ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទារិកា​ត្រូវ​គេ​លួច 19​ឆ្នាំ​ក្រោយ​ជួបជុំ​ក្រុម​គ្រួសារ​វិញ

7 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា តុលាការ​អាហ្វ្រិក​ខាងត្បូង​នៅ​ក្រុង​ខេ​ប​ថោ​ន បាន​សម្រេច​ដាក់​ពន្ធនាគារ​រយៈពេល​១០​ឆ្នាំ​ចំពោះ​ស្ត្រី​អាយុ​៥២​ឆ្នាំ​ម្នាក់​ដែល​លួច​ទារិកា​ពី​មន្ទីរពេទ្យ

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា តុលាការ​អាហ្វ្រិក​ខាងត្បូង​នៅ​ក្រុង​ខេ​ប​ថោ​ន បាន​សម្រេច​ដាក់​ពន្ធនាគារ​រយៈពេល​១០​ឆ្នាំ​ចំពោះ​ស្ត្រី​អាយុ​៥២​ឆ្នាំ​ម្នាក់​ដែល​លួច​ទារិកា​ពី​មន្ទីរពេទ្យ «Groote Sohuur» កាលពី​ឆ្នាំ​១៩៩៧​យក​ទៅ​ចិញ្ចឹម​ជា​កូន​របស់​ខ្លួន ។

ទារិកា​នោះ​ដាក់​ឈ្មោះ​ដោយ​ឪពុក​ម្តាយ​ពិតប្រាកដ​ថា «​សេ​ហ្វា​នី នើ​ហ្វ » ។ បន្ទាប់​ពី​កើត​បាន​៣​ថ្ងៃ​ទារិកា​នោះ​ត្រូវ​គេ​លួច​បី​ចេញពី​មន្ទីរពេទ្យ ខណៈ​ពេល​ម្តាយ​ដេក​លក់ ។
សេ​ហ្វា​នី នើ​ហ្វ បាន​ចូល​រៀន​នៅ​សាលា​ជាមួយ​ប្អូនស្រី​បង្កើត​របស់​ខ្លួន ។ កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៤ ប្អូនស្រី​បង្កើត​សង្កេត​ឃើញ​ថា​នាង​សេ​ហ្វា​នី នើ​ហ្វ មាន​លក្ខណៈ​អត្ត​ចរិត​ដូច​ខ្លួន​ហើយ​ក៏​និយាយ​ប្រាប់​ម្តាយ ។ ដឹង​ដូច្នោះ​ឪពុក​ម្តាយ​សន្និដ្ឋាន​ថា គឺជា​កូនស្រី​របស់​ខ្លួន​ដែល​គេ​លួច​បាត់​នោះ ។

តាម​ការ​វិភាគ​លើ  DNA បញ្ជាក់​ថា នាង​សេ​ហ្វា​នី នើ​ហ្វ គឺជា​កូនស្រី​របស់​ឪពុក​ម្តាយ​ដែល​បាត់​កូន​នោះ​មែន ។ សមត្ថកិច្ច​បាន​ចាប់ខ្លួន​ស្ត្រី​ដែល​លួច​ទារិកា​យក​ទៅ​ចិញ្ចឹម ហើយ​ត្រូវ​តុលាការ​សម្រេច​ដាក់គុក​១០​ឆ្នាំ ។ បច្ចុប្បន្ន​សេ​ហ្វា​នី​ពេញវ័យ និង​មានឈ្មោះ​ថ្មី បន្ទាប់​ពី​នាង​ត្រូវ​គេ​លួច​ពី​ឪពុក​ម្តាយ​តាំងពី​១៩​ឆ្នាំ​មុន ។

ក្នុង​រយៈពេល​១៩​ឆ្នាំ​កន្លង​មក ក្រុម​គ្រួសារ​របស់​នាង​សេ​ហ្វា​នី នើ​ហ្វ មិន​បានដឹង​ថា តើ​កូន​ដែល​បាត់​រស់នៅ​ទីណា​ទេ ដោយ​ពួក​គេ​នៅ​តែ​តាម​រក​គ្រប់ពេល និង​បាន​ប្រារព្ធ​ពិធី​ខួបកំណើត​ជា​រៀង​រាល់​ឆ្នាំ ។

ចៅក្រម​កាត់ក្តី​ថ្លែង​ថា អំពើ​របស់​ស្ត្រី​បង្កហេតុ​ជា​អំពើ​បាន​គិត​ទុកជា​មុន និង​ជា​រឿង​ដ៏​អាក្រក់​មួយ​សម្រាប់​ជីវិត​មនុស្ស ។ ពី​ដំបូង​ស្ត្រី​រូប​នោះ​បដិសេធ​ថា​ខ្លួន​មិន​បាន​ស្ថិត​នៅ​មន្ទីរពេទ្យ​ក្នុង​ពេល​កើតហេតុ​ទេ ក្រោយមក​ទើប​សារភាព​ថា​បាន​លួច​ទារិកា​នោះ​ពិតប្រាកដ​មែន ៕