រាជធានីភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញបានចាប់ផ្តើមដាក់ស្លាកបំរាមមិនឲ្យមានការជក់បារីនៅក្នុងបរិវេណរមណីយដ្ឋានវត្តភ្នំ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ក្នុងបំណងប្រែក្លាយឲ្យតំបន់នេះមានបរិស្ថាន និងអនាម័យល្អ ជាពិសេសបន្ទាប់ពីមានការជួសជុល និងកែលំអររួចជួយលើកកំពស់សោភ័ណភាពរាជធានីភ្នំពេញផងដែរ ។
លោកឡុង ឌីម៉ង់ នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានឲ្យកោះសន្តិភាពដឹងក្នុងពេលលោកអមដំណើរលោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញចុះពិនិត្យការដ្ឋានកំពុងធ្វើការជួសជុលកែលំអររមណីយដ្ឋានវត្តភ្នំ កាលពីថ្ងៃទី២០ កក្តដា ២០១៥នេះថា ចាប់ពីពេលនេះទៅសាលារាជធានីភ្នំពេញបានដាក់ស្លាកបំរាមមិនឲ្យមានការជក់បារីនៅក្នុងបរិវេណរមណីយដ្ឋានវត្តភ្នំនេះទៀតទេ ក្នុងបំណងប្រែក្លាយឲ្យតំបន់នេះ មានបរិស្ថាន និងអនាម័យល្អ ជាពិសេសបន្ទាប់ពីមានការជួសជុល និងកែលំអរួច ដើម្បីជួយលើកកំពស់សោភ័ណភាពរាជធានីភ្នំពេញ និងជាការទាក់ទាញភ្ញៀវទេសចរផងដែរ ។
ប៉ុន្តែទោះជាយ៉ាងណា នេះជាការអប់រំជំហានដំបូងដោយមិនទាន់មានការដាក់ពិន័យចំពោះអ្នកជក់បារីនៅក្នុងបរិវេណរមណីយដ្ឋានវត្តភ្នំនោះទេ ៕
ចែករំលែកព័តមាននេះ