ពេជ្រមិនទាន់ច្នៃធំបំផុតមិនធ្លាប់មានក្នុងលោក
AFP កាលពីពេល ថ្មីៗកន្លងមកផ្សាយថា ក្រុមហ៊ុនដេញថ្លៃ «Sotheby’s» ត្រៀមយកពេជ្រមិនទាន់ច្នៃមានតម្លៃជាង៧០លានដុល្លារ ដាក់លក់នៅក្រុងឡុងដ៍ ចក្រភពអង់គ្លេស នាខែមិថុនា ២០១៦ ។
AFP កាលពីពេល ថ្មីៗកន្លងមកផ្សាយថា ក្រុមហ៊ុនដេញថ្លៃ «Sotheby’s» ត្រៀមយកពេជ្រមិនទាន់ច្នៃមានតម្លៃជាង៧០លានដុល្លារ ដាក់លក់នៅក្រុងឡុងដ៍ ចក្រភពអង់គ្លេស នាខែមិថុនា ២០១៦ ។
AFP កាលពីពេល ថ្មីៗកន្លងមកផ្សាយថា ក្រុមហ៊ុនដេញថ្លៃ «Sotheby’s» ត្រៀមយកពេជ្រមិនទាន់ច្នៃមានតម្លៃជាង៧០លានដុល្លារ ដាក់លក់នៅក្រុងឡុងដ៍ ចក្រភពអង់គ្លេស នាខែមិថុនា ២០១៦ ។ ពេជ្រនោះមានឈ្មោះ «Lecedi La Rona» ជីករកឃើញកាលពី៩ខែមុននៅប្រទេសបុតស្វាណា ដោយក្រុមហ៊ុន «Lucara Diamond Corps» ។
លោក David Bennett ប្រធានផ្នែកគ្រឿងពេជ្រអន្តរជាតិរបស់ក្រុមហ៊ុន Sotheby’s ឱ្យដឹងថា ពេជ្រប្រភេទនេះមានទម្ងន់ ១.១០៩ការាត់ និងជាពេជ្រដ៏ធំបំផុតមិនធ្លាប់ជួបប្រទះក្នុងរយៈពេលជាច្រើនរយឆ្នាំកន្លងមក ។ លើសពីនេះជាពេជ្រមិនទាន់ច្នៃធំបំផុតមិនធ្លាប់ដេញថ្លៃកន្លងមកដែរ ។
ការតាំងបង្ហាញពេជ្រមួយគ្រាប់នោះនៅ Sotheby’s សាខាក្រុងញូវយ៉កត្រឹមថ្ងៃទី៨ ឧសភា ក្រោយមកយកទៅតាំងបង្ហាញនៅស្នាក់ការធំ Sotheby’s ក្នុងក្រុងឡុងដ៍ពីថ្ងៃទី១៨ ដល់២៨ មិថុនា ៕
ចែករំលែកព័តមាននេះ