ក្មេងស្រីរត់ឆ្លងថ្នល់ត្រូវរថយន្តបុកស្លា.ប់ក្នុងថ្លុកឈាម
ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ក្មេងស្រីម្នាក់ត្រូវរថយន្តបុកស្លា.ប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័មកាលពីវេលាម៉ោង១២ និង២៥នាទី ថ្ងៃទី២៩ ខែសីហា …
ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ក្មេងស្រីម្នាក់ត្រូវរថយន្តបុកស្លា.ប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័មកាលពីវេលាម៉ោង១២ និង២៥នាទី ថ្ងៃទី២៩ ខែសីហា …
ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ក្មេងស្រីម្នាក់ត្រូវរថយន្តបុកស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័មកាលពីវេលាម៉ោង១២ និង២៥នាទី ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ នៅកណ្ដាលផ្លូវជាតិលេខ៥៩ ស្ថិតក្នុងភូមិចំបក់ ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា ក្មេងស្រីរងគ្រោះឈ្មោះ ឌី ស្រីនូ អាយុ៥ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ ។
ប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្ត១គ្រឿង ម៉ាកកាមរីឆ្លាមពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 2A-6182 បើកយ៉ាងលឿនក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ ស្រាប់តែក្មេងស្រីរងគ្រោះបានរត់ឆ្លងផ្លូវពីកើតទៅលិចក៏ត្រូវរថយន្តនោះបុកចំយ៉ាងពេញទំហឹងបណ្ដាលឲ្យក្មេងស្រីរងគ្រោះប៉ើងប្រមាណ១០ម៉ែត្រស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័មក្រោមសម្រែកស្រែកទ្រហោយំពីសំណាក់ជីដូន ព្រោះឪពុកម្តាយក្មេងស្រីរងគ្រោះបានទៅធ្វើការនៅប្រទេសថៃអស់ ។
ក្រោយពេលកើតហេតុ ភ្លាមរថយន្តបង្កក៏បានបន្ថែមល្បឿនបើករត់គេចខ្លួនបាត់ស្រមោលតែម្តង ៕
ចែករំលែកព័តមាននេះ