ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នេរសមុទ្រ​៤ គឺជា​គោលដៅ​ទេសចរណ៍​កំពុង​ពេញ​និយម

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​កម្ពុជា​តំបន់ឆ្នេរ​សមុទ្រ គឺជា​គោលដៅ​ទេសចរណ៍​កំពុង​ពេញ​និយម​សម្រាប់​អ្នក​ទេសចរណ៍​ជាតិ​-​អន្តរជាតិ ។ នៅ​ឆ្នាំ​២០១៥ កន្លង​ទៅ ទេសចរណ៍​ជាតិប្រមាណ​១​លាន​នាក់ និង​ទេសចរណ៍​អន្តរជាតិ

រាជធានី​ភ្នំពេញ ៖ នៅ​កម្ពុជា​តំបន់ឆ្នេរ​សមុទ្រ គឺជា​គោលដៅ​ទេសចរណ៍​កំពុង​ពេញ​និយម​សម្រាប់​អ្នក​ទេសចរណ៍​ជាតិ​-​អន្តរជាតិ ។ នៅ​ឆ្នាំ​២០១៥ កន្លង​ទៅ ទេសចរណ៍​ជាតិប្រមាណ​១​លាន​នាក់ និង​ទេសចរណ៍​អន្តរជាតិ​ប្រមាណ​ជាង​៦០​ម៉ឺន​នាក់ បាន​ទៅ​ទស្សនា​តំបន់ឆ្នេរ​សមុទ្រ​នៃ​ខេត្ត​ទាំង​៤ គឺ​កែប កំពត កំពង់សោម និង​កោះកុង​។

មន្ត្រីជាន់ខ្ពស់​ក្រសួងទេសចរណ៍​បាន​លើក​ឡើង​នៅ​ក្នុង​សិក្ខាសាលា​មួយ​ស្តី​ពី «​ការ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ និង​វិនិយោគ​រវាង​តំបន់​រដ្ឋបាល​ពិសេស​ម៉ា​កាវ និង​ក្រសួង​ទេស​ចរណ៍​» នៅ​ថ្ងៃ​ទី​៣០ ឧសភា ថា កម្ពុជា​មាន​ឆ្នេរសមុទ្រ​ដ៏​ស្រស់​ស្អាត ឆ្នេរ​ខ្សាច់​ស ទឹកសមុទ្រ​ខៀវស្រងាត់ ដែល​នៅ​លើ​សកលលោក​កម្រ​នឹង​មាន​ដូច មាន​ប្រវែង​ជាង​៤៤០​គីឡូម៉ែត្រ និង​បាន​ជាប់​ជា​សមាជិក​ក្លិប​ឆ្នេរសមុទ្រ​ដ៏​ស្រស់​ស្អាត​លើ​ពិភពលោក​។

លោក សូ វិ​សុទ្ធី អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​បាន​បញ្ជាក់​ថា  ដោយ​មើលឃើញ​អំពី​ការ​យកចិត្តទុកដាក់​ខ្ពស់ និង​ការ​ប្តេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​កែ​លំអរ​ការ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ មហាសន្និបាត​ក្លិប​ឆ្នេរ​ស្អាត​ពិភពលោក​បាន​សម្រេច​បោះ​ឆ្នោត​ឱ្យ​កម្ពុជា​ជា​អនុប្រធាន​ក្លិប​ឆ្នេរ​ស្អាត​លើ​ពិភពលោក​ទទួល​បន្ទុក​អាស៊ី​ប៉ា​ហ្វិ​ក​។

លោក​បន្ត​ថា បច្ចុប្បន្ន​នៅ​លើ​ពិភពលោក​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិប្រមាណ​ជាង​៤០​ភាគរយ​ចូល​ចិត្ត​ទស្សនា​គោលដៅ​ទេសចរណ៍ វប្បធម៌ ប្រមាណ​ជាង​២៥​ភាគរយ ចូល​ចិត្ត​ទស្សនា​កម្សាន្ត សំរាកលំហែ​តំបន់ឆ្នេរ​សមុទ្រ ក្រៅពី​នោះ​ធ្វើ​ដំណើរ​ទៅ​កំសាន្ត​នៅ​តំបន់​ទេសចរណ៍​ទីក្រុង តំបន់​ទេសចរណ៍ធម្មជាតិ (​អេកូ​ទេសចរណ៍​) ទេសចរណ៍​ជនបទ និង​ផ្សេង​ៗ​ទៀត​។

ដោយឡែក​កម្ពុជា​រំពឹង​ថា ឆ្នាំ​២០២០ ឆ្នេរសមុទ្រ​កម្ពុជា អាច​នឹង​មាន​ភ្ញៀវ​ទេសចរ​ជាតិប្រមាណ​២​លាន​នាក់ និង​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិប្រមាណ​១​លាន​នាក់​។ ខណៈ​រាជ​រដ្ឋា​ភិបាល​បាន​និង​កំពុង​ខិតខំ​រៀបចំ​កែ​លំអរ​ការ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​ឱ្យ​បាន​ល្អ​ប្រកបដោយ​និរន្តរភាព និង​ការ​ទទួលខុសត្រូវ​ខ្ពស់​។

ក្រសួងទេសចរណ៍​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ អាជីវករ និង​ផ្នែក​ពាក់ព័ន្ធ​ចូលរួម​លើកកម្ពស់​ថែរក្សា ការពារ អនាម័យ បរិស្ថាន និង​សោ​ភណ្ឌ​ភាព​តំបន់ឆ្នេរ​របស់​កម្ពុជា ឱ្យ​បាន​ល្អ​ស្រប​តាម​ពា​ក្ស​ស្លោក «​ឆ្នេរ​ស្អាត សេដ្ឋកិច្ច​រុងរឿង​( Healthy Bay Healthy Economy) ទីក្រុង​បៃតង ផ្ទៃសមុទ្រ​ខៀវស្រងាត់​( Green City Blue Sea)»៕