រឿងអាស្រូវពាក់ព័ន្ធនឹងការបណ្ដេញមន្ត្រីរតនាគារ២រូបដែលរស់នៅលើដីរដ្ឋជិត៣០ឆ្នាំមកហើយឱ្យចាកចេញ របស់លោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកោះកុងដែលឆ្លើយថា ជាគោលការណ៍ក្រសួងនោះ ការពិតជាគោលការណ៍លោកប្រធានខ្លួនឯងសោះ ព្រោះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុអត់បានដឹងពីបញ្ហាទាំងនេះឡើយ ទើបតែដឹងបន្ទាប់ពីកោះសន្តិភាពបានទម្លាយរឿងអាស្រូវនេះ ។
ហេតុដែលហ៊ាននិយាយដូច្នេះ ព្រោះថា បន្ទាប់ពីរឿងអាស្រូវនេះ ត្រូវបានបែកធ្លាយដឹងដល់លោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុភ្លាម លោករដ្ឋមន្ត្រីបានបញ្ជាឱ្យអគ្គលេខាធិការរងនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុម្នាក់ សុំមិនបញ្ចេញឈ្មោះចុះស្រាវជ្រាវជាបន្ទាន់ថា តើករណីបណ្ដេញមន្ត្រីរនាគារ២រូប ដែលរស់នៅលើដីរដ្ឋជិត៣០ឆ្នាំនេះ ពិតឬក៏មិនពិត ហើយលោកអគ្គលេខាធិការរងរូបនោះ ក៏បានទំនាក់ទំនងមកលោកប្រធានរតនាគារខេត្តកោះកុង ដែលជាអាណាព្យាបាលរបស់មន្ត្រីទាំង២រូបភ្លាមដែរ ។
មិនតែប៉ុណ្ណោះ លោកអគ្គលេខាធិការរងក៏បានជួបផ្ទាល់តាមទូរស័ព្ទជាមួយមន្ត្រីដែលកំពុងទទួលរងការបណ្ដេញឱ្យចាកចេញទាំង២រូប និងបានសាកសួរដឹងរឿងពិតទាំអស់នេះហើយដែរ ។
ព័ត៌មានពិស្តារនឹងផ្សាយជូននៅលើសារព័ត៌មាន «កោះសន្តិភាព» ។
ចែករំលែកព័តមាននេះ