«Peoples Daily» របស់ចិន កាលពីពេលថ្មីៗកន្លងមកផ្សាយថា បុរសជនជាតិចិនម្នាក់ ក្រាបលូនអង្វរលន់តួ លួងលោមគូស្នេហ៍ ខណៈនាងផ្តាច់ចំណងទាក់ទង ។
បុរសដែលគេមិនបញ្ចេញឈ្មោះនោះលូនក្រាបចាប់ទាញជើងគូស្នេហ៍រហូតរបូតស្រោមជើងពណ៌ខ្មៅរបស់នាង ។ រឿងនោះកើតឡើងនៅតាមបណ្តោយផ្លូវមួយក្នុងខេត្តជាំងស៊ូ ភាគខាងកើតប្រទេសចិន ។ បុរសខកស្នេហ៍ បានអង្វរសុំស្រុះស្រួលគ្នាវិញ ប៉ុន្តែគូស្នេហ៍មិនព្រម ដោយរុញគេចេញ និងដាច់ណាត់មិនព្រមជួបជុំគ្នាវិញទេ ។ មិនតែប៉ុណ្ណោះនាងទះកំផ្លៀងគូស្នេហ៍១២កំផ្លៀងទៀតផង ដើម្បីឱ្យឈប់ទាញស្រោមជើងរបស់នាង ជាមួយសម្រែកដៀលជេរថា «មនុស្សថោកទាប យើងគ្មានឱកាសមកត្រូវរ៉ូវគ្នាវិញឡើយ»៕
ចែករំលែកព័តមាននេះ