ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​ទឹក​មិន​ទាន់​ស្ងប់​រលក​» ក្រោយ​ឃុំខ្លួន​លោក សុខ ប៊ុ​ន តាម​ប្រមាញ់​អង្គរក្ស​2​នាក់​ទៀត

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សំណុំរឿង​ព្រហ្មទណ្ឌ​អតីត​ឧកញ៉ា សុខ ប៊ុ​ន បាន​ឈាន​ទៅ​ដល់​ការ​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ព្រៃ​ស​ជា​បណ្តោះអាសន្ន​ហើយ ប៉ុ​ន្តែ​ទោះជា​យ៉ាងណា ទឹក​មិន​ទាន់​ស្ងប់​នៅឡើយ​ទេ ពោល​គឺ​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ

រាជធានី​ភ្នំពេញ ៖ សំណុំរឿង​ព្រហ្មទណ្ឌ​អតីត​ឧកញ៉ា សុខ ប៊ុ​ន បាន​ឈាន​ទៅ​ដល់​ការ​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ព្រៃ​ស​ជា​បណ្តោះអាសន្ន​ហើយ ប៉ុ​ន្តែ​ទោះជា​យ៉ាងណា ទឹក​មិន​ទាន់​ស្ងប់​នៅឡើយ​ទេ ពោល​គឺ​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ នៅ​បន្ត​តាម​ចាប់ខ្លួន​អង្គរក្ស​លោក សុខ ប៊ុ​ន ២​នាក់​ទៀត​ដែល​ជាប់​ពាក់ព័ន្ធ​ពី​បទ​រួមគំនិត​ប្រើ​អំពើ​ហិង្សា​លើ​កញ្ញា ឯក សុជាតា ហៅ​សា​សា ។

ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា អង្គរក្ស​លោក សុខ ប៊ុ​ន ត្រូវ​បាន​នគរបាល​ស្គាល់​អត្តសញ្ញាណ​អស់ហើយ និង​កំពុង​តាម​ប្រមាញ់​ចាប់ខ្លួន តែ​ពួក​គេ​ព្យាយាម​គេចខ្លួន​អស់ ។ ទោះជា​យ៉ាងនេះ​ក្តី ក៏​មិន​អាច​គេចខ្លួន​បាន​រហូត​ដែរ យូរ​និង​ឆាប់ គង់​ជាប់អន្ទាក់​របស់​សមត្ថកិច្ច ។

លោក​ឧកញ៉ា អ៊ុត ធី ដែល​ជា​ឪពុក​កញ្ញា សា​សា នឹង​ចូលខ្លួន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​នេះ ដើម្បី​បំភ្លឺ​លើ​ពាក្យបណ្តឹង និង​សំណង​រដ្ឋប្បវេណី ។ លោក ពុធ ធា​វី មេធាវី​ការពារ​ក្តី​ឱ្យ​លោក​ឧកញ៉ា អ៊ុត ធី ឪពុក​កញ្ញា ឯក សុជាតា ហៅ​សា​សា បាន​ប្រាប់​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព កាលពី​ថ្ងៃ​ទី​២១ កក្កដា ថា កូនក្តី​របស់​លោក គឺ​ឧកញ៉ា អ៊ុត ធី ដែល​ជា​អាណាព្យាបាល​របស់​កញ្ញា​សា​សា នឹង​ចូល​បំភ្លឺ​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២២ កក្កដា ។

លោក​មេធាវី ពុធ ធា​វី បន្ត​ថា នៅ​ថ្ងៃ​នោះ​ដែរ រូប​លោក​ក៏​ត្រូវ​ជូន​ដំណើរ​កូនក្តី​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​សាលាដំបូង​ដែរ ។ លោក​ថា ការ​ឆ្លើយ​បំភ្លឺ​នោះ​ពាក់ព័ន្ធ​២​ចំណុច​គឺ អង្គហេតុ​នៃ​អំពើ​ហិង្សា​របស់​លោក សុខ ប៊ុ​ន ព្រមទាំង​អង្គរក្ស​បាន​វាយដំ ទាត់​ធាក់​មក​លើ​កូនស្រី​គាត់​។ ចំណែក​សំណង​រដ្ឋប្បវេណី ត្រូវ​ពិភាក្សា និង​រាយការណ៍​ជូន​តំណាង​អយ្យការ ត្រូវ​ទាមទារ​ប៉ុ​ន​ណា​ឱ្យ​សម​ហេតុ​សម​ផល និង​តម្លៃ​នៃ​ការ​ព្យាបាល​ជំងឺ​ជន​រង​គ្រោះ​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​ប្រទេស​ថៃ មិន​ទាន់​ជា​សះស្បើយ​ផង ។

ចំពោះ​សំណង​រដ្ឋប្បវេណី​ដើមបណ្តឹង​មិន​ទាន់​កំណត់​ថា ត្រូវ​ទាមទារ​បុ​៉​ន​ណា​នៅឡើយ​ទេ ព្រោះ​រង់ចាំ​ការ​ឆ្លើយ​បំភ្លឺ​ពី​អង្គហេតុ បញ្ជាក់​ជូន​តំណាង​អយ្យការ​រួចរាល់​សិន ៕