ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ដី​ចំណី​​ផ្លូវ​​​មុខ​​វត្ត​មួយ​​នៅ​ក្រុង​​ប៉ោយ​ប៉ែត​​​ក្លាយ​ជា​​ផ្សារ​រាត្រី​

13 ឆ្នាំ មុន

​ក្រុង​ប៉ោយ​ប៉ែត ៖ ដី​ចំណី​​ផ្លូវ​​​នៅ​មុខ​វត្ត​បាលិលេយ្យ​​ ស្ថិត​ក្នុង​ភូមិ​ក្បាល​ស្ពាន សង្កាត់​ប៉ោយ​ប៉ែត ​បាន​ក្លាយ​ជា​ផ្សារ​រាត្រី ​ក្រោម​ការ​ផ្តួច​ផ្តើម​​ពី​អាជ្ញា​ធរ​ ព្រម​ទាំង​ព្រះ​សង្ឃ​​ក្នុង​វត្ត ។ ផ្សា​រ​រាត្រី​ដែល​ស្ថិត​នៅ​មុខវត្ត​​បាលិលេយ្យ​​នេះ មិន​មែន​ទើប​តែ​​​ត្រូវ​បាន​​បង្កើត​​ឡើង​នោះ​ទេ គឺ​កើត​​មាន​តាំង​ពី​យូរ​មក​​ហើយ ដោយ​​អាជីវ​ករ​លក់​បង្អែម ពង​ទា​កូន ទឹក​​ក្រឡុក គុយ​ទាវ ​បបរ​ ព្រម​ទាំង​​ភេស​ជ្ជៈ​​គ្រប់​មុខ

​ក្រុង​ប៉ោយ​ប៉ែត ៖ ដី​ចំណី​​ផ្លូវ​​​នៅ​មុខ​វត្ត​បាលិលេយ្យ​​ ស្ថិត​ក្នុង​ភូមិ​ក្បាល​ស្ពាន សង្កាត់​ប៉ោយ​ប៉ែត ​បាន​ក្លាយ​ជា​ផ្សារ​រាត្រី ​ក្រោម​ការ​ផ្តួច​ផ្តើម​​ពី​អាជ្ញា​ធរ​ ព្រម​ទាំង​ព្រះ​សង្ឃ​​ក្នុង​វត្ត ។ ផ្សា​រ​រាត្រី​ដែល​ស្ថិត​នៅ​មុខវត្ត​​បាលិលេយ្យ​​នេះ មិន​មែន​ទើប​តែ​​​ត្រូវ​បាន​​បង្កើត​​ឡើង​នោះ​ទេ គឺ​កើត​​មាន​តាំង​ពី​យូរ​មក​​ហើយ ដោយ​​អាជីវ​ករ​លក់​បង្អែម ពង​ទា​កូន ទឹក​​ក្រឡុក គុយ​ទាវ ​បបរ​ ព្រម​ទាំង​​ភេស​ជ្ជៈ​​គ្រប់​មុខ ។

​ចំណែក​តូប​លក់​ដូរ​ត្រូវ​បាន​គេ​​រៀប​ចំ​ឱ្យ​មាន​សោភ័ណ​ភាព​ល្អ​​​ដោយ​សង់​អំពី​ដែក​ប្រក់​​កៅស៊ូ​​តង់​ ខាង​​ក្រោម​​ចាក់​​​បេតុង​យ៉ាង​ស្អាត ​ហើយ​ដី​​ចំណី​ផ្លូវ​នៅ​ខាង​មុខ​វត្ត​​តាម​ដង​ផ្លូវ​ជាតិ​លេខ​៥ ប្រវែង​ជិត​១០០​ម៉ែត្រ នេះ ​មាន​តូប​លក់​ដូរ​​ប្រហែល​២០​ ដែល​ក្នុង​មួយ​តូបៗ​មាន​ទំហំ​​មិន​ក្រោម​​ពី​៤​ទៅ​៥​ម៉ែត្រ​ឡើយ ។ កន្លង​មក​​គេ​ឃើញ​​ព្រះ​សង្ឃ​​ក្នុង​វត្ត​ទាំង​មូល​បាន​បញ្ចេញ​​​កម្លាំង​ពល​កម្ម​ ​កែ​លំអ​ដីចំណី​ផ្លូវ​នេះ​ឱ្យ​មាន​អនាម័យ​​ និង​សោភ័ណ​ភាព ​ដែល​កាល​ពី​អតីត​​កាល​ត្រូវ​បាន​គេ​​មើល​ឃើញ​ថា ជា​កន្លែង​មិន​ស្អាត ហើយ​​ការ​​ធ្វើ​ដំណើរ​​ទៅទទួល​ទាន​នៅ​ទីនោះ​របស់​ប្រជា​ពល​រដ្ឋ​​បើ​ចំពេល​ភ្លៀង​​គឺ​គ្មាន​ដំបូល​ជ្រក​ដូច​ពេល​នេះ​ឡើយ។

​លោក​ទ្រី ណារិន អភិ​បាល​​ក្រុង​ប៉ោយ​ប៉ែត ​បាន​ប្រាប់​កោះ​សន្តិ​ភាព​តាម​ទូរស័ព្ទ​​នារសៀល​ថ្ងៃ​ទី​២ មិថុនា ​ថា ការ​អភិវឌ្ឍ​ដីចំណី​ផ្លូវ​មុខ​វត្ត​បាលិ​លេយ្យ​ខាងលើ​នេះ គឺ​ជា​ការ​​ផ្តួច​ផ្តើម​​របស់​អាជ្ញា​ធរ​​សង្កាត់ និង​ក្រុង​ ព្រម​ទាំងព្រះសង្ឃ​​ក្នុងវត្ត​ផង​ដែរ ។ ​លោក​អភិ​បាល​​ក្រុង​បន្ត​ទៀត​ថា កន្លង​មក​ដោយ​សារ​​មើល​ឃើញ​ចំណុច​នោះ​គគ្រិច​ពេក​ទើប​ផ្តួច​ផ្តើម​​ឱ្យ​​​មាន​ការ​អភិ​​វឌ្ឍ​។ ហើយ​នៅខែ​កញ្ញា​ខាង​មុខ​នេះ​ អង្គ​ការ​​មួយ​នៅ​ប្រទេស​កាណា​ដា តាម​រយៈ​អង្គ​ការ​ CHO ​នឹង​មក​ជួយ​អភិ​​វឌ្ឍន៍​​ដាំដើម​​​លឿង​រាជ​​អម​សង​ខាង​ផ្លូវចាប់​ពី​សាលា​​ក្រុង​រហូតដល់​ចំណុច​រង្វង់​​មូល​​ទៀត​ផង ៕