សារព័ត៌មាន «អាន់ហ៊ុយ ដេលី» របស់ចិន កាលពីពេល ថ្មីៗកន្លងមកផ្សាយថា ស្ត្រីចំណាស់ម្នាក់ឈ្មោះ លីវ ជាអ្នកក្រុងជីងចូវ ខេត្តហ៊ូប៉ើយ វីសតែបាត់បង់ប្រាក់ដែលខំសន្សំទុក ដោយសារកូនប្រុសយកធុងសំរាមដែលគាត់លាក់លុយនោះទៅបោះចោល ។
អ្នកស្រីលីវ បានលាក់ប្រាក់ចំនួន ១១០.០០០យាន់ ក្នុងធុងសំរាមប្លាស្ទិក ពណ៌ខ្មៅ ព្រោះខ្លាចចោរចូលលួច ។ គាត់លាក់លុយក្នុងធុងសំរាម ព្រោះប្រាកដក្នុងចិត្តថា គ្មាននរណាម្នាក់ចាប់អារម្មណ៍ថា វាជាកន្លែងទុកលុយទេ ។ កាលពីពេល ថ្មីៗកន្លងមក អ្នកស្រីលីវបានធ្វើដំណើរទៅជួបមិត្តភក្តិនៅទីក្រុង ។ នៅពេលវិលត្រឡប់ដល់ផ្ទះវិញ ស្រាប់តែបាត់ធុងសំរាមដែលគាត់លាក់ទុកលុយ ។ ពេលគាត់សួរនាំទើបដឹងថា ធុងសំរាមនោះមិនត្រូវចោរលួចទេ ប៉ុន្តែកូនប្រុសរបស់គាត់ជួយសំអាតផ្ទះ ក៏យកវាទៅបោះចោល ។ អ្នកស្រីលីវ បានប្តឹងប៉ូលិស ហើយបុគ្គលិកប្រមូលសំរាមអាចរកធុងសំរាមនោះឃើញ និងប្រគល់ឱ្យម្ចាស់វិញ ។ ចាត់ទុកជាសំណាងល្អដែលអ្នកស្រីលីវ ទទួលបានលុយដែលគាត់ខំសន្សំនោះបានមកវិញ ៕
ចែករំលែកព័តមាននេះ