រាជធានីភ្នំពេញ ៖ អាជ្ញាធរខណ្ឌជ្រោយចង្វារ កាលពីព្រឹកថ្ងៃទី១៦ ឧសភា បានជួបប្រជុំប្រជាពលរដ្ឋ រស់នៅភូមិចាស់ក្នុងសង្កាត់ព្រែកតាសេក ដើម្បីផ្សព្វផ្សាយ និងណែនាំដល់ប្រជាពលរដ្ឋដែលមានដីឃ្វៀលចេញពីតំបន់អភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារឱ្យត្រៀមរៀបចំឯកសារ ទៅបំពេញបែបបទឱ្យមន្ត្រីជំនាញចុះទៅវាសវែងធ្វើប័ណ្ណកម្មសិទ្ធិចាប់ពីថ្ងៃទី១៨ ឧសភា ២០១៦ ខាងមុខ
នេះ ។
ការជួបជុំគ្នានេះ រៀបចំឡើងនៅផ្ទះរបស់លោកអឿ ស៊ីផុន ចៅសង្កាត់ព្រែកតាសេក ក្រោមអធិបតីភាពលោកឃ្លាំង ហួត អភិបាល នៃគណៈអភិបាលខណ្ឌជ្រោយចង្វារ ព្រមទាំងមន្ត្រីរាជការជុំវិញខណ្ឌ-សង្កាត់យ៉ាងច្រើនកុះករ ។
លោកឃ្លាំង ហួត បានឱ្យដឹងថា ភូមិ-ចាស់ ដែលរងផលប៉ះពាល់ក្នុងការអភិវឌ្ឍន៍ទីក្រុមរណបជ្រោយចង្វារ ត្រូវបានរាជរដ្ឋាភិបាលឃ្វៀលចេញហើយ ទៅតាមការទាមទាររបស់បងប្អូនប្រជាពលរដ្ឋ ។ នេះជាការគិតគូររបស់រាជរដ្ឋាភិបាល ចំពោះប្រជាពលរដ្ឋដែលរងផលបះពាល់។
លោកអភិបាលខណ្ឌបានឱ្យដឹងទៀតថា ការជួបជុំគ្នាថ្ងៃនេះ គោលបំណងដើម្បីផ្សព្វផ្សាយជួនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ដែលមានទីតាំងដីធ្លី ផ្ទះសម្បែង ស្ថិតនៅក្នុងភូមិចាស់ទាំង៦ និងក្នុងបរិវេណដី១០០ម៉ែត្រពីអក្សរផ្លូវជាតិលេខ៦ ព្រមទាំងផ្លូវទន្លេសាបនៃសង្កាត់ជ្រោយចង្វារ សង្កាត់ព្រែកលៀប សង្កាត់ព្រែកតាសេក ទាំងអស់អោយបានជ្រាបថា ចាប់ពីថ្ងៃទី១៨ ឧសភា នេះតទៅ អាជ្ញាធរខណ្ឌ ក្រុមការងារជំនាញនៃការិយាល័យ រៀបចំដែនដីនគររូបនីយ៍កម្ម សំណង់និងភូមិបាលខណ្ឌជ្រោយចង្វារនឹងចុះប្រមូលទិន្នន័យ វាស់វែង បំពេញសលាកប័ត្រក្បាលដី ដើម្បីផ្តល់ប័ណ្ណកម្មសិទ្ធជូនបងប្អូន ដែលមានទីតាំងខាងលើហើយត្រូវអនុវត្តនៅសង្កាត់ព្រែកតាសេកតទៅ។
លោកឃ្លាំង ហួត ក៍បានអោយដឹងទៀតថា ដីតំបន់នេះរយះពេលប្រមាណ៥ឆ្នាំ ជាតំបន់មាស ពេជ្រដីមានតម្លៃ ព្រមទាំងក្លាយជាតំបន់ ពាណិជ្ជកម្មក៍មានសក្តានុពល យើងមានក្រសួងវប្បធម៌ និងវិចិត្រសិល្បះ សារះមន្ទីរជាតិ ,មានអាគារ,មជ្ឍមណ្ឌលពាណីជ្ជកម្មដែលទាកទាញភ្ងៀវជាតិអន្តរជាតិមកទស្សនា ។
លោកអភិបាលក៍បានណែនាំអោយ ប្រធានក្រុម ភូមិ និងចៅសង្កាត់ ធ្វើយ៉ាងណាចុះដល់មួលដ្ឋានផ្សាព្វផ្សាយនិងជួនដំណឹងដល់ប្រជាពលរដ្ឋត្រៀមឯកសារដើម្បីយកមកប្រគល់ជួនអាជ្ញាធរបំពេញបែបបទធ្វើប័ណ្ណកម្មសិទ្ធិអោយបានគ្រប់ៗគ្នា ។ក្នុងនាមប្រជាពលរដ្ឋ លោកអភិបាលខណ្ឌក៍ថ្លែងអំណរគុណដល់សាលារាជធានីភ្នំពេញ ក្រុមហ៊ុនO C I Cនិងសម្តេចតេជោហ៊ុន សែនដែលបានឃ្វៀលនោះដីហើយធ្វើប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ៕
ចែករំលែកព័តមាននេះ