ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព័ទ្ធ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ផ្អើល​ទាំង​យប់

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណ្ឌទួលគោក និង​នគរបាល​អន្តរាគមន៍​ខណ្ឌ​សែន​សុខ​ខណ្ឌ សហការ​ជាមួយ​កម្លាំង​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណ្ឌទួលគោក និង​នគរបាល​អន្តរាគមន៍​ខណ្ឌ​សែន​សុខ​ខណ្ឌ សហការ​ជាមួយ​កម្លាំង​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ឡោម​ព័ទ្ធ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​ចាប់​បាន​ជនសង្ស័យ​ចំនួន​៤​នាក់​សង្ស័យ​ជា​មុខសញ្ញា​ឆក់ និង​ប្លន់​ម៉ូតូយ៉ាង​សកម្ម​ក្នុង​រាជធានី​ភ្នំពេញ បង្ក​ឲ្យ​មាន​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨ និង​៥០​នាទី​យប់ ថ្ងៃ​ទី​៥​ខែមិថុនា ឆ្នាំ​២០១៦ ស្ថិត​សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក ។

ជនសង្ស័យ​ទាំង​៤​នាក់​រួម​មាន ១-​ឈ្មោះ វេ​ត ដា​វុ​ធ អាយុ​១៧​ឆ្នាំ មុខរបរ​បិទ​ស្កុ​ត​ម៉ូតូ​, ២-​ឈ្មោះ ញឹ​ម ដា​រ៉ា​រិ​ទ្ធ អាយុ​១៧​ឆ្នាំ មុខរបរ​សិស្ស​, ៣-​ឈ្មោះ ញឹ​ម សុខ​ជឿន អាយុ​២០​ឆ្នាំ មុខរបរ​នៅផ្ទះ អ្នក​ទាំង​២​នាក់​ជា​បងប្អូន​បង្កើត​នឹង​គ្នា និង ៤-​ឈ្មោះ សុខ សីហា អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទាំង​៤​នាក់​មាន​ទីលំនៅ​ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា នៅ​ម៉ោង​ប្រមាណ​ជាង​៥​ល្ងាច​ថ្ងៃ​ទី​៥ ខែមិថុនា កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ជិះ​ល្បាត​នៅ​តាម​បណ្តោយ​ផ្លូវ​ម៉ុង​ឫ​ទ្ធី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ បាន​ប្រទះ​ឃើញ​ជនសង្ស័យ​៤​នាក់ ជិះ​ម៉​តូ​២​គ្រឿង ម៉ាក​MSX ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ចាំតែ 5553 និង​មួយ​គ្រឿង​ទៀត​ម៉ាក​ស្កុប​ពី ពណ៌​ស ពាក់​ស្លាក​លេខ​ចាំតែ 6399 ចូល​ចាក់​សាំង​នៅ​កា​រ៉ា​ស់​សាំង​មួយ​កន្លែង​នៅ​ម្តុំ​នោះ ហើយ​កម្លាំង​បានឃើញ​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​ពួក​គេ​មាន​សៀត​កំ​ភ្លើង​ខ្លី​នៅ​នឹង​ចង្កេះ ហើយ​ក៏​មានការ​សង្ស័យ តែ​កម្លាំង​មាន​តែ​ម្នាក់ឯង​ពិបាក​ក្នុង​ការ​ធ្វើការ​សួរនាំ ។ ខណៈ​ពេល​បម្រុង​ហៅ​គ្នា​ឲ្យ​ជួយ ចៃដន្យ​មេឃ​ក៏​មាន​ភ្លៀង​ខ្លាំង​ពិបាក​តាម​ក៏​បាត់ដាន​ជនសង្ស័យ លុះ​ពេល​រាំងភ្លៀង​កម្លាំង​សមត្ថកិច្ច​បាន​ប្រកាស​តាម​វិទ្យុទាក់ទង​គ្រប់​បណ្តា​ខណ្ឌ​ប្រាប់​ពី​ភិនភាគ និង​ស្លាក​លេខ​ម៉ូតូ​ជនសង្ស័យ​ឲ្យ​ជួយ​តាម​ឃ្លាំមើល ។

សមត្ថកិច្ច​បាន​បន្ត​ថា លុះដល់​ម៉ោងជាង​៩​យប់​ថ្ងៃ​ដដែល ក៏​ប្រទះ​ឃើញ​ម៉ូតូ MSX ស្លាក​លេខ 1FK-5553 និង​ម៉ូតូ​ម៉ាក NEX ស្លាក​លេខ ភ្នំពេញ 1FQ-1858 ជិះ​ចូល​មន្ទីរពេទ្យ​ព្រះ​កុសុមៈ តែ​បែរជា​មិនឃើញ​ម៉ូតូ​ស្កុប​ពី​នោះ​ទៅ​វិញ ភ្លាម​នោះ​កម្លាំង​សមត្ថកិច្ច​ចំនួន​៣​ខណ្ឌ គឺ​ខណ្ឌ​សែន​សុខ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌទួលគោក ព្រមទាំង​កម្លាំង​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ​បាន​ប្រកាស​ប្រមូលផ្តុំ​គ្នា​ចុះ​ទៅ​ឡោម​ព័ទ្ធ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ឈាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៤​នាក់​បញ្ជូន​មក​អធិការដ្ឋាន​ខណ្ឌ​ពោធិ​សែន​ជ័យ ដើម្បី​ធ្វើការ​សាកសួរ​បន្ថែម ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ស្លាក​លេខ​ម៉ូតូ MSX ស្លាក​លេខ 1FK-5553 នេះ​គឺជា​ស្លាក​លេខ​ម៉ូតូ​របស់​ជនសង្ស័យ​ដែល​ធ្វើ​សកម្មភាព​ប្លន់​យក​ម៉ូតូ​ពី​ជន​រង​គ្រោះ​នៅ​ខណ្ឌ​សែន​សុខ​នា​ពេល​កន្លង​ទៅ ទើប​សមត្ថកិច្ច​ឃើញ​ស្លាក​លេខ​ម៉ូតូ​មានការ​សង្ស័យ​ហើយ​ដេញ​ព័ទ្ធ​ចាប់​ធ្វើ​ឲ្យ​មានការ​ផ្អើល​ឆោឡោ​ពេញ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​បែប​នេះ ។

ក្រោយ​ពេល​សាកសួរ និង​ស្តាប់​ចម្លើយ​ម្តងម្នាក់​ៗ​របស់​ជនសង្ស័យ​ទាំង​៤​នាក់​រួច​មក គឺ​គ្មាន​តម្រុយ​ណាមួយ​គួរ​ឲ្យ​សង្ស័យ​ពាក់ព័ន្ធ​នឹង​បទល្មើស​ទេ ដោយ​ជនសង្ស័យ​ម្នាក់​ឈ្មោះ ញឹ​ម សុខ​ជឿន ជិះ​ម៉ូតូ MSX បាន​ប្រាប់​ថា រូបគេ​ជិះ​ម៉ូតូ​ដឹក​ប្អូនប្រុស​ឈ្មោះ ញឹ​ម ដា​រ៉ា​រិ​ទ្ធ អាយុ​១៧​ឆ្នាំ ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខណ្ឌចំការមន​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ទើប​សមត្ថកិច្ច​ហៅ​អាណាព្យាបាល​ជន​ទាំង​៤​នាក់​មក​ធ្វើការ​ធានា​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​អស់ហើយ ៕