ខេត្តប៉ៃលិន ៖ កាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី០៣ តុលា ២០១៥ ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងផាកពិន័យ-ពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោក ក្រុមកងកម្លាំងនគរបាលចម្រុះនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានឃាត់ខ្លួនជនសង្ស័យចំនួន០៣រូប ពាក់ព័ន្ធនឹងករណីបើកបរមិនគោរពច្បាប់ចរាចរណ៍ និងបើករត់គេចពីការត្រួតពិនិត្យរបស់នគរបាលចរាចរណ៍ផ្លូវគោក ។
ប្រភពព័ត៌មានបានឱ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ កុល លឹមគុណ អាយុ២១ឆ្នាំ មុខរបរធ្វើចំការ រស់នៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ២-ឈ្មោះ មា សុភា អាយុ ២២ឆ្នាំ មុខរបរធ្វើចំការ រស់នៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ និង៣-ឈ្មោះ ប៉ៃ ឈុនលាង ហៅឈាង អាយុ២១ឆ្នាំ ជាសិស្ស រស់នៅក្នុងភូមិកូនខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ។
ប្រភពបន្តទៀតថា បច្ចុប្បន្នមន្ត្រីនគរបាលជំនាញកំពុងធ្វើការសាកសួរ និងអនុវត្តតាមនីតិវិធីនៃច្បាប់ព្រះរាជាណាចក្រកម្ពុជា៕
ចែករំលែកព័តមាននេះ