ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្លោះ​គ្នា ត្រូវ​ប្រពន្ធ​វាយ​មួយ​ខ្ទះ​ឆា​បែកក្បាល​ហូរ​ឈាម រត់​មក​សន្លប់​តាម​ផ្លូវ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ផឹកស៊ី​ស្រវឹង​បាន​ឈ្លោះប្រកែក​ជាមួយ​ប្រពន្ធ ក៏​ត្រូវ​ប្រពន្ធ​វាយ​មួយ​ខ្ទះ​ឆា​បែកក្បាល ហើយ​ដើរ​ចេញ​ពីផ្ទះ​ដួល​សន្លប់​តាម​ផ្លូវ បង្ក​ឱ្យ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​១ កក្កដា ២០១៥ ស្ថិត​នៅ​លើ​ផ្លូវ​បេតុង ក្នុងភូមិ​ថ្មគោល សង្កាត់​​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រភព​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​ស៊ឹ​ម សា​ណា អាយុ​៣៦​ឆ្នាំ ជា​សន្តិសុខ​យាម​នៅ​មុខ​ហាង​នំ​បុ័ង​តាម​ផ្លូវជាតិ​លេខ​៣ ស្នាក់​នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ។ ចំណែក​ប្រពន្ធ​ជា​ជន​ដៃដល់​ឈ្មោះ​ហុង ណា​រ៉ា​ន់ អាយុ​៣១​ឆ្នាំ មានកូន​២​នាក់ (​ស្រី​ម្នាក់ និង​ប្រុស​ម្នាក់​) ។

បើ​តាម​សម្តី​របស់​ជន​រង​គ្រោះ​ឱ្យ​ដឹង​ថា ក្រុម​គ្រួសារ​របស់​ប្រពន្ធ​មិនសូវ​ពេញចិត្ត​នឹង​រូប​គាត់ ដែល​អត់​ចេះ​រក​លុយ​ចិញ្ចឹម​ប្រពន្ធ​កូន ហើយ​មុន​ពេល​កើតហេតុ គាត់​បាន​ទៅ​ផឹកស៊ី​ស្រវឹង​ត្រឡប់​មក​ផ្ទះ​វិញ បាន​ឈ្លោះប្រកែក​ជាមួយ​ប្រពន្ធ ក៏​ត្រូវ​ប្រពន្ធ​យក​ខ្ទះ​ឆា​វាយ​បែកក្បាល​ហូរ​ឈាម ហើយ​រូប​គាត់​បាន​ដើរ​ចេញពីផ្ទះ​ដល់​ពាក់​កណ្តាលផ្លូវ​បាន​ដួល​សន្លប់ ក៏​ត្រូវ​ក្រុម​អ្នក​រត់​រ៉ឺ​ម៉ក​ម៉ូតូ​ប្រទះ​ឃើញ​បាន​សាកសួរ និង​ទូរស័ព្ទ​ហៅ​ប្រពន្ធ​មក​យកប្តី​ទៅ​ព្យាបាល តែ​ប្រពន្ធ​មិន​បាន​មក​ទេ ទើប​ក្រុម​រ៉ឺ​ម៉ក​ម៉ូតូ​ដឹក​ជន​រង​របួស ដែល​ជា សមាជិក​របស់​ពួក​គេ ដែល​យក​ទៅ​ព្យាបាល​នៅ​មន្ទីរ​បង្អែក​ពោធិ៍​ចិន​តុង ។