ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សៀមយកការចុះបញ្ជី​​​ប្រាសាទព្រះ​វិហារ​ និងផែនទី​​ឯកតោ​ភាគី​​របស់ខ្លួន​​​មក​ឈ្លានពានកម្ពុជា​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​កាលពីថ្ងៃទី​​​២៦ មេសា ​​២០១១ ​​លោក​ស៊ុវីត ​ឃុនគិទី ​រដ្ឋ​មន្ត្រី​​បរិស្ថាន និង​ធនធាន​ធម្មជាតិ​​​ថៃ ​​បានលើកឡើង​​ថា ​​«អង្គ ការ​​យូណេស្កូ​​​​គួរតែ​​ទទួលខុសត្រូវ​ ពីព្រោះ​​​កា​រចុះ បញ្ជី​​​​ប្រាសាទ​ព្រះវិហារ​​​ជាបេតិ​កភណ្ឌ​ពិភព​លោក បាន​​បណ្តាល​ឱ្យ​​​មាន​​​ការប៉ះទង្គិចគ្នា​​​​នៅ​តាមព្រំដែន​​​កម្ពុជា​-ថៃ»​។​ ក្រុម​​អ្នក​​តាមដាន​​​​រឿង​ជម្លោះ​​ព្រំដែនរវាង​កម្ពុជា​-សៀម​​​​បានលើក​ជា​​សំណួរ​ថា

រាជធានីភ្នំពេញ ៖ ​កាលពីថ្ងៃទី​​​២៦ មេសា ​​២០១១ ​​លោក​ស៊ុវីត ​ឃុនគិទី ​រដ្ឋ​មន្ត្រី​​បរិស្ថាន និង​ធនធាន​ធម្មជាតិ​​​ថៃ ​​បានលើកឡើង​​ថា ​​«អង្គ ការ​​យូណេស្កូ​​​​គួរតែ​​ទទួលខុសត្រូវ​ ពីព្រោះ​​​កា​រចុះ បញ្ជី​​​​ប្រាសាទ​ព្រះវិហារ​​​ជាបេតិ​កភណ្ឌ​ពិភព​លោក បាន​​បណ្តាល​ឱ្យ​​​មាន​​​ការប៉ះទង្គិចគ្នា​​​​នៅ​តាមព្រំដែន​​​កម្ពុជា​-ថៃ»​។​ ក្រុម​​អ្នក​​តាមដាន​​​​រឿង​ជម្លោះ​​ព្រំដែនរវាង​កម្ពុជា​-សៀម​​​​បានលើក​ជា​​សំណួរ​ថា ​មុននឹង​ហ៊ាន​បន្ទោស​​អង្គការ​យូណេស្កូ ​តើភាគីសៀម​​មានលិខិតបទ​ដ្ឋាន​ត្រឹមត្រូវ មាន​ទឡ្ហីករណ៍​ មានអត្តសញ្ញាណ​ច្បាប់​​​ប្រាកដ​ប្រជា​​​​ដែរ​ទេ ​ដើម្បីបញ្ជាក់​ថា ​ប្រាសាទព្រះវិហារ​​​​ជា​របស់ខ្លួន ​​ហើយ​មក​​ប្រទាញប្រទង់​​​​​ដណ្តើម​​កម្ពុជា និង​​ប្រឆាំង​​​អង្គការ​​​យូណេស្កូ​​បែបនេះ​?

ការសម្រេច​ទទួលយកប្រាសាទ​ព្រះវិហារ​​​​របស់កម្ពុជា​ចុះ​បញ្ជី​​​បេតិ​កភណ្ឌពិភពលោក​​​រ​បស់​​អង្គការ​​​យូណេស្កូ ​គឺដោយ​​​សំអាង​ថា ​​ប្រាសាទ​​នេះ​ស្ថិត​ក្នុង​​អធិបតេយ្យភាព​​​​នៃប្រទេស​កម្ពុជា​ ជា​​បុព្វ​សិទ្ធិរបស់​ប្រទេស​កម្ពុជា មាន​ទឡ្ហីករណ៍​​ និង​​អត្ត​សញ្ញាណ​​​ច្បាប់ត្រឹមត្រូវ​​ ជាពិសេស​​ផែន​ទី​​សន្ធិ​សញ្ញា​​ឆ្នាំ​​​១៩០៧-១៩០៨ ​និង​​ស្រាលក្រម​​​​តុលាការ​​​យុត្តិធម៌​អន្តរជាតិ​ ។ ដូច្នេះ​​​តើ​មាន​​ហេតុ​ផល​អ្វី​ដែលសៀម​​លើកឡើង​ថា ការ​ចុះបញ្ជី​​​ប្រា​សាទ​​ព្រះវិហារ​​ជាបេតិកភណ្ឌពិភពលោក​​នាំ​ឱ្យ​មាន​​ការប៉ះទង្គិចគ្នា​​នៅ​តាមព្រំដែន​​​​កម្ពុជា​-ថៃ? ​តាមពិត​ខ្លួន​​ឯង (សៀម) ព្រហើន​​ថ្លើម​ដុះ​មមីស ហ៊ាន​​គូរ​ផែនទី​​ដោយ​ឯកតោភាគី​​​វាតទី​​រំលោភ​យក​​ទឹកដី​​នៃ​ប្រទេស​កម្ពុជា ​បង្ក​ឧក្រិដ្ឋកម្ម​សង្គ្រាម​​​ឈ្លានពាន​ទឹកដីកម្ពុជា បណ្តាល​​ឱ្យ​​​មនុស្ស​​ស្លាប់​ និងខូចខាត​​​​ហេដ្ឋារចនាសម្ព័ន្ធ​​​ ។ សៀម​​​មិនអាច​​​យកការ​ចុះ​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​​នៃប្រាសាទព្រះវិហារ និងផែនទី​​ឯក​តោ​ភាគី​មក​វាយប្រហារ​​ដោយ​ចុង​អាវុធ​​ឈ្លាន​ពានកម្ពុជា​​បានឡើយ ។​​​ ដូច្នេះ​​​​អន្តរជាតិគួរ​តែ​ចាប់​​​បង្ខំ​សៀម​​ឱ្យទទួលខុសត្រូវ​​ចំពោះ​​​ការ​ខូច​ខាត​​​ដែលកើត​មាន​​លើ​ប្រាសាទ​ព្រះវិហារ ​​និង​តាម​តំបន់​​ព្រំដែនកម្ពុជា​​​-សៀម​​​ជា​ច្រើន​ទៀត ។​

ជា​មួយ​នេះ ​គណៈកម្មាធិការ​​​ជាតិ​បេតិ​កភណ្ឌ​ពិភព​លោក​បាន​អំពាវនាវ​ និង​សម្តែង​នូវ​ក្តី​​​កង្វល់​​ដ៏​ធំ​ធេង​ចំពោះ​សេច​ក្តីថ្លែង​ការណ៍​រប​ស់​លោក​​ស៊ុ​វីត ឃុន​គិទី ក្នុង​នាម​ជា​ប្រធាន​គណៈ​ប្រតិភូ​ថៃ​នៅ​ក្នុង​គណៈ​កម្មាធិ​ការ​បេតិកភណ្ឌ​​​ពិភព​លោក ដែល​មាន​គោល​បំណង​ធ្វើ​​ឱ្យ​អាប់​​អោន​នូវ​កិត្យានុ​ភាពទូទាំងពិភព​លោក​របស់​អង្គ​ការ​យូណេ​ស្កូ ហើយ​សូម​ឱ្យ​អន្តរ​ជាតិ​ជួយ​ចាត់​វិធាន​ការ​ចំពោះ​​ការ​កេង​​បន្លំ​បង្ក​ឱ្យ​មាន​គ្រោះ​ថ្នាក់​នេះ៕