រាជធានីភ្នំពេញ ៖ អាជ្ញាធរខណ្ឌជ្រោយចង្វារ ដឹកនាំដោយលោកឃ្លាំង ហួត អភិបាលខណ្ឌកាលពីព្រឹកថ្ងៃទី១៨ ឧសភា ២០១៦ បានចុះទៅដោះស្រាយទំនាស់ធីធ្លី នៅភូមិចុងកោះ សង្កាត់កោះដាច់ បន្ទាប់ពីមានទំនាស់គ្នារឿងលក់ដីរួមប្រមាណជិត៦ហិតតា។ នៅចំពោះមុខប្រជាពលរដ្ឋ លោកឃ្លាំង ហួត ក៏បានប្រកាស់បញ្ឍប់ការលក់ដូរដី រួមនោះចៀសវាង មានបញ្ហាចម្រុងចម្រាស់គ្នា ព្រោះតែរឿងផលប្រយោជន៍។ ទន្ទឹមនោះប្រជាពលរដ្ឋ ប្រមាណជាង២០០គ្រួសារ បាននាំគ្នាទះដៃអបអរសាទរយ៉ាងខ្លាំង។
លោក ម៉ៅ វេង ភេទប្រុស អាយុ៦៣ឆ្នាំ ជាតំណាងប្រជាពលរដ្ឋបានឱ្យដឹងថា ដីរួមរបស់ប្រជាពលរដ្ឋនៅក្នុងភូមិចុងកោះមានប្រមាណជាង១០០ហិតតា ដែលមានប្រជាពលរដ្ឋប្រមាណ២៤៥គ្រួសារ ចែកគ្នាធ្វើក្រុមសាមគ្គីតាំងពីឆ្នាំ១៩៨០ មកម្ល៉េះ។ នៅឆ្នាំ២០០៤ ក៏មានទំនាស់គ្នា ដោយសារតែប្រធានភូមិបានយកដីប្រមាណ២ហិតលក់ ហើយប្រជាពលរដ្ឋនាំគ្នាតវ៉ារហូតមក។
តាមតំណាងប្រជាពលរដ្ឋបន្តទៀតថា ដោយឡែកនៅពេលថ្មីនោះ មានការរត់ការចង់លក់ដីរួមចំនួនប្រមាណជិត៦ហិត ក្នុងមួយម៉ែត្រការ៉េ ៨ដុល្លារ ហើយប្រជាពលរដ្ឋខ្លះបានឯកភាព ទទួលយកប្រាក់កក់៣ដងចំនួន៥០០ដុល្លារ និងខ្លះទៀតពុំបានឯកភាពបានទំនាស់នឹងការលក់ដីរួមនេះ។
នៅចំពោះមុខប្រជាពលរដ្ឋលោក ឃ្លាំង ហួត ក៏បានប្រកាសបញ្ឍប់ការលក់ដូរដីរួមនេះ និងបានប្រកាសថា ប្រាក់កក់ដែលអ្នកគូកជេរកក់ឱ្យប្រជាពលរដ្ឋទុកជាអំណោយ បើប្តឹង គាត់ជាអ្នកទទួលខុសត្រូវ ។ លោកអភិបាលបានឱ្យដឹងទៀតថា ការលក់ដីរួមជាបញ្ហា ព្រោះតែផលប្រយោជន៍ ។ ម្យ៉ាងដីទុកដីរួម ដើម្បីបង្កបង្កើនផលដាំដំណាំ អភិវឌ្ឍន៍នៅក្នុងភូមិវាប្រសើរជាងលក់បានប្រាក់បន្តិចបន្តួចយកមកចាយអស់ ហើយចោទថា រាជរដ្ឋាភិបាលក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដឹកនាំប្រទេសកាន់តែក្រទៅៗនោះ។
លោកឃ្លាំង ហួត បានណែនាំឱ្យភូមិបាលចុះទៅវាស់វែងដីទំនាស់ មិនត្រូវលក់ដូរនោះទេ ចៀសវាងមានទំនាស់គ្នា ហើយប្រជាពលរដ្ឋក៏បានអបអរសារទរយ៉ាងខ្លាំងផងដែរ ចំពោះការទប់ស្កាត់ការលក់ដីរួម៕
ចែករំលែកព័តមាននេះ