ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យល់​ដឹង​ពី​ប្រទេស​បេឡា​រុស

8 ឆ្នាំ មុន

បេឡា​រុស​មានឈ្មោះ​ផ្លូវការ​ថា «​សា​ធារណ​រដ្ឋ​បេឡា​រុស​» គឺជា​ប្រទេស​ស្ថិត​នៅ​តំបន់​អឺរ៉ុប​ខាងកើត និង​មាន​ព្រំប្រទល់​ជាប់​ប្រទេស​រុ​ស្ស៊ី​ភាគ​ឦសាន​, ប្រទេស​អ៊ុយ​ក្រែ​នភា​គ​ខាងត្បូង​, ប្រទេស​ប៉ូ​ឡូញ​ភាគ​ខាងលិច​,

បេឡា​រុស​មានឈ្មោះ​ផ្លូវការ​ថា «​សា​ធារណ​រដ្ឋ​បេឡា​រុស​» គឺជា​ប្រទេស​ស្ថិត​នៅ​តំបន់​អឺរ៉ុប​ខាងកើត និង​មាន​ព្រំប្រទល់​ជាប់​ប្រទេស​រុ​ស្ស៊ី​ភាគ​ឦសាន​, ប្រទេស​អ៊ុយ​ក្រែ​នភា​គ​ខាងត្បូង​, ប្រទេស​ប៉ូ​ឡូញ​ភាគ​ខាងលិច​, ប្រទេស​លី​ទុ​យ​អា​នី និង​ប្រទេស​ឡេ​តូ​នី​នៅ​ភាគ​ពាយ័ព្យ ។ ទីក្រុង​របស់​ប្រទេស​បេឡា​រុស​នេះ គឺ Minsk ចំណែក​ទីក្រុង ធំ​ៗ​ផ្សេង​ទៀត​រួម​មាន​ក្រុង Brest, Hrodna (Grodno), Homiel (Gomel), Mahilioŭ (Mogilev) និង​ក្រុង Vitsebsk (Vitebsk) ។ ច្រើន​ជាង​៤០​ភាគរយ​នៃ​ទំហំ​ផ្ទៃដី​២០៧.៦០០​គីឡូ​ម៉ែត្រការ៉េ គ្របដណ្តប់​ដោយ​ព្រៃ ។ វិស័យសេដ្ឋកិច្ច​រឹង​មាំ​បំផុត​របស់​ប្រទេស​បេឡា​រុស គឺ​ឧ​ហ្សា​ហ​កម្ម និង​ផលិតកម្ម ។

-​ទីក្រុង Minsk ។
-​ភាសាជាតិ បេឡា​រុស ។
-​ជនជាតិ ៨៦,១​ភាគរយ បេឡា​រុស​, ៥,៣​ភាគរយ​ជនជាតិ​រុ​ស្ស៊ី​,  ៣,១​ភាគរយ ជនជាតិ​ប៉ូ​ឡូញ និង​១,៧​ភាគរយ ជនជាតិ​អ៊ុយ​ក្រែ​ន ។
 -​ប្រធានាធិបតី Alexander Lukashenko ។
-​នាយក​រដ្ឋមន្ត្រី Andrei Kobyakov ។
-​ទទួល​ឯករាជ្យ​ពី​សហភាព​សូ​វៀត​នៅ​ថ្ងៃ​ទី ២៥ ធ្នូ ១៩៩១ ។
-​ផ្ទៃដី​សរុប ២០៧.៥៩៥​គីឡូ​ម៉ែត្រការ៉េ ស្ថិត​ក្នុង​លំដាប់​ទី​៨៥ ។
-​បរិមាណ​ទឹក ១,៤​ភាគរយ ។
-​អត្រា​ប្រជាជន​ឆ្នាំ​២០១៤ ចំនួន ៩.៤៨១.០០០​នាក់ ។
-​ដង់ស៊ីតេ​ប្រជាជន ៤៥,៨​នាក់ ក្នុង​១​គីឡូ​ម៉ែត្រការ៉េ ស្ថិត​ក្នុង​លំដាប់​ទី​១៤២ ។
-GDP សរុប​ឆ្នាំ​២០១៥ គឺ​១៦៦.៥៣៧ ពាន់​លាន​ដុល្លារ ។ មនុស្ស​ម្នាក់​រក​ចំណូល​បាន ជា​មធ្យម ១៧.៨៥៩​ដុល្លារ ។
-​រូបិយប័ណ្ណ រ៉ូ​ប៊​ល ។
 -​បើកបរ​ប្រកាន់​ស្តាំ ។
 -​លេខ​កូដ​ប្រទេស +៣៧៥ ៕