ញាក់សាច់ ! បើកឡានស៊េរីទំនើបបុករះ ស្លា.ប់១ របួសធ្ងន់៦ ស្រាល២
ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ដែលបានបើករថយន្តស៊េរីទំនើបបុករះជាបន្តបន្ទាប់ បណ្តាលឲ្យស្លា.ប់ស្ត្រីម្នាក់នៅនឹងកន្លែង និងរងរបួសធ្ងន់៦នាក់ ស្រាល២នាក់ …
ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ដែលបានបើករថយន្តស៊េរីទំនើបបុករះជាបន្តបន្ទាប់ បណ្តាលឲ្យស្លា.ប់ស្ត្រីម្នាក់នៅនឹងកន្លែង និងរងរបួសធ្ងន់៦នាក់ ស្រាល២នាក់ …
ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ដែលបានបើករថយន្តស៊េរីទំនើបបុករះជាបន្តបន្ទាប់ បណ្តាលឲ្យស្លាប់ស្ត្រីម្នាក់នៅនឹងកន្លែង និងរងរបួសធ្ងន់៦នាក់ ស្រាល២នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានកាលពីរសៀលថ្ងៃទី៤ខែតុលា ឆ្នាំ២០១៦ ដើម្បីចាត់ការតាមនិតិវិធីច្បាប់។
លោកវរសេនីយ៍ទោ សន គឹមសួគ៌ នាយការិយាល័យនគរបាលចរាចរណ៍ជើងគោកខេត្តបន្ទាយ មានជ័យ បានឲ្យដឹងថា កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៦ មានគ្រោះថ្នាក់ចរាចរណ៍ប្រភេទធ្ងន់២ករណី គឺ ករណីទី១ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចំណុចមុខអាហារដ្ឋាន ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ, ករណីទី២ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចំណុចលើស្ពានទឹកថ្លា ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោ ភ័ណ ខេត្តបន្ទាយមានជ័យ រវាងរថយន្តបុករថយន្ត បុកជាមួយម៉ូតូ ។
លោកវរសេនីយ៍ទោ សន គឹមសួគ៌ បញ្ជាក់ថា ទាំង២ករណីនេះគឺបង្កឡើងដោយឈ្មោះ ច្រេង សំណាង ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរលក់ដូរ នៅភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានបើករថយន្តម៉ាកតូយូតា ហាយប្រ៊ិជ ពណ៌ស ប្រភេទទេសចរណ៍ ពាក់ស្លាកលេខ ភ្នំពេញ 2Z-5199 បុករះបណ្តាលឲ្យស្លាប់ស្ត្រីម្នាក់នៅនឹងកន្លែង និងរងរបួសមនុស្សប្រុស ស្រីធ្ងន់៦នាក់ និងស្រាល២នាក់ ។
លោកវរសេនីយ៍ទោ អ៊ុំ សុផល ស្នងការរងសណ្តាប់ធ្នាប់សាធារណៈ បានបញ្ជាក់ថា មុនពេលកើតហេតុ ឈ្មោះ ច្រេង សំណាង នេះបានស្រវឹងស្រា បើកបរមានល្បឿនលឿនក្នុងទីប្រជុំជន ដោយធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ពេលចំណុចកើតហេតុជាកន្លែងផ្លូវកោងបានជ្រុលចង្កូតបុកម៉ូតូ១គ្រឿងម៉ាកហុងឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ប.មានជ័យ 1I-0252 បើកបរដោយឈ្មោះ លឹម ឆាយគីម ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរនៅផ្ទះ រស់នៅភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ដែលកំពុងជិះខាងស្តាំដៃបញ្ច្រាសទិសគ្នា រួចជននេះបានបើករថយន្តរត់គេចខ្លួន ដោយបើកបរក្នុងទិសដៅពីកើតទៅលិច រហូតដល់លើស្ពានទឹកថ្លាបានបុករថយន្ត១គ្រឿងទៀត ម៉ាក តូយ៉ូតា កាមរី ពណ៌ស ប្រភេទទេសចរណ៍ ពាក់ស្លាកលេខ បាត់ដំបង 2A-3178 បើកបរដោយឈ្មោះ តាន់ សុវណ្ណារិទ្ធ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាងបាញ់ថ្នាំរថយន្ត មានអ្នករួមដំណើរ៦នាក់ ។ បន្ទាប់មកឈ្មោះច្រេង សំណាង បានបើករថយន្តទៅបុកម៉ូតូ១គ្រឿងទៀត ម៉ាកហុងដា ឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប.មានជ័យ 1L-2646 បើកបរដោយឈ្មោះ ឈន រតនា ភេទប្រុស អាយុ២៧ឆ្នាំ ជាបុគ្គលិកកាស៊ីណូឡាក់គី និងមានអ្នករួមដំណើរម្នាក់ ឈ្មោះ ជា វិចិត្រ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរលាងម៉ូតូ អ្នកទាំង២ នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ។
លោកស្នងការរង បានបញ្ជាក់ទៀតថា ចំពោះជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះឈ្មោះ សិម សុខហ៊ាង ភេទស្រី ជាប្រពន្ធរបស់ឈ្មោះ តាន់ សុវណ្ណរិទ្ធ បើករបររថយន្តតូយ៉ូតា កាមរី និងរបួសធ្ងន់ចំនួន៦នាក់ ស្រី៣នាក់ របួសស្រាល២នាក់ ស្រី១នាក់ ចំពោះរថយន្ត និងម៉ូតូខូចខាតធ្ងន់ទាំង៤គ្រឿង ។ ដោយឡែកឈ្មោះ ច្រេង សំណាង ត្រូវបានកម្លាំងនគរបាលរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តកាលពីរសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៦ម្សិលមិញ ដើម្បីចាត់ការតាមនិតិវិធីច្បាប់់ ៕
ចែករំលែកព័តមាននេះ