​ហ្គា​ណែ​ស អាស៊ីតហ្វូលីក ប៉ូ​តា​ស្យូ​ម Thiamine និង​ទង់ដែង ។ ម្ទេស​មាន​បរិមាណ​វីតាមីន C ច្រើន​ជាង​ក្រូច​ចំនួន​ប្រាំពីរ​ដង​។

ម្ទេស​ជា​ប្រភព​នៃ​វីតាមីន A  B  C និង E និង​សារធាតុ​រ៉ែ​ជា​ច្រើន​មាន​ដូច​ជា molybdenum  ម៉​ង់​ហ្គា​ណែ​ស អាស៊ីតហ្វូលីក ប៉ូ​តា​ស្យូ​ម Thiamine និង​ទង់ដែង ។ ម្ទេស​មាន​បរិមាណ​វីតាមីន C ច្រើន​ជាង​ក្រូច​ចំនួន​ប្រាំពីរ​ដង​។ ម្ទេស​ក៏​ត្រូវ​បាន​គេ​ប្រើ​តាម​ការ​ព្យាបាល​បែប Ayurvedic និង​ប្រើ​ជា​ថ្នាំ​ក្នុង​ការ​ព្យាបាល​ជំងឺ​ជា​ច្រើន​មុខ​ផង​ដែរ ។
ខាងក្រោម​នេះ​គឺជា​មុខងារ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នៃ​ផ្លែ​ម្ទេស ។

១-​បន្សាប​ជាតិពុល ៖ ម្ទេស​ដើរតួ​នាទី​ជា​អ្នក​បន្សាប​ជាតិពុល​ដោយ​បណ្តេញ​កាក​សំណល់​និង​ជាតិពុល​ចេញពី​រាង​កាយ​របស់​យើង និង​បង្កើន​ការ​ផ្គត់ផ្គង់​សារធាតុចិញ្ចឹម​ទៅ​ឲ្យ​ជាលិកា​។ វា​ក៏​មាន​តួនាទី​ក្នុង​ការ​សំអាត​ក្រពះ​ពោះវៀន​ផង​ដែរ​ដោយ​ជួយ​ក្នុង​ការ​រំលាយ​អាហារ ។

២-​បំបាត់​ការ​ឈឺចាប់ ៖ ម្ទេស​ភ្ញោ​ច​ការ​បញ្ចេញ​អ៊័​រ​ម៉ូ​ន endorphins ដែល​ជា​អ៊័​រ​ម៉ូ​ន​បំបាត់​ការ​ឈឺចាប់​ពី​ធម្មជាតិ ។ វា​ជួយ​បំបាត់​ការ​ឈឺចាប់​ដែល​បង្ក​ឡើង​ដោយសារ​ជំងឺរើម (​វីរុស​រើម​) ការ​រលាក​ឆ្អឹងខ្ចី ជម្ងឺសរសៃប្រសាទ​ដែល​បណ្តាល​មក​ពី​ជំងឺ​ទឹកនោមផ្អែម និង​ការ​រោយ​សាច់ដុំ​នៅ​ស្មា និង​ចុងដៃចុងជើង ។ វា​ក៏​ជួយ​បន្ថយ​ការ​ឈឺចាប់​ដែល​បណ្តា​លម​ពី​ការ​រលាក​សន្លាក់​ផង​ដែរ ។

៣-​ថ្នាំ​អង់​ទី​ប៊ី​យូ​ទិច ៖ ម្ទេស​ជំរុញ​លំហូរ​នៃ​ឈាម​ស្រស់​ទៅ​កាន់​តំបន់​ឆ្លង​មេរោគ ។ ឈាម​ស្រស់​មាន​សមត្ថភាព​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ​។ កោសិកា​ឈាមស និង​ពពួក​កោសិកា leukocytes ដែល​វត្តមាន​ក្នុង​ឈាម​ស្រស់​អាច​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ​ដោយសារ​វីរុស ។

៤-​ខួរក្បាល ៖ សារធាតុ​សកម្ម Capsaicin ដែល​មាន​ក្នុង​ម្ទេស​ភ្ញោ​ច​ខួរក្បាល​ក្នុង​ការ​បញ្ចេញ​អ៊័​រ​ម៉ូ​ន endorphins ហើយ​ផ្តល់​នូវ​អារម្មណ៍​រីករាយ​ដល់​យើង​នៅ​ពេល​ដែល​យើង​បរិភោគ​វា ។ នេះ​ជា​ហេតុផល​ដែល​មនុស្ស​មួយ​ចំនួន​ធំ​ញៀន​នឹង​ការ​បរិភោគ​ម្ទេស ។

៥-​ជំងឺមហារីក ៖ វា​ត្រូវ​បាន​គេ​កត់សម្គាល់​ឃើញ​ថា​វីតាមីន C សារធាតុ Beta-carotene និង​អាស៊ីត​ហ្វូ​លិ​ក​ដែល​មាន​ក្នុង​ម្ទេស​អាច​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​ពោះ​វៀនធំ​បាន​។ ចំណែកឯ​ម្ទេស​ពណ៌​ក្រហម​មាន​សារធាតុ cartonoid lycopene ដែល​ជួយ​ទប់ស្កាត់​ការ​កើត​ជំងឺមហារីក​ជា​ច្រើន ។

៦-​ជំងឺ​គាំងបេះដូង ៖ ម្ទេស​សម្បូរ​ទៅ​ដោយ​វីតាមីន B6 និង​អាស៊ីត​ហ្វូ​លិ​ក ។ វីតាមីន B ជួយ​កាត់​បន្ថយ​កម្រិត​ខ្ពស់​នៃ​សារធាតុ homocysteine ។ កម្រិត homocysteine ខ្ពស់​ត្រូវ​បាន​គេ​បង្ហាញ​ថា អាច​បង្ក​ឱ្យ​មានការ​ខូចខាត​ទៅ​នឹង​សរសៃឈាម និង​មានការ​ទាក់ទង​ជាមួយនឹង​ការ​កើនឡើង​យ៉ាង​ខ្លាំង​នូវ​ហានិភ័យ​នៃ​ជំងឺ​គាំងបេះដូង និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ។ ម្ទេស​បាន​បំ​លែង​សារធាតុ homocysteine ទៅ​ជា​ម៉ូលេគុល​ផ្សេង​ទៀត​ដែល​មាន​ប្រយោជន៍​ក្នុង​ការ​បញ្ចុះ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល ៕