ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈ​ពេល២​ថ្ងៃបន្ត​បន្ទាប់គ្នា​មនុស្ស​៤នាក់​ត្រូវ​រន្ទះបា.ញ់​ស្លា.ប់នៅ​ស្រុកឧដុង្គ ​ខេត្ត​កំពង់ស្ពឺ

13 ឆ្នាំ មុន

​ខេត្តកំពង់ស្ពឺ​​ ៖ ​​​រយៈ​ពេល​​​តែ​​២​ថ្ងៃ​ប៉ុណ្ណោះ ​មាន​មនុស្ស​ចំនួន​​៤នាក់​ស្លា.ប់​ ដោយ​គ្រោះ​ធម្ម​ជាតិ​រន្ទះបា.ញ់ ខណៈ​ពេល​មានភ្លៀង នៅ​ក្នុង​ស្រុក​​​ឧដុង្គ ដែល​ព័ត៌មាន​នេះ​ទទួលបាន​ពី​មន្ត្រី​​​សមត្ថកិច្ច​​​ប៉ូលិស​​ស្រុក​​ឧដុង្គ។ ​​​តាមព័ត៌មានពី​លោកពីង ពៅ ​នាយរង​នគរ​បាល​ស្រុក​ឧដុង្គ បានប្រាប់​​កោះសន្តិ​ភាព​​ឱ្យ​​ដឹង​ថា

​ខេត្តកំពង់ស្ពឺ​​ ៖ ​​​រយៈ​ពេល​​​តែ​​២​ថ្ងៃ​ប៉ុណ្ណោះ ​មាន​មនុស្ស​ចំនួន​​៤នាក់​ស្លាប់​ ដោយ​គ្រោះ​ធម្ម​ជាតិ​រន្ទះបាញ់ ខណៈ​ពេល​មានភ្លៀង នៅ​ក្នុង​ស្រុក​​​ឧដុង្គ ដែល​ព័ត៌មាន​នេះ​ទទួលបាន​ពី​មន្ត្រី​​​សមត្ថកិច្ច​​​ប៉ូលិស​​ស្រុក​​ឧដុង្គ។ ​​

​តាមព័ត៌មានពី​លោកពីង ពៅ ​នាយរង​នគរ​បាល​ស្រុក​ឧដុង្គ បានប្រាប់​​កោះសន្តិ​ភាព​​ឱ្យ​​ដឹង​ថា ហេតុការណ៍​​នេះបាន​កើតឡើង​​​កាលពី​​ថ្ងៃទី​២៩ ឧសភា ​មានមនុស្ស​​​៣នាក់​ស្លាប់ពេល​កំពុង​​ភ្លៀង​រលឹម​។​ ជនរងគ្រោះ​ទាំង​​៣នាក់​​ ១-ឈ្មោះ​សែម សល់ អាយុ​​​១២​ឆ្នាំ ​​ភេទប្រុស ​២-ឈ្មោះ​​​នឿន ណាង ​ភេទប្រុស អាយុ​​១២​ឆ្នាំ ​អ្នក​​​រង​គ្រោះ​ទាំង​ពីរ​រស់នៅ​ភូមិ​ស្តុក​អក ឃុំ​ចន្ទសែន​។​ ជន​រងគ្រោះ​បានស្លាប់​ភ្លាមៗ​ ខណៈ​ដែលពួកគេ​បាន​​​​ដេញគោ​​ត្រឡប់​​ចូល​​មក​ផ្ទះ​វិញ ​​អំឡុង​ពេល​​មេឃ​កំពុង​ធ្លាក់​​​ភ្លៀង​​ ហើយ​ក៏ត្រូវ​​​រន្ទះ​បាញ់​ស្លាប់​នៅ​​​​វាលស្រែ​តែម្តង ។ លោក​​អនុ​សេនីយ៍​​ឯក​ពីងពៅ ​បន្ត​​ថា ​នៅអំឡុងពេលកំពុង​ធ្លាក់​ភ្លៀង​នោះ​ ​នៅឯភូមិ​​ច្រេស ក្នុង​​ឃុំ​​​​យុទ្ធ សាមគ្គី ​​​ស្រុក​​ឧដុង្គ​​​ ​យុវជន​​ម្នាក់​​​ឈ្មោះ​​​ហឿន ហន ​អាយុ​​២០ឆ្នាំ បានស្លាប់​​ដោយសារ​រន្ទះ បាញ់​​​ដែរ ខណៈ​ដែល​ជន​​រងគ្រោះ​​​លីចប​កាប់​ទៅ​​ទប់​​​ភ្លឺ​ស្រែ ​ពេល​​មេឃ​​កំពុង​​​បង្អុរ​ភ្លៀង​​​ ។​​

នៅថ្ងៃទី​​១ មិថុនា ​នៅភូមិ​​ត្រពាំងវែង​ ឃុំ​​​តំណាក់​រាំង ស្រុក​ឧដុង្គ ​​វេលាម៉ោង​​​២​និង​​៣០​នាទី​​​រសៀល បុរសម្នាក់​បានស្លាប់ ខណៈ​ពេល​ភ្លៀង​​មួយមេធំកំពុងធ្លាក់ ហើយ​​ជន​​រងគ្រោះ​​​​ឈ្មោះ​ក្រំ ធី ​អាយុ​​២៩​ឆ្នាំ ​នៅភូមិ​-ឃុំ​ខាងលើ បាន​រត់​ទៅជ្រក​ក្រោម​​ដើមត្នោត១​ដើម ​ស្រាប់​តែ​​​មានផ្លេ​កបន្ទោរ​ ​បង្ក​ឱ្យ​មាន​រន្ទះឮ​យ៉ាង​កក្រើក​អាកាស ​បាញ់សម្លាប់​បុរសដែល​នៅ​ជ្រក​​ក្រោម​ដើម​​​ត្នោត​នោះ​​តែម្តង។ បញ្ហារន្ទះ​បាន​ក្លាយជាឃាតកយ៉ាងសាហាវ​​ ៕