ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យល់ដឹងពី​ប្រទេស​អា​មេ​នី

8 ឆ្នាំ មុន

អា​មេ​នី​ជា​ប្រទេស​ស្ថិត​នៅ​តំបន់​អាស៊ី​ខាងលិច ។ ប្រទេស​នេះ​ជាប់​ព្រំប្រទល់​ទៅ​នឹង​ប្រទេស​តួ​ក​គី​នា​ភាគ​ខាងលិច ហ្ស៊​ក​ហ្ស៊ី​ភាគ​ខាងជើង អា​ស៊ែ​បៃ​ហ្ស​ង់​ភាគ​ខាងកើត និង​ប្រទេស​អីុ​រ៉​ង់ ។ ក្នុង​ចំណោម​ការ​អភិវឌ្ឍ​សាសនា​គ្រឹ​ស្ត​ដំបូង​គេ

អា​មេ​នី​ជា​ប្រទេស​ស្ថិត​នៅ​តំបន់​អាស៊ី​ខាងលិច ។ ប្រទេស​នេះ​ជាប់​ព្រំប្រទល់​ទៅ​នឹង​ប្រទេស​តួ​ក​គី​នា​ភាគ​ខាងលិច ហ្ស៊​ក​ហ្ស៊ី​ភាគ​ខាងជើង អា​ស៊ែ​បៃ​ហ្ស​ង់​ភាគ​ខាងកើត និង​ប្រទេស​អីុ​រ៉​ង់ ។ ក្នុង​ចំណោម​ការ​អភិវឌ្ឍ​សាសនា​គ្រឹ​ស្ត​ដំបូង​គេ ប្រទេស​អា​មេ​នី​ត្រូវ​បាន​កំណត់​ដោយ​កន្លែង​សាសនា​រួម​បញ្ចូល​ទាំង​ប្រាសាទ​សម័យ​ក្រិ​ច និង​រ៉ូ​ម៉ាំង Greco-Roman Temple of Garni ត្រូវ​ស្ថាបនា​ឡើង​វិញ និង​ព្រះ​វិហារ Etchmiadzin ក្នុង​សតវត្សរ៍​ទី​៤ ទីស្នាក់ការ​កណ្តាល​នៃ​ព្រះ​វិហារ​របស់​ប្រទេស​អា​មេ​នី ។ ចំណែក​តំបន់​ធម្ម​យាត្រា​ផ្សេង​ទៀត គឺ​វត្ត Khor Virap Monastery នៅ​ជើងភ្នំ Ararat  ឆ្លងកាត់​ព្រំដែន​ជាមួយ​ប្រទេស​តួ​ក​គី ។

-​ឈ្មោះ​ផ្លូវការ​៖ សាធារណរដ្ឋ​អា​មេ​នី ។
-​ភ្លេងជាតិ​៖ មាតុភូមិ ។
-​ទីក្រុង Yerevan ។
-​ភាសាផ្លូវការ​៖ អា​មេ​នី ។
-​ប្រធានាធិបតី​៖ Serzh Sargsyan ។
-​នាយក​រដ្ឋមន្ត្រី​៖ Hovik Abrahamyan ។
-​ទទួល​ឯករាជ្យ​ពី​សហភាព​សូ​វៀត​៖ ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​១៩៩១ ។
-​ផ្ទៃដី​សរុប​៖ ២៩,៧៤៣​គីឡូ​ម៉ែត្រការ៉េ​ស្ថិត​នៅ​ចំណាត់ថ្នាក់​ទី​១៤១ ក្នុង​លោក ។
-​បរិមាណ​ទឹក​៖ ៤,៧១ ។
-​ចំនួន​ប្រជាជន​ឆ្នាំ​២០១១ ៖ ៣.០១៨. ៨៥៤ ស្ថិត​ក្នុង​លំដាប់ថ្នាក់​ទី​១៣៤ ក្នុង​លោក​។
-​ដង់ស៊ីតេ​៖ ១០១,៥​នាក់​ក្នុង​១​គីឡូ​ម៉ែត្រការ៉េ ស្ថិត​ក្នុង​លំដាប់ថ្នាក់​ទី​៩៩ ។
-GDP សរុប​ឆ្នាំ​២០១៣៖ ២០.៨៣១ លាន​ដុល្លារ ។ មនុស្ស​ម្នាក់​រក​ចំណូល​បាន ៦.១២៨​ដុល្លារ ។
-​រូបិយប័ណ្ណ​៖ Dram ។
-​បើកបរ​ប្រកាន់​ស្តាំ ៕​