ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ស្រី​ម្នាក់​ផឹក​ថ្នាំងងុយដេក​អស់​១២​គ្រាប់​សន្លប់ ព្រោះតែ​ដេក​អត់​លក់ ដោយសារ​គេ​ចាក់​ធុងបាស់​រាំ

9 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ ក្មេង​ស្រី​ម្នាក់​ត្រូវ​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​សង្គ្រោះទាន់ពេល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ភ្លាម​ៗ បន្ទាប់​ពី​លេបថ្នាំ​ងងុយ​ដេក​​ចំនួន​១២​គ្រាប់ បណ្តាល​ឱ្យ​សន្លប់ ដោយសារ​តែ​នាង​ដេក​ពេល​យប់​​មិន​​លក់ បន្ទាប់​ពី​មាន​​អ្នក​ជិតខាង​ផឹកស្រា​ស្រវឹង​នាំ​គ្នា​ចាក់​ធុងបាស់​រាំច្រៀង​រហូត​ដល់​យប់​ជ្រៅ ដែល​ជា​ការ​រំខាន​ដល់​ដំណេក​របស់​នាង​ ។

ហេតុការណ៍​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​០៤ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៤ កក្កដា ២០១៥ ស្ថិត​នៅ​ក្នុងផ្ទះ​របស់​ខ្លួន ក្នុងភូមិ​សំបូរ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ។

ប្រភព​បានឱ្យ​ដឹង​ថា ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ​ឡេ​ង ស្រី​មួយ អាយុ​១៥​ឆ្នាំ ជា​សិស្ស​រៀន​ថ្នាក់​ទី​៧ នៃ​វិទ្យាល័យ​ហ៊ុន សែន​សាលា​ក្រៅ មាន​ម្តាយ​ឈ្មោះ​ស៊ុ​យ សុធា អាយុ​៤៦​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ។

ប្រភព​បានឱ្យ​ដឹង​ទៀត​ថា ជា​រៀង​រាល់​យប់​ក្មេង​ស្រី​រង​គ្រោះ​តែងតែ​ដេក​មិន​លក់​ឡើយ ដោយសារ​ចេះ​តែ​មាន​អ្នក​ជិតខាង​នាំ​គ្នា​ផឹក​ស្រា​ស្រវឹង ហើយ​ច្រៀង​រាំ​តាំងពី​ល្ងាច​រហូត​ដល់​យប់​ជ្រៅ ។ ក្រោយមក នាង​ដើរទៅ​ផ្ទះ​ពេទ្យ​លក់​ថ្នាំ​នៅ​ក្នុងភូមិ រួច​បាន​ទិញ​ថ្នាំ​ងងុយ​ដេក​ជាង​១០​គ្រាប់​យក​មក​លេប ។

ប្រភព​បន្ត​ទៀត​ថា ពេល​ទិញ​នោះ អ្នកលក់​បាន​ប្រាប់​ដែរ​ថា ត្រូវ​លេប​ម្តង​១​គ្រាប់​ប៉ុណ្ណោះ មិន​អាច​លេប​ច្រើន​នោះ​ឡើយ ព្រោះ​វា​ប៉ះពាល់​ដល់​សុខភាព ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព