ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​ប្លន់​បុគ្គ​លិក​​​អង្គការ​ពន្លឺ​អមតៈ​​យក​លុយអស់​ជាង​១០​លាន​រៀល សមត្ថ​កិច្ច​សង្ស័យ​ជា​រឿង​ប្រឌិត

9 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ​ ៖​ ​ក្រុម​ចោរ​មាន​គ្នា​ចំនួន​២​នាក់​ជិះ​ម៉ូតូ១​គ្រឿង​ប្រដាប់​ដោយ​អាវុធ​ខ្លីបាន​មក​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​​មន្ត្រីរបស់​អង្គការ​ពន្លឺ​អមតៈ​យក​ប្រាក់​អស់​ចំនួន​១០​លាន​ និង​២០​ម៉ឺន​រៀល​ ហើយ​គេច​ខ្លួន​បាត់​

ខេត្ត​ត្បូងឃ្មុំ​ ៖​ ​ក្រុម​ចោរ​មាន​គ្នា​ចំនួន​២​នាក់​ជិះ​ម៉ូតូ១​គ្រឿង​ប្រដាប់​ដោយ​អាវុធ​ខ្លីបាន​មក​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​​មន្ត្រីរបស់​អង្គការ​ពន្លឺ​អមតៈ​យក​ប្រាក់​អស់​ចំនួន​១០​លាន​ និង​២០​ម៉ឺន​រៀល​ ហើយ​គេច​ខ្លួន​បាត់​ បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កាលវេលា​ម៉ោង​៦​ និង​៣០​នាទី​ល្ងាច​ ថ្ងៃ​ទី​៧ កក្កដា ២០១៥ ​នៅ​ភូមិសមរម្យ ឃុំ​រកា​ព​ប្រាំ ស្រុក​ត្បូងឃ្មុំ តែ​សមត្ថកិច្ច​ជំនាញ​​​មិន​ទាន់​ជឿ​លើ​ករណី​នេះ​ទេ​ សង្ស័យ​​មន្ត្រី​របស់​អង្គការ​នេះ​​ប្រឌិត​ឡើង​តែ​ប៉ុណ្ណោះ ។

លោក​វរ​សេនី​យ៍ត្រី ឡុ​ង សា​រិ​ន អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ បាន​ឲ្យ​ដឹ​ងថា ​ក្រោយ​ពី​មានហេតុ​ការ​ណ៍កើតឡើង​ ប៉ុ​ស្តិ៍​រដ្ឋបាល​ឃុំ​រកា​ព​ប្រាំបាន​ទទួល​បណ្តឹង​ពី​ឈ្មោះ អេ​ង កុស​ល្យ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជា​បុគ្គលិក​របស់​អង្គការ​ខាងលើ មាន​ស្នាក់​ការ​នៅ​ឃុំ​រកា​ព​ប្រាំ ហើយ​មាន​ស្រុក​កំណើត​នៅ​ភូមិ​ចំបក់ ឃុំ​សំពង​ជ័យ ស្រុក​ជើងព្រៃ បច្ចុប្បន្ន​រស់​នៅ​ភូមិ​ត្រពាំង​ត្រុំ ឃុំ​សំពង​ជ័យ បាន​អះអាង​ថា ​មាន​ចោរ​ចំនួន​ពីរ​នាក់  ស្លៀកពាក់​ស៊ី​វិល​ជិះ​ម៉ូតូ​ឌ្រី​ម C 125 ប្រដាប់​ដោយ​អាវុធ​ខ្លី​២​ដើមមក​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់យក​លុយ​អស់​ជាង​១០​លាន​រៀល ។

លោក​វរ​សេនី​យ៍​ត្រី ឡុ​ង សា​រិ​ន អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ​បន្ត​ថា តាម​ការ​បំភ្លឺ​ពី​អ្នក​រ​ង​គ្រោះខាងលើ​នេះ​បាន​ឆ្លើយ​ថា នៅ​ថ្ងៃ​ទី​៧ កក្កដា រូបគេ​មិន​បាន​ចូល​ទៅ​បំរើ​ការងារនៅ​ការិយាល័យ​តាមបញ្ជា​​របស់​អង្គ​ការ​នោះ​ទេ ព្រោះថា​មាន​អតិថិជន​ជំពាក់​លុយ​របស់​អង្គការបាន​ទូរស័ព្ទ​ឲ្យ​ខ្លួន​ទៅ​ទ​ទួលយ​ក​លុយ​ត្រូវ​សង​មក​អង្គការ​វិញ​មាន​ជា​ច្រើន​នាក់ ។ 

បន្ទាប់​មក​ឈ្មោះ កុស​ល្យ បាន​ជិះ​ម៉ូតូ​ចេញទៅ​ដើម្បី​ទទួលយក​ប្រាក់ ដោយ​ប្រមូល​បាន​ពី​អតិថិជន​ចំនួន​១០​លាន ​និង​២០​ម៉ឺន​រៀល ដោយ​បាន​ដាក់​លុយ​ទាំងនោះ​ក្នុង​ថង់​សឺ​មី​មួយដាក់​ក្នុង​កា​តាប​យួរ​ ពណ៌​ខ្មៅ​ដាក់​លើ​ទូក​ម៉ូតូដើម្បី​ជិះ​មក​កាន់​ស្នាក់ការ​របស់​អង្គការ​វិញ​នៅ​ឃុំ​រកា​ព​ប្រាំ ។ 

ក្នុង​ពាក្យ​បណ្តឹង​បន្ត​ថា ​ខណៈពេល​ដែល​ជិះ​ម៉ូតូ​មក​ដល់​ត្រង់​ចំណុច​ស្ងាត់​ក្នុង​ចំការ​កៅស៊ូតា​ប៉ាវ ស្រាប់តែកង់​​ម៉ូតូ​បាន​ធ្លាយ រូប​គេ​ក៏​ចុះ​បណ្តើរបាន​ប្រហែលជា​៣០០​ម៉ែត្រ​​ស្រាប់តែ​មាន​ក្រុម​ចោរមាន​គ្នា​ចំនួន​២​នាក់​ជិះ​មក​ក្បែរ​ដោយ​ភ្ជង់​នឹង​កាំភ្លើងខ្លីយក​លុយ​ដែល​ប្រមូល​ពី​កូនបំណុល​ទៅ​អស់​។

លោក​វរ​សេនី​យ៍ត្រី ឡុ​ង សា​រិ​ន បញ្ជាក់​ថា ​យោង​តាម​ការ​អង្កេត​ជំហាន​ដំបូង​ឃើញ​ថា ១-​ចំណុច​សង្ស័យកន្លែង​ប្លន់​នោះ​មិនមាន​សាក្សី​ណា​បានឃើញ ២-ម៉ូតូ​របស់​ជន​រង​គ្រោះ​មិនឃើញ​មាន​ធ្លាយ​ក្រោយពី​សប់  ៣-​បាត់​តែ​លុយ​អង្គការ​ចុះ​ម្តេច​លុយ​ផ្ទាល់ខ្លួន​មិន​បាត់ ៤-កាបូប​ដាក់​លុយ​មិន​បាត់បង់ ៥-​ការគេចវេស​មិន​ចូល​ការិយាល័យ​របស់​អង្គការ​ខុស​ពី​ប្រក្រតី ។​ល​។​

រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​៨ កក្កដា​ នេះ​សម​ត្ថ​កិច្ច​កំពុង​តែ​បន្ត​ធ្វើការ​ស្រាវជ្រាវ​បន្ត​ទៀត ដោយ​មិន​ជឿ​លើ​មន្ត្រី​អង្គការ​ខាងលើ​នេះ​ទេ ។​ ប្រ​សិនបើ​រក​ឃើញ​មន្ត្រី​ខាងលើបំប៉ោង​សភាព​ការ​ណ៍ខុស​ពី​ការ​ពិត​នោះនឹង​​ត្រូវ​​មានទោស​ទណ្ឌ​៕
                                                                                                                  ​