ប្រទះឃើញស្លឹកតែអាយុជាង2000ឆ្នាំនៅប្រទេសចិន
AFP ផ្សាយថា អ្នកបុរាណវិទ្យាប្រទេសចិន និងអង់គ្លេសកាលពីពេលល ថ្មីៗកន្លងមកបានជីកឃើញរណ្តៅសពចក្រពត្តិចិនកាលពី២១០០ឆ្នាំមុន និងឃើញគ្រោង «ស្លឹកតែ» ដ៏ចំណាស់បំផុតនៅលើពិភពលោក ។

គ្រោងស្លឹកតែនោះប្រទះឃើញនៅក្នុងផ្នូរ២ គឺទី១ ផ្នូរ «ហាន់យ៉ាងលីង» ខេត្តស៊ីអាន ភាគខាងលិចប្រទេសចិន ជាផ្នូរសពចក្រពត្តិលីវឈី ទី៤ នៃរាជវង្សហាន់ មានអាយុកាលពី១៨៨ដល់១៤៤ឆ្នាំ មុនគ្រឹស្តសករាជ ។ ផ្នូរទី២ ជាផ្នូរ «កឺជៀម» នៅទីបេ អាចសាងសង់ឡើងក្នុងគ្រឹស្តសករាជ ២០០ ខណៈពេលអ្នកស្រាវជ្រាវប្រទះឃើញស្លឹករុក្ខជាតិ ហើយសន្និដ្ឋានថា ជាស្លឹកតែមានគុណភាពខ្ពស់ស្ថិតក្នុងផ្នូរទាំង២នោះ ។
ក្រុមអ្នកស្រាវជ្រាវបញ្ជាក់នៅក្នុងឯកសារថា «ការសិក្សាស្រាវជ្រាវរបស់ក្រុមជំនាញរកឃើញថាតែនោះធ្លាប់ប្រើប្រាស់ក្នុងរាជវង្ស «ហាន់» កាលពី២១០០ឆ្នាំមុន និងយល់ថា ការរកឃើញនេះធ្វើឱ្យគេដឹងថា មានការនាំចេញតែពីចិនទៅអាស៊ីកណ្តាល និងនៅតំបន់ខ្ពង់រាបទីបេតាមរយៈផ្លូវពាណិជ្ជកម្មពី២០០ដល់៣០០ឆ្នាំមុនគ្រឹស្តសករាជ ។ ក្រុមអ្នកស្រាវជ្រាវបញ្ជាក់ថា ដោយសារទីបេមិនដាំតែ ហេតុដូច្នេះការរកឃើញនោះធ្វើឱ្យគេយល់ថា ផ្លូវពាណិជ្ជកម្មមួយខ្សែនោះឆ្លងកាត់តំបន់ភាគខាងលិចទីបេតាំងពីរាជវង្ស ថាំង ប្រហែល៦១៨ទៅ៩០៧ឆ្នាំ ។
ក្រុមអ្នកជំនាញបញ្ជាក់ថា តាមទិន្នន័យនេះបញ្ជាក់ថាតែជាផ្នែកមួយនៃការទិញ-លក់ ឬដោះដូរទំនិញ តាមច្រកពាណិជ្ជកម្មប្រហែល២០០០ឆ្នាំមុន និងមានការនាំចេញដោយឆ្លងកាត់ទីបេ ។ គ្រោងរុក្ខជាតិនោះរលួយមិនស្ថិតក្នុងសភាពដូចដើមទេ ហេតុដូច្នេះក្រុមអ្នកស្រាវជ្រាវប្រើវិធីសាស្ត្រវិភាគលើមូលហេតុដើម្បីពិនិត្យថាតើវាជាអ្វី ? ក្រោយមកទើបដឹងថាជាស្លឹកតែ ៕
ចែករំលែកព័តមាននេះ