ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ដៃ​ដល់​សម្លា.ប់សង្សារ​ព្រោះ​ខឹង​នាង​មិន​ធ្វើ​ម្ហូប​ក្លែម​ស្រាត្រូវ​​សមត្ថ​កិច្ច​ចាប់ខ្លួន​បានហើយ

8 ឆ្នាំ មុន

ខេត្ត​តាកែវ​ ៖ សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា ​​ជន​ដៃ​ដល់​អារ.ក​សម្លា.ប់​សង្សារ​ដោយ​សារ​ខឹងនាង​មិន​ធ្វើ​ម្ហូប​ក្លែម​ស្រា​ត្រូវ​បាន​ប៉ូលិស​ខេត្ត​តាកែវ​សហការ​ជាមួយ​ប៉ូលិស​ស្រុក​អង្គរ​ជ័យ​ចាប់ខ្លួន​​បាន​ហើយ​

ខេត្ត​តាកែវ​ ៖ សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា ​​ជន​ដៃ​ដល់​ឈ្មោះ​អៀប ចាន់​ដារ៉ា ដែលអារ.ក​សម្លាប់​សង្សារ​ដោយ​សារ​ខឹងនាង​មិន​ធ្វើ​ម្ហូប​ក្លែម​ស្រា​ត្រូវ​បាន​ប៉ូលិស​ខេត្ត​តាកែវ​សហការ​ជាមួយ​ប៉ូលិស​ស្រុក​អង្គរ​ជ័យ​ចាប់ខ្លួន​​បាន​ហើយ​កាល​ពី​វេលា​ម៉ោង​៥​ល្ងាច​ ថ្ងៃ​ទី​១៤ តុលា នៅក្នុង​​ផ្ទះ​របស់​ឪពុក​មា​ជន​សង្ស័យ​ស្ថិត​នៅ​ចំណុច​ភូមិ​ក្រែ​ចៀ ឃុំ​ចំប៉ី​ ស្រុក​អង្គរ​ជ័យ​ ខេត្ត​កំពត ​។

គួរ​រំលឹក​ថា នារី​ម្នាក់​ត្រូវ​បុរស​ជា​សង្សារ​យក​កាំបិតប៉័ងតោ​អារ​.​ក​សម្លាប់​ចោល​មិន​ប្រណី​ដៃ​នៅ​លើ​ផ្ទះ ដោយសារ​ខឹង​នាង​មិន​ព្រម​ធ្វើ​ម្ហូប​ឱ្យ​ក្លែមស្រា​។ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពីវេលា​ម៉ោង​៦ និង​៤៤​នាទី​យប់ ថ្ងៃ​ទី​១៣ តុលា ២០១៥ នៅ​លើ​ផ្ទះ​របស់​ជន​ដៃដល់​ស្ថិត​ក្នុងភូមិ​ត្រពាំង​ខ្លូត ឃុំ​ត្រាំកក់ ស្រុក​ត្រាំកក់​។

នារី​រង​គ្រោះ​ដែល​ត្រូវ​ជន​ដៃដល់​អារ​.​ក​សម្លាប់​ឈ្មោះ​ជី​ម ផ​ល្លី ហៅ​ស្រី​ខួច អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ចែង ឃុំ​សំរោង ស្រុក​ត្រាំកក់ ចំណែក​ជន​ដៃដល់​ឈ្មោះ​អៀ​ប ចាន់​ដា​រ៉ា អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ខាងលើ​។

ប្រភព​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជន​ដៃដល់​បាន​ហៅ​នារី​រង​គ្រោះជា​សង្សារ​មក​លេង​ផ្ទះ​តាំងពី​ពេល​ថ្ងៃ រហូត​ដល់​យប់​ម៉ោង​កើតហេតុ​ជន​ដៃដល់​បាន​ប្រើ​នារី​រង​គ្រោះ​ឱ្យធ្វើ​ម្ហូប​ក្លែម តែ​នាង​ធ្វើ​យូរ​ពេក​ជន​ដៃដល់​ក៏​វាយ​នាង​មួយ​ដៃ​ធ្វើ​ឱ្យ​នឹង​ខឹង​រត់ឡើង​ទៅ​ដេក​លើ​ផ្ទះ ពេល​នោះ​ជន​ដៃដល់​ក៏​កាន់​កាំបិតប៉័ងតោ​ឡើង​ទៅ​តាម​ហើយ​ឈ្លោះប្រកែក​គ្នា​ខ្លាំង​ៗ​មួយសន្ទុះ​ក៏​ស្ងាត់​មាត់ ហើយ​ឃើញ​មាន​ឈាម​ហូរ​ធ្លាក់​មក​ក្រោមផ្ទះ​ធ្វើ​ឱ្យ​មិត្តភក្តិ​របស់​ជន​ដៃដល់​ដែល​អង្គុយ​នៅ​ក្រោមផ្ទះ​ភ័យ​ស្លន់ស្លោ​នាំ​គ្នា​រត់​បាត់​អស់ ចំណែក​ជន​ដៃដល់​បាន​រត់គេច​ខ្លួន​បាត់​ដែរ​៕