ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ចាប់​បុរស​​បើក​​​រថ​យន្ត​​បង្ក​ឱ្យ​​អ្នក​ដទៃ​​ស្លា.ប់​​នាំទៅ​​​តុលាការ​

13 ឆ្នាំ មុន

ខេត្ត​ក្រចេះ​ ៖ ប៉ូលិស​ចរា​ចរ​​ស្រុក​ស្នួល​​បាន​ឃាត់​ខ្លួន​​បុរស​ម្នាក់​ បន្ទាប់​ពី​បើក​រថ​យន្ត​បុក​មនុស្ស​ស្លា.ប់ រួច​ព្យា​យាម​គេច​ខ្លួន​។ មន្ត្រី​ប៉ូលិស​ចរា​ចរ​នៃ​អធិការ​ដ្ឋាន​ស្រុក​ស្នួល​​ឱ្យ​ដឹង​ថា កាល​ពី​វេលា​ម៉ោង​១០​ព្រឹក​ ថ្ងៃ​ទី​១ មិថុនា មាន​ករណី​គ្រោះ​ថ្នាក់​ចរា​ចរណ៍​​មួយ​​កើត​ឡើង​នៅ​លើ​ផ្លូវ​ជាតិ​លេខ​៧​​ភូមិ​ព្រែក​ក្តី​ ឃុំ​ស្នួល ស្រុក​ស្នួល​

ខេត្ត​ក្រចេះ​ ៖ ប៉ូលិស​ចរា​ចរ​​ស្រុក​ស្នួល​​បាន​ឃាត់​ខ្លួន​​បុរស​ម្នាក់​ បន្ទាប់​ពី​បើក​រថ​យន្ត​បុក​មនុស្ស​ស្លាប់ រួច​ព្យា​យាម​គេច​ខ្លួន​។ មន្ត្រី​ប៉ូលិស​ចរា​ចរ​នៃ​អធិការ​ដ្ឋាន​ស្រុក​ស្នួល​​ឱ្យ​ដឹង​ថា កាល​ពី​វេលា​ម៉ោង​១០​ព្រឹក​ ថ្ងៃ​ទី​១ មិថុនា មាន​ករណី​គ្រោះ​ថ្នាក់​ចរា​ចរណ៍​​មួយ​​កើត​ឡើង​នៅ​លើ​ផ្លូវ​ជាតិ​លេខ​៧​​ភូមិ​ព្រែក​ក្តី​ ឃុំ​ស្នួល ស្រុក​ស្នួល​ បង្ក​ដោយ​រថ​យន្ត​ធុន​ធំ​ដឹក​ដី​បុក​ម៉ូតូ​ក្នុង​ទិស​ដៅ​ស្រប​គ្នា​បណ្តាល​ឱ្យ​អ្នក​ជិះ​ម៉ូតូ​ស្លាប់​បាត់​បង់​ជីវិត​នៅ នឹង​កន្លែង​ដោយ​សារ​រថ​យន្ត​ដឹក​ដី​បុក​ហើយ​កិន​ពី​លើ។ បន្ទាប់​ពី​បង្ក​ហេតុ​រួច​អ្នក​បើក​បរ​រថ​យន្ត​ដឹក​ដី​ព្យាយាម​បើក​​គេច​ តែ​ត្រូវ​​នគរ​បាល​តាមចាប់​បាន​​។

លោក​វរ​សេនីយ៍​ត្រី​គង់​ វណ្ណា​រឹទ្ធ​ នាយ​រង​ការិយា​ល័យសណ្តាប់ធ្នាប់នៃស្នងការដ្ឋាននគរ​បាល​ខេត្តឲ្យដឹងថា បុរសដែលប៉ូលិសតាម​ចាប់​ខ្លួនបាននោះ​ឈ្មោះម៉ុន ជីវន្ត អាយុ២៣ឆ្នាំ មាន​ទីលំនៅក្នុង​ភូមិទួលវិហារ ឃុំគ ស្រុកត្បូងឃ្មុំ ខេត្ត​កំពង់ចាម និងជាអ្នកបើកបរ​រថយន្តម៉ាក​អ៊ីស៊ុយហ្ស៊ុយដឹកដីពណ៌ស ពាក់​ស្លាក​​លេខ​ភ្នំពេញ3A 3280 ។ គេ​បើក​រថ​យន្ត​ក្នុងទិសដៅពី​ត្បូងទៅជើង លុះដល់​ចំណុចកើត​ហេតុបានបុក​ម៉ូតូម៉ាកវ៉េវពណ៌ក្រហមពុំមានស្លាកលេខដែលបើកបរស្រប​គ្នា​​ដោយ​ឈ្មោះ សឿន វិទ្ធី អាយុ​២១ឆ្នាំ មានទី​លំនៅក្នុង​ភូមិកាត់ដៃ ឃុំស្នួល ស្រុកស្នួល។ អ្នក​បើក​ម៉ូតូ​ត្រូវរថយន្តកិន និង​អូស​បណ្តាលឲ្យបែក​លលាដ៏ក្បាល​ស្លាប់​នៅ​នឹង​កន្លែង។

តាមចំលើយសារភាពរបស់បុរសជាអ្នកបើកបររថយន្តថា ​ពេលបើករថយន្តនោះ​គេ​ស្មាន​ថា ចៀសម៉ូតូផុត តែ​មិន​ផុត​ក៏បុក​ និងកិនតែម្តង។ លោកនាយរងការិយាល័យ​បញ្ជាក់ទៀត​ថា​អ្នកបើកបររថយន្តនេះ ត្រូវនគរបាល​ចរា​ចរកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ៕