ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភា​​​ថ្កោលទោស​​​សៀម​បិទ​​​​ទ្វារ​វាយ​​ឈ្លានពាន​​​កម្ពុជា​​​បាំង​ភ្នែក​​​អន្តរជាតិ

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​កាលពីថ្ងៃទី​​​២៨ មេសា ​២០១១ ​​រដ្ឋសភានៃ​ព្រះរាជា​ណាចក្រ​​​កម្ពុជា​បាន​​ចេញ​​​សេចក្តីថ្លែង​ការណ៍របស់ខ្លួន​​ធ្វើការ​​ថ្កោល​ទោស​ជា​​​ឧក្រិដ្ឋ​​​​កម្ម​សង្គ្រាម​​របស់​សៀម​​ដឹកនាំ​​​ដោយ​​រដ្ឋា​ភិបាល​​អាប់ភីស៊ីត ​​នាយករដ្ឋ​មន្ត្រី​​​​ ​។ ពួកគេ​​បានបើកការ​វាយប្រហារ​​​​ ​​បណ្តាល​​ឱ្យកង​ទ័ព​​ និង​ជន​ស៊ីវិល​​​កម្ពុជា​​​ស្លា.ប់ និងរបួស​​​​​មួយ​ចំនួន​

រាជធានីភ្នំពេញ ៖ ​កាលពីថ្ងៃទី​​​២៨ មេសា ​២០១១ ​​រដ្ឋសភានៃ​ព្រះរាជា​ណាចក្រ​​​កម្ពុជា​បាន​​ចេញ​​​សេចក្តីថ្លែង​ការណ៍របស់ខ្លួន​​ធ្វើការ​​ថ្កោល​ទោស​ជា​​​ឧក្រិដ្ឋ​​​​កម្ម​សង្គ្រាម​​របស់​សៀម​​ដឹកនាំ​​​ដោយ​​រដ្ឋា​ភិបាល​​អាប់ភីស៊ីត ​​នាយករដ្ឋ​មន្ត្រី​​​​ ​។ ពួកគេ​​បានបើកការ​វាយប្រហារ​​​​ ​​បណ្តាល​​ឱ្យកង​ទ័ព​​ និង​ជន​ស៊ីវិល​​​កម្ពុជា​​​ស្លាប់ និងរបួស​​​​​មួយ​ចំនួន​ និង​បាន​​​​បង្កើន​ឱ្យ​​​មាន​ជន​ភៀស​​សឹក​​​ជា​ង​​​៣​ម៉ឺននាក់​​​​កំពុងជម្លៀស​​ចេញពីផ្ទះសម្បែង ​ដែល​ត្រូវ​​​​បានបាញ់​​ឆេះ​ខ្ទេច​ខ្ទី​​ដោយ​កាំភ្លើង​​​​យន្ត​របស់​ថៃ ។

រដ្ឋសភា​​​បន្ត​ថា បន្ទាប់ពីបើកការ​វាយ​លុក​ឈ្លានពាន​​យ៉ា​ងឃោរឃៅ​​​​ព្រៃ​​ផ្សៃ​​ជា​បន្តបន្ទាប់​​​ជា​អាទិ៍​​នៅខែ​​​​កក្កដា ​និង​តុលា ​​២០០៨ និងខែ​មេសា ២០០៩ ​និងខែ​កុម្ភៈ ​​២០១១ ​​មក​លើ​កម្ពុជា​​ក្នុងបំណង​​​ចូល​កាន់កាប់ទឹកដីនៅ​​ក្បែរ​តំបន់ប្រាសាទ​​​ព្រះវិហារ​​​ និង​តំបន់​ព្រំដែន​​ដទៃ​ទៀត ប៉ុន្តែ​​​​​ទទួលបរាជ័យ​រួច​​​មក ម៉ាស៊ីន​​​ផលិត​សង្គ្រាម​​ដ៏ឧក្រិដ្ឋ​​​​របស់​ពួក​​វាត​​ទី​និយម​សៀម​បាន​បើក​​សមរ​ភូមិ​​​​ថ្មីមួយទៀត ​​នៅ​តំបន់​​​ប្រាសាទ​​តាក្របី និង​ប្រា​សាទ​តាមាន់​​ ដោយបាញ់​​ផ្លោង​គ្រាប់​​កាំភ្លើង​​​ធំ​ចូល​ចម្ងាយ​ប្រមាណ​​​៣០​គីឡូ​ម៉ែត្រ​​​​ក្នុងទឹកដី​កម្ពុជា​​​តាំង​ពី​​ថ្ងៃទី​​២២ មក​ដល់​ថ្ងៃទី​​២៨ មេសា ​​២០១១ ​ក្នុងគោលបំណង​​ប្លន់​យក​​​តំបន់​ទាំង​នេះ​មកកាន់​​កាប់ ។​

សេចក្តី​ថ្លែង​ការណ៍​​​របស់រដ្ឋសភា​​​បន្ត​ថា ដើម្បីគាំទ្រ​​​សង្គ្រាមឈ្លានពាន​​​​ដ៏ឧក្រិដ្ឋ​​​នេះ​ពួក​​វាតទីនិយម​​​សៀមបាន​ប្រើ​ឧបាយកល​​​ដ៏ខ្មៅ​​កខ្វក់ ធ្វើការ​ឃោសនា​​​ភូត​ភរ​សាធារណជាតិ និង​​អន្តរជាតិ ​​ក្នុងការ​​​បិទបាំង​​​ឧក្រិដ្ឋ​កម្ម​ឈ្លាន​ពាន​របស់ខ្លួន​ ជា​ពិសេស​​​​ដោយលើកឡើងនូវ​​​​​​របស់​ដែលហៅ​ថា កិច្ច​​ចរចា​​ទ្វេ​ភាគី​ស្អី​គេ​នោះ​ដែល​​​​ធាតុពិត​​ជាក់ស្តែង​​វាជា​ឧបាយកល «បិទ​ទ្វារ​​​​​វាយ​កម្ពុជា​​រាំង​ខ្ទប់​​មិនឱ្យអន្តរជាតិ​​​​មើល​ឃើញ​​​​នូ​វ​អំពើឈ្លានពាន​​​​​របស់ខ្លួនតែប៉ុណ្ណោះ» ៕​