លាក់ឈើប្រណីត៤កំណាត់ លាក់មិនជិត
ខេត្តរតនគិរី ៖ សមត្ថកិច្ចចម្រុះចុះរឹបអូសឈើប្រណីតប្រភេទធ្នុងចំនួន៤កង់ ដែលឈ្មួញលាក់ទុកនៅក្នុងចំការស្វាយចន្ទីមួយកន្លែង មានមុខកាត់៧០, ៨០, ៩០សង់ទីម៉ែត្រ មានប្រវែង៣ទៅ៤ម៉ែត្រ។

លោកជា កុរណា នាយផ្នែករដ្ឋបាលព្រៃឈើអូរជុំ បានឱ្យដឹងថា កម្លាំងរបស់លោកបានសហការជាមួយកម្លាំងយោធាផ្នែកសឹករងស្រុក កម្លាំងកងរាជអាវុធហត្ថ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកអូរជុំ ចុះទៅបន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋប្រាប់ថា មានគេលាក់ទុកឈើប្រណីតនៅល្ងាចថ្ងៃទី២ ឧសភា ២០១៦។
ទើបនៅព្រឹកថ្ងៃទី៣ ឧសភា នេះ កម្លាំងរដ្ឋបាលព្រៃឈើ ក៏បានចុះទៅប្រមូលឈើដែលឈ្មួញលាក់ទុកក្នុងចំការស្វាយចន្ទីនោះតែម្តង នឹងដឹកយកមករក្សារទុកនៅផ្នែករដ្ឋបាលព្រៃឈើ ធ្វើកំណត់ហេតុ និងស្រាវជ្រាវរកម្ចាស់ចាត់ការតាមច្បាប់ព្រៃឈើ ។
ចែករំលែកព័តមាននេះ