ខេត្តកំពង់ធំ ៖ ដើម្បីពង្រឹង និងធានានូវសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ លោកឧត្តមសេនីយ៍ត្រី ជូ សំអាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានចាត់ឱ្យមន្ត្រីជំនាញចុះធ្វើផ្សព្វផ្សាយអប់រំណែនាំ និងពន្យល់ដល់ម្ចាស់ហាង និងបុគ្គលិកភោជនីយដ្ឋាន ព្រមទាំងក្លិបកម្សាន្តនានា នៅក្នុងក្រុងស្ទឹងសែនឱ្យបានយល់ពីវិធីបង្ការ និងការពារនៅពេលដែលមានអគ្គិភ័យ ។
លោកវរសេនីយទោ ហាយ គឹមហ៊ុន នាយរងការិយាល័យពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តប្រាប់ឱ្យដឹងថា ដោយបានទទួលបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រីស្នងការដ្ឋាននគរបាលខេត្ត រូបលោកបានដឹកនាំមន្ត្រីជំនាញមួយក្រុមចុះធ្វើការអប់រំណែនាំស្តីអំពីវិធីបង្ការ និងវិធីការពារ ព្រមទាំងការរំដោះខ្លួនចេញនៅពេលណា ដែលមានអគ្គិសភ័យកើតឡើង ជាក់នៅរសៀលថ្ងៃទី២២និងថ្ងៃទី២៣ ធ្នូ ២០១៥ មន្ត្រីយើងបានចុះផ្សព្វផ្សាយ និងអប់រំស្តីអំពីវិធីការពារអគ្គិភ័យដល់ភោជនីយដ្ឋានអរុណរះ និងសណ្ឋាគារអរុណរះ ស្ថិតនៅក្នុងសង្កាត់កំពង់ធំ និងអគារការឡូវ គឹមសេង ស្ថិតក្នុងសង្កាត់ដំរីជាន់ខ្លា ដោយមានបុគ្គលិកចូលរួមចំនួនជាង១០០នាក់ ។
ចែករំលែកព័តមាននេះ