រាជធានីភ្នំពេញ ៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៩មិថុនានេះ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ឋក្រោមឱវាទ ចុះពិនិត្យស្ថានភាពតំបន់បឹងកក់ ជាពិសេសរកលទ្ឋភាពដោះស្រាយជូនប្រជាពលរដ្ឋ៦គ្រួសារ ដែលរងផលប៉ះពាល់ ក្បែរតំបន់ផ្លូវដែលសាងសង់ឡើងដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍នៅតំបន់ខាងមុខទីស្តីការគណៈរដ្ឋមន្ត្រី ។
នៅក្នុងឱកាសនោះលោក ប៉ា សុជាតិវង្ស ក៍បានស្នើឲ្យប្រជាពលរដ្ឋដែលរងផលប៉ះពាល់ទាំង៦គ្រួសារទៅជួបជុំគ្នាពិភាក្សាដោះស្រាយនៅសាលារាជធានីភ្នំពេញក្នុងពេលឆាប់ៗនេះ ៕
ចែករំលែកព័តមាននេះ