លោកតាRoy James វ័យ៧២ឆ្នាំ នៅកោះIsle of Sheppy តំបន់ Kent ប្រទេសអង់គ្លេស បានចំណាយពេលតាំងពីអំឡុងឆ្នាំ១៩៩០ រហូតដល់បច្ចុប្បន្នដើម្បីសាងសង់ផ្លូវរថភ្លើង តូចៗក្នុងសួនច្បាររបស់គាត់ ។
លោកតា Roy James បានចំណាយប្រាក់៣៥ម៉ឺនដុល្លារសាងសង់ផ្លូវរថភ្លើងលើផ្ទៃដីប្រមាណ២៧៨ម៉ែត្រការ៉េ ។ គាត់បានប្រមូលរបស់របររួមមានរថភ្លើង តូចៗជាង១០០ រថយន្ត៤០០គ្រឿង ហើយសង់ស្ថានីយចំនួន១៦ ។ ក្រៅពីនេះមានស្តង់ និងក្រុមហ៊ុនមួួយចំនួនទៀតក្បែរស្ថានីយ នីមួយៗ ។ រថភ្លើងអាចធ្វើដំណើរចំនួន៣០ខ្សែ ក្នុងពេលតែមួយដោយចាកចេញទៅកាន់ស្ថានីយផ្សេងគ្នា ។
លោកតា Roy James មានប្រសាសន៍ថា «ខ្ញុំចូលចិត្តរថភ្លើងតាំងពីកុមារភាពក្នុងទសវត្សរ៍ទី១៩៥០ និងទសវត្សរ៍ទី១៩៦០មកម្ល៉េះ ។ ការសាង់សង់ផ្លូវរថភ្លើង និងសំណង់អគារ តូចៗពិតជាលំបាកជាងការគិត ព្រោះវាជាវត្ថុ តូចៗត្រូវប្រមូលឱ្យគ្រប់ចំនួនទើបអាចសង់បានលេចជារូបរាងឡើង ។ ម្យ៉ាងវិញទៀតរចនាសម្ព័ន្ធរបស់វាភ្ជាប់ពីជនបទទៅនឹងទីក្រុងដែលចាំបាច់ឱ្យមានការរចនាផ្ទាំងពីរដាច់ដោយឡែកពីគ្នា» ។
ផ្លូវរថភ្លើងរបស់លោកតា Roy James គួរឱ្យចង់ទស្សនា ដោយស្នាដៃរបស់គាត់ប្រៀបដូចជាអ្នកជំនាញវិស្វករសង់ផ្លូវរថភ្លើង ៕
ចែករំលែកព័តមាននេះ